ធានម៉ូហឺជាអ្នកណា??គេហេសជាមនុស្សគ្រោះថ្នាក់បំផុតដែលជីងយ៉ាវតែងតែតាមរកគេព្រោះថាគឺគេនេះហើយជាអ្នកធ្វើឲ្យទូកសំពៅរបស់ស្ដេចឈីងមានបញ្ហាបាក់សំពៅធ្វើឲ្យគ្រួសារគេព្រាត់ប្រាស់គ្នាហើយជាហេតុធ្វើឲ្យម្តាយគេស្លាប់នោះ ហើយលូវគេក៏ជាអ្នកចាប់ពង្រាត់វូជីចេញពីគេផងដែរ
ហេតុនេះហើយទើបជីងយ៉ាវតាមរកគេស្ទើតែក្រលាប់ផែនដីទៅហើយប៉ុន្តែនៅតែរកគេមិនឃើញ ឥលូវត្រូវបានហ្វឹងអ៊ីរកឃើញហើយតែប៉ុណ្ណេះកុំសង្ឃឹមថាបានរួចខ្លួននោះ
«នេះវាឲ្យឯងមកសម្លាប់យើងឬ ហឹស. .ហាស. . ហាស. .ហា. .នេះវាយកស្អីមកគិតនឹងបានជាឲ្យក្មេងមិនទាន់ដាច់ក្លិនទឹក. .»ធានម៉ូហឺនិយាយមិនទាន់ចប់ផងហ្វឹងអ៊ីក៏និយាយកាត់
«ហីយ៉ាហេតុអ្វីបានជាឯងនិយាយច្រើនបែបនេះវាគួរឲ្យធុញណាស់»ថាហើយហ្វឹងអ៊ីក៏ដកដាវយកមកប្រយុទ្ធតែម្ដង
ដោយសារតែហ្វឹងអ៊ីត្រូវពិសពស់ដូច្នេះហើយគេប្រយុទ្ធមិនអាចយកឈ្នះម៉ូធានហឺឡើយ ឃើញដូចនេះយូហ្វៃក៏ចូលទៅជួយហ្វឹងអ៊ី
ប៉ុន្តែចៃដន្យអីហ្វឹងអ៊ីគេមិនប្រយ័ត្នក៏ត្រូវមួយដាវមានពិសរបស់ម៉ូធានហឺដោយឃើញសភាពការមិនស្រួលយូហ្វៃបានប្រើកាំជ្រួចសុំជំនួយបាញ់ឡើងទៅលើ
អស់រយៈពេលមិនដល់មួយយាមផងមនុស្សរបស់ក្រុមបក្សឃាតករក៏បានមកដល់ព្រមជាមួយមនុស្សរបស់ជីនឈិននុងបុរសបិតមុខនោះផងដែរ ហើយពួកគេក៏បានសម្លាប់មនុស្សរបស់ម៉ូធានហឺអស់គ្មានសល់
ឃើញថាខ្លួនចាញ់ប្រៀបគេម៉ូធានហឺបានចាប់យកហ្វឹងអ៊ីមកគម្រាមជំនួសដោយនាយមិនយកវូជីមកគម្រាមទៀតនោះទេព្រោះថានាយដឹងថាហ្វឹងអ៊ីគឺមានសារៈសំខាន់ណាស់ចំពោះកម្លោះទាំងបីនិងជីងយ៉ាវ
«កុំចូលមកឲ្យសោះបើមិនចង់ឲ្យវាស្លាប់នោះ»ម៉ូធានហឺបានចាប់ហ្វឹងអ៊ីមកគម្រាមពិតជាដូចការគិតរបស់នាយណាស់កម្លោះទាំងបីពិតជាមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាស់ឡើយ
«យើងថាឯងចាប់មនុស្សមកគម្រាមខុសហើយម៉ូធានហឺ»ភ្លាមនោះនាយជីងយ៉ាវនិយាយឡើងដោយមិនដឹងថាចេញពីចន្លោះណាឡើយ បែបនេះក៏កាន់តែធ្វើឲ្យម៉ូធានហឺភ័យលើសដើមថែមទៀត
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Lãng mạnតើអ្នកជឿលើការថយពេលវេលាទេ??