Episodes 20 : ព្រហ្មលិខិត

685 56 3
                                    

#ទីក្រុងសេអ៊ូល
នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃបង្ហាញឱ្យឃើញបុរសសង្ហាពីរនាក់កំពុងតែដើរសំដៅទៅបន្ទប់អាហារទាំងទឹកមុខញញឹម។
គ្រាន់តែអ្នកទាំងពីរចូលមកដល់ភ្លាមលោកស្រីនិយាយ៖
"ឯងដួសបាយឱ្យអ្នកប្រុសទាំងពីរទៅ!"
"ចាស៎ លោកស្រី" អ្នកបម្រើតបរួចក៏ដួសបាយឱ្យពួកគេទាំងពីរ។
បន្ទាប់មកពួកគេក៏ចាប់ផ្ដើមញុំាព្រោះប្រញាប់ទៅធ្វើការ។ ជីមីនញុំាបានបន្ដិចក៏សម្លឹងមើលជេយ៍ ដូចជាមានអ្វីចង់សួរកូនតែមិនហ៊ានសួរ យ៉ុនហ្គីឃើញប្រពន្ធមិនហ៊ានក៏និយាយជំនួស "កូនជេយ៍រកស៊ូនូឃើញឬនៅ?"
"នៅ...នៅទេលោកប៉ា កូនសួរអ្នកដែលធ្លាប់ស្គាល់គេហើយ ពួកគេសុទ្ធតែឆ្លើយមិនដឹងទាំងអស់! កូនពិតជានឹកពួកគេណាស់" ជេយ៍និយាយទាំងទឹកមុខសោកសៅ ពេលនេះគេមិនដឹងថាទៅតាមរកពួកគេបៅឯណាទេ។
"កូនប្រាកដហើយ!" យ៉ុនហ្គីបញ្ជាក់
"បាទ ឬមួយលោកប៉ាមានអ្នកស្គាល់?" ឮដូច្នេះជេយ៍ដូចជាមានសង្ឃឹម
"ហឹមគេជាក្មួយប្រុសជុងហ្គុក ឈ្មោះហ៊ីស៊ឺង គេជាប្រធានក្រុមហ៊ុនម៉ាធីហ្សាគ្រុប ប៉ាគិតថាគេប្រាកដជាដឹងថាស៊ូនូនៅឯណា?"
"ពិតមែនហើយ! ហេតុអីអូនគិតមិនចេញ?" ជីមីនតបខណៈពេលស្វាមីនិយាយដល់ហ៊ីស៊ឺងដែលជាក្មួយប្រុសតែម្នាក់របស់ជុងហ្គុក។
"លោកប៉ាកូនដឹងហើយ អរគុណ!" ជេយ៍តបពួកគាត់រួចកចាកចេញទាំងប្រញាប់ប្រញាល។
នៅលើផ្លូវឡានស៊េរីទំនើបពណ៌ខ្មៅបើកដោយកម្លោះសង្ហាកំពុងឆ្ពោះទៅក្រុមហ៊ុនម៉ាធីហ្សា ដើម្បីទៅរកហ៊ីស៊ឺង ហើយមានតែគេប៉ុណ្ណោះដែលដឹងថាស៊ូនូនៅឯណា! ព្រោះគេជាសាច់ញាតិរបស់ស៊ូនូ។
ជេគកំពុងតែអង្គុយធ្វើការស្រាប់តែមានបុរសសង្ហាម្នាក់ដើរសំដៅមក រួចនិយាយ៖
"លោកហ៊ីស៊ឺងនៅខាងក្នុងទេ? ខ្ញុំចង់ជួបគាត់?"
