#សាលាមត្តេយ្យ
" ហ្អឹកៗ!ហ្អឹកៗ! អាប៉ា...! " ដល់ម៉ោងចេញទៅផ្ទះក្មេងៗខ្លះក៏មានម្ដាយឱពុកមកទទួល ចំណែកមួយចំនួនទៀតក៏មានអ្នកបើកឡានមកទទួល ចម្លែកអីតែក្មេងតូចពូកែយំម្នាក់នេះមិនទាន់ឃើញប៉ាមកទទួល ជេមស៍ស្រែកយំរកប៉ាៗរបស់គេ សូម្បីតែអ្នកគ្រូខំលួងលោមផងក៏នៅតែមិនអាចបញ្ឃប់ក្មេងតូចនេះបានដែរ។
" កូនជេមស៍! បន្ដិចទៀតអាប៉ាមកហើយ កុំយំអីណា!! " អ្នកគ្រូស្អាតដែលជាអ្នកបង្រៀននិងមើលថែក្មេងៗគាត់បន្ទន់ជង្គងអោយត្រឹមកម្ពស់ក្មេងតូចពូកែយំនិងនិយាយលួងលោមគេ
" ខឹកៗៗ ហ្អឹកៗ! ហ្អឹកៗ!! " ជេមស៍ នៅតែបន្ដយំមិនឈប់ទោះបំពងកប្រែជាស្ងួតក៏ក្មេងម្នាក់នេះនៅមិនឈប់យំដែរ
" កូនជេមស៍....នោះអាប៉ាកូនមកហើយ " អ្នកគ្រូ រាងភ័យបន្ដិចពេលឃើញជេមស៍ក្អក ស្របពេលនោះឃើញស៊ូនូឈរម្ខាងទៀតនៃផ្លូវ
" អាប៉ា.... " ជេមស៍ ឃើញប៉ាមិនចាំយូរក៏រត់ឆ្លងថ្នល់យ៉ាងលឿនរកតែអ្នកគ្រូចាប់មិនទាន់ ស្របពេលនោះក៏មានឡានមួយកំពុងតែបើកសំដៅមករកក្មេងតូច
" កូនជេមស៍....ឡាន? " អ្នកគ្រូស្អាត ស្រែកពីចម្ងាយដើម្បីប្រាប់ឱ្យក្មេងតូចបានដឹងហើយត្រឡប់ក្រោយ តែដោយសារជាក្មេងមិនទាន់នឹងដឹងអីគេក៏ឈរមួយកន្លែងសម្លឹងឡាននោះបើកសំដៅមកខ្លួន។
ងុឺត~
" កូនជេមស៍.... " ស៊ូនូ ស្រែកភ្លាតសម្លេងពេលឃើញកូនប្រុសដើរដល់ពាក់កណ្ដាលផ្លូវហើយឡានមួយគ្រឿងកំពុងឆ្ពោះទៅរកកូនរបស់ខ្លួន
" ក្មួយ!! ក្មួយយ៉ាងមិចហើយ? " កម្លាះសង្ហា ចុះពីលើឡានប្រញាប់ចូលមករកក្មេងតូចដែលឈរយំនៅពីមុខឡានខ្លួន នាយបន្ទន់ជង្គងក៏ទាញក្មេងតូចមកអោបជាប់ទ្រូង
" ហ្អឹកៗ! ហ្អឹកៗ! អូនខ្លាច " ជេមស៍ យំនិងនិយាយប្រាប់អ្នកកម្លោះដែលកំពុងតែអោបគេ ហេតុអីមានអារម្មណ៍ថាកក់ក្ដៅម្ល៉េះ?
" ហ្អឹមម....លែងអីហើយ លែងអីហើយណា ពូសុំទោសដែលធ្វើឱ្យក្មួយភ័យ " អ្នកកម្លោះ យកដៃអង្អែលក្បាលក្មេងតូចថ្នមៗលួងលោមឱ្យគេបាត់ភ័យទើបប្រលែងពីការអោប
" កូនជេមស៍! កូនយ៉ាងមិចហើយ? " ស៊ូនូ ក៏ស្ងាត់ក្រោយពេលឃើញមុខអ្នកកម្លោះ កែវភ្នែកទាំងគូរក៏ប្រសព្វគ្នា មិនយូរប៉ុន្មានរាងតូចក៏រហ័សងាកទៅរកកូនប្រុសដែលកំពុងតែយំ តើរាងតូចធ្លាប់ស្គាល់អ្នកកម្លោះឬទេ?
