ភាគទី7 : ទ្រង់សើចបែបនេះពិតជាស្រស់ស្អាតណាស់

313 32 3
                                    

ដោយសារតែខ្ញុំជាមនុស្សចិត្តអាក្រក់មែនទេ??បានជារឿងដែលខ្ញុំមិនបានធ្វើសោះក៏ត្រូវតែទទួលបែបនេះ??វាដូចជាអយុត្តិធម៌ពេកហើយសម្រាប់ខ្ញុំ

«អូយ. .ហឹក. .ហឹក. .អ្នកម្នាងតើទ្រង់ខ្ញាល់នឹងខ្ញុំម្ចាស់ដែលតែងតែនៅក្បែររាជបុត្រមែនទេបានជាទ្រង់ធ្វើបែបនេះដាក់ខ្ញុំម្ចាស់គ្រាន់តែខ្ញុំម្ចាស់ចង់មកសួរសុខទុក្ខទ្រង់ហឹក. .ហឹក»ឈិនយូនិយាយទាំងទឹកភ្នែកដោយសារតែដៃរបស់នាងមុតអំបែងចាន

«ស៊ូសៀនអ៊ីង តើឯងកំពុងធ្វើស្អីនឹងនេះវាដូចជាហួស ហេតុពេកហើយណា ស៊ូសៀនអ៊ីង!!»រាងមាំសម្លុតរាងតូចព្រមទាំងរត់មកមើលរបួសដៃឈិនយូ

«ហឹក. .ហឹក. .អាយ. .ចេញទៅកុំមកប៉ះខ្ញុំ. .ហឹក. . ហឹក. .ខ្ញុំខ្លាចហើយ. .ហឹក. .ហឹក. .ខ្ញុំខ្លាចហើយលើក ក្រោយខ្ញុំមិនធ្វើបែបនេះទៀតទេខ្ញុំសុំទោស. .ហឹក. . ហឹក. .ខ្ញុំសុំទោស»រាងតូចនិយាយព្រមទាំងលុតជង្គង់សំពះនាយមាំនឹងកញ្ញាឈិនយូ រាងតូចនៅពេលនេះស្មារតីគេមិននឹងនរនោះទេហើយចំណែកឯនាយមាំក៏ភ្លេចសម្ដីរបស់គ្រូពេទ្យនិយាយទៅក៏ជ្រុលស្រែកសម្លុតដាក់រាងតូច ឃើញបែបនេះនាយក៏មានចិត្តអាណិតរាងតូចផងដែរខុសប្លែកតែឈិនយូនាងញញឹមយ៉ាងសម ចិត្តរបស់នាង

«អ្នកបម្រើឆាប់យកឈិនយូទៅលាងរបួសចំណែកឯងឆាប់ទៅដាំថ្នាំមួយមក»រាងមាំនិយាយរួចក៏ដើរទៅគ្រែរបស់រាងតូច

«សៀនអឺ យើងសុំទោសដែលមុននេះយើងកាចដាក់ឯងណាឆាប់មកនេះមកយើងមានរបស់ផ្ញើឲ្យឯងណា មកនេះមក»រាងមាំដាក់ខ្លួនអង្គុយលើគ្រែរបស់រាងតូចព្រមទាំងនិយាយសម្ដីផ្អែមដាក់រាងតូចផងដែរ ( wowថាងយៀកហ្វឹងចេះនិយាយពាក្យសុំទោស😱)

«ហឹក. .ហឹក. .អត់ទេ. .កុំមកជិតខ្ញុំអីខ្ញុំខ្លាចហើយលើក ក្រោយខ្ញុំមិនធ្វើបែបនេះទៀតទេខ្ញុំសុំទោស. .ហឹក. .»

«ហឹម. .»រាងមាំដកដង្ហើមធំព្យាយាមអត់ធ្មត់ជាមួយនឹងរាងតូច

«រាជបុត្រ ថ្នាំមកដល់ហើយក្រាបទូល»មួយសន្ទុះក្រោយមកថ្នាំដែលដាំឲ្យរាងតូចផឹកក៏បានមកដល់

«អាយ. .អត់ទេខ្ញុំមិនផឹកទេ. .ហឹក. .ហឹក. .ចេញទៅឆាប់ចេញទៅខ្ញុំមិនផឹកវាទេ»គ្រាន់តែឃើញចានថ្នាំដែលអ្នកបម្រើយកមកភ្លាមរាងតូចច្រឡោតយ៉ាងខ្លាំងហើយ ក៏យកខ្នើយគុបទៅចានថ្នាំនោះតែវាមិនបានត្រូវចានថ្នាំនោះទេតែវាបែរត្រូវរាងក្រាស់ទៅវិញ

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now