«ហីយ៉ាសម្រស់តូចហេតុអ្វីបានជាអូនសម្លឹងមើលទៅទ្វារបែបនេះខាងនោះគ្មានល្អមើលទេមកមើលបងបម្រើអូនវិញបានវាល្អមើលត្រូវទេពួកឯងហាស. . .ហា. . ហាស. . ហា»រាងកាយដែលសន្លប់បានស្រម៉ៃឃើញរូបភាពការចងចាំដ៏ឈឺចាប់ដែលមិនអាចបំភ្លេចបាននោះគឺត្រូវបានគេបំពានរាងកាយពីមួយចូលមួយរហូត ដល់ពួកទាំងនោះឆ្អែតឆ្អន់ទើបឈប់ កាយតូចសម្លឹងមើលទៅទ្វារគុកងងឹតទាំងអស់សង្ឃឹមក្រោយឃើញមុខបុរសដែលបញ្ជាពួកចោរព្រៃទាំងនោះជាអ្នកណា
«ទេ. . ឆាប់ចេញទៅ. .កុំប៉ះខ្ញុំ. .ហឹក. .ហឹក. . ថយចេញទៅកុំប៉ះខ្ញុំ. . .អាយ!!»រាងតូចបានកាន់កូនកាំបិតច្រល. ការពារខ្លួនក្រោយមានភាលាងស្រីជាច្រើននាក់បានមកចាប់ខ្លួនគេ ត្រូវហើយពេលនេះស្ថានភាពរបស់រាងតូចគឺមិនខុសពីមនុស្សបាត់បង់សតិនោះទេ ព្រោះតែគេបានរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរណាស់
«មើលតាមស្ថានភាពរបស់អ្នកម្នាងឥលូវនេះទូលបង្គុំថាសូមរាជបុត្រមើលថែអ្នកម្នាងដោយយកចិត្តទុកដាក់បន្តិចទៅក្រាបទូលព្រោះថាជម្ងឺរបស់អ្នកម្នាងគឺធ្ងន់ធ្ងរណាស់គ្មានថ្នាំព្យាបាលនោះទេ»រាជពេទ្យនិយាយ
«ពួកនាងឆាប់ចេញទៅ»រាងមាំនិយាយរួចដើរសំដៅទៅរករាងតូច ពេលនេះនាយឆ្ងល់ណាស់ថាតើមានរឿងអ្វីនៅពីក្រោយខ្នងរបស់រាងតូចដែលនាយមិនដឹងទៅវាដូចជាមិនសមហេតុផលសោះដែលថារាងតូចត្រូវថ្នាំ ពុលនាយហើយក្លាយជាបែបនេះ
«ស៊ូសៀនអ៊ីងឆាប់ដាក់កាំបិតចុះភ្លាម»រាងមាំស្រដីតែប៉ុណ្ណឹងរាងតូចក៏ដាក់កាំបិតចុះហើយក៏លុតជង្គង់ចុះមុននិងនិយាយ
«អាយ. .ខ្ញុំ. .ខ្ញុំ. .ដាក់កាំបិតចុះហើយ. .សូមលោកកុំដាក់ទោសខ្ញុំអី. .ហឹក. .ហឹក. .ខ្ញុំខ្លាចហើយ. .ហឹក. .»
«អ្នកម្នាងត្រូវការ ការថ្នាក់ថ្នមទើបអាចធ្វើឲ្យអាការៈទ្រង់បានធូរស្រាល»រាងមាំនឹកដល់ពាក្យសម្ដីរបស់រាជពេទ្យហើយក៏បន្ទន់ជង្គង់បន្តិចមុននឹងនិយាយសម្ដីទន់ភ្លន់ទៅកាន់រាងតូច
«សៀនអឺឆ្លាតឈប់យំទៅណាមក មកនេះមកយើងនាំឯងទៅសម្អាតខ្លួនមើលចុះប្រលាក់មុខអស់ហើយ»រាងមាំនិយាយបែបនេះពិតជាបានផលពិតមែនរាងតូចស្ដាប់បង្គាប់ហើយក៏ឈប់យំរួចខិតមកជិតរាងមាំឲ្យរាងមាំបីគេទៅអាងទឹក
![](https://img.wattpad.com/cover/300144075-288-k380067.jpg)
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romanceតើអ្នកជឿលើការថយពេលវេលាទេ??