" អាប៉ា...ហ្អឹកៗ " ជេមស៍ ប្រលែងពីការអោបហើយរត់ទៅរកអ្នកជាប៉ាៗដែលឈរនៅក្បែរនោះ
" ហ្អឹម....អស់អីហើយ! អាប៉ានៅទីនេះហើយ ឈប់យំទៅណា អាប៉ាសុំទោសដែលទុកកូនចោល " ស៊ូនូ ទាញកូនមកអោបក្នុងរង្វង់ដៃដោយនិយាយលួងលោមកូន មិញនេះប្រហែលជាភ័យមិនស្ទើរទេ
" ហ្អឹកៗ.... " ជេមស៍ មើលមុខប៉ាៗគេហើយក៏ត្រដាងដៃឱ្យរាងតូចលើកគេពរ រាងតូចក៏មិនបង្អាក់យូរដែរក៏លើកកូនតូចមកពរដើម្បីលួងលោមឱ្យគេបាត់ភ័យ
" លោកស៊ូ! ឱ្យខ្ញុំសុំទោសផងដែលប្រហែសបណ្ដោយឱ្យអូនជេមស៍រត់ទៅ " អ្នកគ្រូស្អាតក៏ដើរមកក្បែររាងតូចដោយមិនភ្លេចសុំទោស ព្រោះពេលនោះគាត់ប្រហែសដោយមិនបានកាន់ដៃក្មេងឱ្យជាប់
" វាមិនមែនជាកំហុសអ្នកគ្រូទេ ខ្ញុំទេដែលត្រូវសុំទោសអ្នកគ្រូ គឺខ្ញុំរំខានដល់អ្នកគ្រូទៀតហើយ " ស៊ូនូ តបទៅកាន់អ្នកគ្រូព្រោះអម្បាញ់មិញ ជេមស៍ ឃើញខ្លួនទើបរត់មករកទាំងមិនបានមើលឡានកំពុងតែបើក
" ចា៎មិនអីទេ បើចឹងខ្ញុំសុំលាទៅសិនហើយ " អ្នកគ្រូស្អាត គាត់ក៏ភ័យមិនតិចដែលមុននេះ តែក៏ធូរទ្រូងវិញពេលឃើញកូនសិស្សមិនកើតអី។
រាងតូចនិយាយជាមួយអ្នកគ្រូចប់ក៏ងាកមកមើលជេយ៍ស្រាប់តែឃើញឈាមហូរនៅត្រង់ក្បាល។ ចំណែកឯជេយ៍គិតតែពីមើលមុខរាងតូច " មុខដូចជាប្រហែល!! " នាយឧទានក្នុងចិត្តតែរកនឹកមិនឃើញតតែសោះ កំពុងតែរកនឹកមានសម្លេងមួយមកដាស់អារម្មណ៍នាយ។
" លោ-លោក! លោកមិនអីទេហ្ហេស៎? " ស៊ូនូ ហៅរាងក្រាស់ទាំងស្ទាក់ស្ទើល
" បា~បាទ! ខ្ញុំមិនអីទេ! ចុះក្មួយ? " ជេយ៍ ភ្ញាក់ពលឮសម្លេងរាងតូចហៅក៏តបទាំងរដាក់រដុប ដោយសាររវល់តែគិតរឿងរាងតូចនាយមិនដឹងថាខ្លួនត្រូវរបួសឡើយព្រោះហាក់ជាមិនឈឺអ្វីសោះ
" មិនអីទេ តែលោកមានរបួស, " ស៊ូនូ និយាយតែភ្នែកសម្លឹងរបួសនៅលើក្បាលរាងក្រាស់ដោយក្ដីបារម្មណ៍
" គឺ...អូយ៎! " ជេយ៍ ក៏យកដៃទៅប៉ះដើម្បីបញ្ជាក់ថារាងតូចមិនកុហកខ្លួន តែគ្រាន់តែដាក់ដៃលើមុខរបួសនោះនាយក៏ភ្ញាក់បន្ដិច នេះមិនដឹងសោះថាក្បាលខ្លួនត្រូវរបួស
