បែកគ្នាអស់រយៈពេល16ឆ្នាំអូននៅតែដដែល បងសុំទោសរាល់កំហុសគ្រប់យ៉ាងដែលបងធ្វើដាក់អូនតើអូនអាចអភ័យទោសឲ្យបងទេ??
«ព្រះអង្គម្ចាស់មកពីនគរឈីង គួរឲ្យចាប់អារម្មណ៍ណាស់»??
«ពុកតូចតើពួកយើងគួរស្នាក់នៅឯណាបណ្ដោះអាសន្នសិនទៅ??»ហ្វឹងយានសួររាងតូចក្រោយពេលចុះពីលើរទេះសម្លឹងមើលទេសភាពក្នុងរាជធានីនៃនគរថាង
«ប្រាកដជាស្នាក់នៅផ្ទះសំណាក់សិនហើយ»រាងតូចនិយាយព្រមទាំងយកដៃត្រដុសច្រមុះអ្នកជាកូន
គ្រាំង*សំលេងធ្លាក់ឧទិនស្រា
«អាយីង!!ហាស. .ពិតជាអូនមែនឬ??នេះអូននៅរស់ទេមែនទេអាយីងបងនឹកអូនណាស់»រាងមាំនិយាយព្រមទាំងឱបរាងតូចយ៉ាងណែន
ផាច់*ថ្ពាល់របស់រាងមាំត្រូវងាកទៅម្ខាងដោយស្នាដៃរបស់រាងតូច
«មនុស្សប្រមឹកមកពីណានឹង??ម្ដេចបានមកចង់បំពានខ្ញុំទាំងកណ្ដាលថ្ងៃបែបនេះ??ដូចជាព្រហើនពេកហើយ»រាងតូចនិយាយជាមួយកែវភ្នែកស្អប់គុំគួន
«អាយីង នេះ!!នេះអូនមិនស្គាល់បងទេឬ??បង. .បងជាយៀកហ្វឹងណា»រាងមាំនិយាយជាមួយនឹងការអួលដើមក.ដោយសារតែរាងតូចមិនស្គាល់ខ្លួន
«យៀកហ្វឹងជាអ្នកណាខ្ញុំមិនខ្វល់ទេសំខាន់ខ្ញុំមិនស្គាល់លោកទេនេះខ្ញុំទើបតែមកដល់នគរថាងភ្លាមមានរឿងបែបនេះទៅហើយ»រាងតូចនិយាយ
«ពុកតូចកុំខឹងនឹងគាត់អី កូនមើលទៅគាត់ដូចជាផឹកស្រវឹងដោយសារបាត់សមាជិកក្នុងគ្រួសារគាត់អញ្ចឹងទើបគាត់រវើរវាយបែបនេះ»ហ្វឹងយាននិយាយនឹងសម្លឹងមើលរាងមាំដោយក្ដីអាណិត
«នេះអូនមានគ្រួសារហើយ!!»រាងមាំនិយាយ
«ត្រូវហើយ ខ្ញុំមានគ្រួសារហើយសូមលោកកុំមករវីរវល់ជាមួយខ្ញុំទៀត មកយានអឺកូនពួកយើងគួរតែឆាប់រកផ្ទះសំណាក់ទៅព្រោះថាមេឃរកភ្លៀងហើយ»រាងតូចនិយាយព្រមទាំងកាន់ដៃអ្នកជាកូនចាកចេញទៅរកផ្ទះសំណាក់
#ផ្ទះសំណាក់ត្រកូលជាំង : ក្រោយពេលរាងតូចចាក ចេញទៅអស់រយៈពេល16ឆ្នាំមកនេះលោកមេទ័ពជាំងបានលាលែងពីដំណែងជាមេទ័ពដ៏ស្មោះត្រង់របស់នគរថាងមកធ្វើជាអ្នកជំនួញរកស៊ីក្នុងស្រុកនិងក្រៅស្រុកវិញដូចផ្ទះសំណាក់នេះជាដើម គាត់បានបើកផ្ទះសំណាក់ដ៏ធំមួយនៅកណ្ដាលក្រុងហើយអ្មកគ្រប់គ្រងផ្ទះសំណាក់នេះគឺជាជាំងឆឹងកូនប្រុសតែម្នាក់គត់របស់គាត់
YOU ARE READING
ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??
Romanceតើអ្នកជឿលើការថយពេលវេលាទេ??