ភាគទី1: សុំទោសដែលយើងស្អប់ឯង

443 37 1
                                    

ប្រសិនអ្នកធ្លាប់ជួបរឿងបែបនោះដូចជាគេអ្នកនឹងយល់អារម្មណ៍មួយនោះពីមនុស្សដែលធ្លាប់តែក្រអឺតក្រទម ឃោរឃៅប្រែជាស្ងៀមស្ងាត់ខុសពីមុន តើអ្នកដឹងទេថាមុនពេលដែលគេដឹងខ្លួនជាពីថ្នាំពុលតើគេរងនូវការឈឺចាប់អ្វីខ្លះ??

«ត្រូវឯងគួរតែស្លាប់ព្រោះតែឯងរស់នាំតែធ្ងន់ផែនដីនោះទេឆាប់ទៅងាប់ទៅ»ជាំងឆឹងនិយាយឡើងដោយសារតែកំហឹងមួយឆាវធ្វើឲ្យគេសឹងតែភ្លេចទៅថារាងតូចម្នាក់នេះហ៊ាននិយាយហ៊ានធ្វើ

តុ តុ*សំលេងគោះទ្វារ

«អ៊ីងអឺហេតុអ្វីបានជាសង្ងំនៅតែក្នុងបន្ទប់បែបនេះមិនចេញទៅលេងខាងក្រៅទេឬហឹម??»ជាំងយានលី អាយុ23ឆ្នាំ ជាកូនស្រីច្បងរបស់មេទ័ព នាងមានចរិតរូសរាយ ស្លូតបូតសុភាពរមទម្យ ហើយនាងក៏មានគូដណ្ដឹងហើយដែរគេមានឈ្មោះថា ជីន ចាតសាន ទោះបីជានាងដឹងថារាងតូចរបស់យើងស្អប់នាងយ៉ងណាក៏ដោយក៏នាងនៅតែស្រឡាញ់គេដូចប្អូនបង្កើតអញ្ចឹង

«បងស្រីម៉េចក៏បងមកចឹង??»ជាំងឆឹងសួរអ្នកជាបង

«បងគួរតែសួរឯងទើបត្រូវ ហេតុអ្វីបានជាឯងមកបន្ទប់ អ៊ីងអឺរបស់បង??»យានលីនិយាយ

«នេះជាដំណាក់របស់គ្រួសារជាំងខ្ញុំចង់ទៅឬមកកន្លែងណាក៏បានព្រោះវាជាស្និទ្ធរបស់ខ្ញុំ»ជាំងឆឹងនិយាយតបទៅបងស្រី

«. . .»កាយតូចដែលអង្គុយមើលទៅទិសខាងលិចនៅតែបន្តសម្លឹងមើលទិសនោះរហូតមិនខ្វល់ពីអ្នកទាំងពីរបងប្អូនគ្នានេះទេ

«អីយ៉ា អ៊ីងអឺឆាប់ក្រោកមកឈប់សម្លឹងមើលខាងនោះទៀតទៅមកទៅដើរផ្សារទិញរបស់ខ្លះជាមួយបង»ថាហើយនាងក៏ទាញដៃរាងតូចទៅ

#នៅក្នុងផ្សារ

«អេ!!នោះអ្នកណានឹង??ម៉េចបានដើរជាមួយអ្នកនាងធំត្រកូលជាំងអញ្ចឹង??»មនុស្សនៅក្នុងផ្សារនាំគ្នាចោម រោមរាងតូចគ្រប់គ្នាព្រោះតែមិនដែលឃើញរាងតូចតែងខ្លួនបែបនេះ

«ហីយ៉ាស្អាតណាស់ ស្អាតជាងយើងដែលជាមនុស្សស្រីទៅទៀតអូយយើងខ្មាសគាត់ណាស់ហិហិ»ស្រីៗជាច្រើនបាននិយាយសរសើររាងតូចព្រមទាំងច្រណែនគេដែលមានរូបសម្រស់ស្រស់ស្អាតប្រៀបដូចស្រីសួគ៌មកជាឋានលើអញ្ចឹង

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now