" អាប៉ា!! លោកពូប្រាកដជាឈឺហើយ ជូនពូទៅពេទ្យទៅ " ជេមស៍ ដែលនៅលើដៃរាងតូចឃើញឈាមនៅលើក្បាលរាងក្រាស់ក៏អង្រួនប្រាប់ប៉ាៗឱ្យជូនពូទៅពេទ្យ (កូននេះឆ្លាតឱ្យប៉ាប៉ាបាននៅជាមួយគ្នា)
" អរ....មិនបាច់ទេ របួសតូចមួយប៉ុណ្ណោះ ពូមិនឈឺទេ! គិតតែក្មួយទៅ ពូសុំទោសផងដែលធ្វើឱ្យក្មួយភ័យ " ជេយ៍ ឆ្លើយថាមិនអីតែពេលប៉ះទើបដឹងថាឈឺតែមិនឈឺខ្លាំងឡើយព្រោះរបួសត្រូវតែតិច
" បាទ អូនលែងភ័យហើយ តែរបួសពូមានឈាមណា៎! " ជេមស៍ និយាយទៅកាន់រាងក្រាស់ដូចជាដឹងថាខ្លួនជាអ្នកខុសដែរអញ្ចឹង ហើយនៅបារម្ភពីរបួសនៅលើក្បាលនាយទៀត
" បាទ " ជេយ៍ រកនិយាយតស្រាប់តែរាងតូចនិយាយកាត់
" អញ្ចេះចុះបើលោកមិនទៅពេទ្យ ទៅលាងរបួសនៅផ្ទះខ្ញុំចុះ ព្រោះផ្ទះខ្ញុំនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ " ស៊ូនូ ពីដំបូងមិនចង់ជួបនាយទេ តែដោយសារឃើញគេឈឺខ្លួនហើយបើយើងមិនជួយវាចិត្តអាក្រក់ពេក ទើបស្នើរសុំជួយលាងរបួសឱ្យនាយ
" តែ.... " ជេយ៍ ចង់បដិសេធរាងតូច ព្រោះនាយត្រូវទៅក្រុមហ៊ុនដើម្បីមើលឯកសារមុននឹងចូលប្រជុំ (ជេយ៍មកដល់កូរ៉េមិនទាន់បានសម្រាកស្រួលបួលផងត្រូវទៅធ្វើការទៀត ពិតជាគួរឱ្យឈឺក្បាលណាស់)។
" កុំប្រកែកតើបានទេ? " ស៊ូនូ និយាយព្រមទាំងសម្លឹងមុខរាងក្រាស់ ពាក្យនេះនិយាយចេញមកធម្មតាតែកុំមើលទឹកមុខអ្នកនិយាយកំពុងតែសម្លក់សម្លឹងសម្បើមណាស់ មិនមែនគេចង់ឯណាមកពីរាងក្រាស់ចចេសពេក ដឹងឬអត់! រាងតូចបារម្ភពីនាយប៉ុណ្ណា?
" បាទ....ចឹងពួកយើងប្រញាប់ទៅ " ជេយ៍ មើលមុខរាងតូចរួចក៏លែងប្រកែក ហើយនាយក៏យល់ព្រមទៅជាមួយរាងតូច។ និយាយគ្នារួចពួកគេកនាំគ្នាឡើងឡាន ហើយជេយ៍ក៏បើកចេញទៅ តាមផ្លូវទៅផ្ទះស៊ូនូនៅក្នុងឡានគឺមានសភាពស្ងប់ស្ងាត់ ដោយសារជេយ៍ផ្ដោតលើការបើកបបរ ចំណែក ស៊ូនូ អង្គុយមើលទៅមុខតែក្រសែភ្នែកចាញ់ទៅរាងក្រាស់ដែលអង្គុយនៅខាងឆ្វេងដៃ បើនិយាយពី ជេមស៍ វិញអង្គុយលើភ្លូវរាងតូចសង្ងំមើលទូរសព្ទ។

YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Short Storyព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...