ទុក្ខជាប់លើទុក្ខមិននឹងជាពីថ្នាំពុលផងបែរជាមកជួបអ្នកដែលបំពុលខ្លួនហើយត្រូវពិសទឹកកកនិងកើតជំងឺផ្លូវចិត្តទៀតហេតុអ្វីបានជាក្មេងប្រុសម្នាក់នេះសំណាងអាក្រក់ខ្លាំងម្ល៉េះ
#ប៉ុន្មានថ្ងៃក្រោយមក:រាងតូចបានដឹងខ្លួនមកវិញហើយក៏ទទួលបានការថ្នាក់ថ្នមពីលោកមេទ័ពជាំងនិងអ្នកនាងធំលើសដើមអ្វីដែលសំខាន់នោះជាំងឆឹងតែងមកសួរសុខទុក្ខគេនឹងមើលថែគេរាល់ថ្ងៃ
«បានហើយឯងឈប់បង្ខំយើងទៅយើងឆ្អែតហើយ»រាងតូចនិយាយពេលដែលជាំងឆឹងបង្ខំឲ្យជាញ៉ាំស៊ុបយិនសិនដែលគេបានឲ្យចុងភៅធ្វើយ៉ាងពិសេសសម្រាប់រាងតូច
«អៃយ៉ា. . .ឯងទើបតែដឹងខ្លួនចឹងគួរតែប៉ូវឲ្យបានច្រើនឲ្យមានកម្លាំងឡើងវិញណា»ជាំងឆឹងនិយាយចចេសចង់ឲ្យរាងតូចរបស់យើងញ៉ាំស៊ុបដែលគេយកមកឲ្យអស់ធ្វើឲ្យយានលីដែលអង្គុយនៅទីនោះលួចសើចនឹងចរិតប្អូនខ្លួនដែលចេះយល់ដឹងនិងបារម្ភពីសៀនអ៊ីង
«ឯងចាំបាច់មកធ្វើល្អដាក់យើងធ្វើអ្វីយ៉ាងម៉េចឯងអាណិតយើងឬ??»រាងតូចនិយាយ
«. . .»ក្រោយពេលលឺរាងតូចនិយាយបែបនេះជាំងឆឹងក៏ចាកចេញពីបន្ទប់រាងតូចភ្លាម
«មើលទៅគេងរនឹងអ៊ីងអឺរបស់បងហើយដែលនិយាយបែបនេះដាក់គេ»យានលីនិយាយ
«វាក៏ជាការពិតមិនចឹង»
«តុ តុ សួស្ដីកញ្រ្ជោងតូច»វ៉ានជីងយ៉ាវ ជាអ្នកប្រុសធំរបស់គ្រួសារវ៉ានដែលជារាជពេទ្យក្នុងរាជវាំងគ្រប់ជំនាន់ហើយក៏ជាក្រុមឃាតករលាក់មុខផងដែរ នាយជាមិត្តសម្លាញ់របស់រាជបុត្រាទី2ដែលរាងតូចរបស់យើងលួចស្រឡាញ់ហើយនាយវិញគឺចូលចិត្តញ៉ោះរាងតូចណាស់ព្រោះតែនាយល្អិតកាចឆ្នាស់ឆាប់ខឹងងក់ងរគួរឲ្យស្រឡាញ់ ដោយលឺថារាងតូចឈឺគេក៏មកលេង
«អូ!!អ្នកប្រុសជីងយ៉ាវតើលោកមកសួរសុខទុក្ខអ៊ីងអឺមែនទេ??»យានលីសួរ
«បាទ អ្នកនាងខ្ញុំមកសួរសុខទុក្ខអ៊ីងអឺរបស់អ្នកនាង» នាយជីងយ៉ាវនិយាយ
«បងស្រីខ្ញុំចង់ញ៉ាំក្រូចតើបងអាចទៅយកឲ្យខ្ញុំបន្តិចបានទេ??»រាងតូចនិយាយឡើងព្រោះតែគេចង់និយាយរឿងសំខាន់តែពីរនាក់នាយមាំជីងយ៉ាវ