ក្នុងសំបុត្រដែលផ្ញើពីលោកម្ចាស់ធំត្រកូលវ៉ាន
យ៉ាវអឺ,តាបានទទួលដំណឹងមួយនេះហើយ ឯងធ្វើបានល្អណាស់កុំពិបាកចិត្តអី ត្រូវហើយសិស្សច្បងរបស់ឯងក៏ទទួលបានដំណឹងមួយនេះដែរតាជាអ្នកបញ្ជាឲ្យអ្នកបម្រើទៅប្រាប់គេ ថ្ងៃនេះគេបានមកភូមិគ្រឹះរបស់តាហើយគេក៏ប្រាប់ថាឲ្យឯងយកម្ចុលប្រាក់របស់ឯងចាក់លើជីពចរទាំងប្រាំពីររបស់សៀនអឺហើយឲ្យគេលេបថ្នាំក្នុងថង់ក្រអូបរបស់ឯងដែលគេបានឲ្យឯងនោះទៅសៀនអឺនិងមានដង្ហើមឡើងវិញ ហើយឯងឆាប់យកសៀនអឺត្រលប់មកភូមិគ្រឹះវិញមកចាំគេជាអ្នកធ្វើរឿងនេះបន្ត
ពីតាវ៉ានចូវ
ចារ*សំឡេងបញ្ជាសេះឲ្យទៅមុខបន្តកាន់តែលឿន
«សិស្សច្បង បងជាគ្រូពេទ្យពូកែចឹងតើបងចេះព្យាបាលមនុស្សស្លាប់ឲ្យរស់ឡើងវិញដែរទេ??»ជីងយ៉ាវដែលកំពុងធ្វើដំណើរទៅកន្លែងបញ្ចុះសពរាងតូចមុននេះបាននឹកដល់មនុស្សម្នាក់ដែលនាយធ្លាប់រស់នៅជាមួយពីមុនមក
«ឯងថាទៅ»សំឡេងស្រទន់តបមកនាយជាមួយស្នាមញញឹមទន់ភ្លន់
#ផ្នូរកប់សពរាងតូច
«ឆាប់ឡើងឆាប់កាយដីចេញហើយបើកក្ដាមឈូស» គ្រាន់តែមកដល់ភ្លាមមិនស៊ាំញ៉ាំច្រើនជីងយ៉ាវបានបញ្ជាឲ្យបាវបម្រើដែលមកតាមនាយរួមជាមួយជំនិតនាយនោះ ឲ្យមកកាយដីគាស់ក្ដាមឈូសរាងតូច
ក្រោយពេលគាស់ផ្នូររបស់រាងតូចរួចហើយនាយក៏បានធ្វើតាមអ្វីដែលពាក្យក្នុងសំបុត្រប្រាប់ហើយវាពិតជាបានផលពិតមែន
«ហាស. .អាយីងមានដង្ហើមវិញហើយ. .ហឹក. .ហឹក. . ពិតជាល្អណាស់. .ហឹក. .ហឹក. .ពួកឯងឆាប់យកសាកសពមួយមកដាក់ក្នុងនេះមកកុំឲ្យពួកគេសង្ស័យ»
«បាទលោកម្ចាស់ ពួកយើងបានរៀបចំរួចហើយទាន»នាយជំនិតនិយាយឡើង
«ល្អឆាប់ធ្វើឲ្យហើយទៅនឹងអាលបានធ្វើដំណើរត្រលប់ទៅនគរឈីងវិញ»ជីយ៉ាវនិយាយហើយបីរាងតូចចាកចេញពីទីនោះ
#បីថ្ងៃក្រោយមក : នគរឈីង
«លោកម្ចាស់ ពួកយើងមកដល់នគរឈីងហើយទាន» នាយជំនិតនិយាយឡើងប្រាប់ជីងយ៉ាវ
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romanceតើអ្នកជឿលើការថយពេលវេលាទេ??