"លោកមានណាត់គាត់មុនឬអត់?" ជេគងើបឈររួចសួរ។
"អត់ទេ តែខ្ញុំចង់ជួបគាត់ឥឡូវនេះ" ជេយ៍តប គេមិនខ្វល់ថាបានណាត់ឬមិនណាត់សំខាន់គេចង់ជួបប្រធានក្រុមហ៊ុននៅពេលនេះ ដូច្នេះជេយ៍ក៏សម្រុកចូល
"តែ...លោក លោកមិនអាចចូលបានទេ! លោក...លោកប្រធានខ្ញុំសុំទោស" ជេគព្យាយាមហាមហើយនៅតែឱ្យជេយ៍ចូលទៅបាន គេក៏សុំទោសចៅហ្វាយពេលគាត់កំពុងតែសម្លឹងមក
"មិនអីទេ! ចេញទៅវិញចុះ" ហ៊ីស៊ឺងមិនបន្ទោសជេគទេ គ្រាន់តែឱ្យគេចេញទៅធ្វើការវិញ។ ចំណែកជេយ៍ទុកឱ្យគេទៅចុះព្រោះដឹងហើយថាគេមកមានបំណងអ្វី? ច្បាស់ណាស់គេប្រាកដជាមកសួររកស៊ូនូជាក់ជាពុំខាន ហ៊ីស៊ឺងក៏មិនដឹងដូចគ្នាថាគួរឆ្លើយបែបណា? ប្រសិនបើប្រាប់មិនដឹងនោះគេច្បាស់ជាមិនជឿ តែបើប្រាប់ថាស៊ូនូនៅឯណានោះគេប្រាកដជាស្លាប់របស់ពូមិនខាន មិនទាន់នឹងត្រៀមខ្លួនផង ជេយ៍ក៏សួរ៖
     "ខ្ញុំសុំទោសដែលខ្វះសុជីវធម៌ តែលោកអាចប្រាប់ខ្ញុំបានទេស៊ូនូនៅឯណា? អោយខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរឱ្យតែលោកព្រមប្រាប់..." ជេយ៍មិនមែនមកចង់អុកឡុកទេ គ្រាន់តែគេចង់ដឹងប៉ុណ្ណោះថាស៊ូនូនៅឯណា ព្រោះគេពិតជាចង់ជួបស៊ូនូនិងកូនខ្លាំងណាស់។ ហ៊ីស៊ឺងទ្រាំអង្គុយមើលទឹកមុខដ៏កំសត់របស់ជេយ៍មិនបានក៏ព្រមប្រាប់គ្រប់យ៉ាងដល់គេទាំងអស់។ ត្បិតតែពីមុនគេជាមនុស្សដែលខិលខូច ព្រាននារី តែពេលនេះគេមិនដូចពីមុននោះទេ។ ព្រោះបានក្លាយជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវ មិនប្រកាន់បក្សពួក ហើយតែងតែឱ្យតម្លៃមនុស្សជុំវិញខ្លួនជានិច្ចទោះជាបុគ្គលម្នាក់នោះមានឋានៈតូចទាបជាងខ្លួនក៏ដោយ។
...
តាំងពីមករស់នៅទីក្រុងប៉ារីសស៊ូនូក្លាយជាមនុស្សស្ងៀមស្ងាត់មិនសូវនិយាយស្ដី។ ទឹកមុខស្លេកស្លាំងរាងកាយស្គមស្គាំងធ្វើឱ្យអ្នកជាឪពុកអត់បារម្ភមិនបាន។
តុក! តុក!
ថេយ៉ុងគោះទ្វាររួចក៏រុញទ្វាចូលខាងក្នុងឃើញកូនកំពុងតែគេង។ ដោយសារតែឮសម្លេងសម្រិបជើងស៊ូនូភ្ញាក់រួចនិយាយ៖
"ប៉ាតូច..."
"មិនបាច់ងើបទេ...ប៉ាគ្រាន់តែចូលមកមើលប៉ុណ្ណោះ កូនបានធូរខ្លះឬអត់?" ថេយ៉ុងសួរកូនទាំងទឹកមុខបារម្ភ។
"បាទ ប៉ាកុំបារម្ភអីកូនសម្រាកតែបន្ដិចលែងអីហើយ!" មាត់និយាយថាមិនអីតែអាការៈខាងក្រៅបញ្ជាក់យ៉ាងច្បាស់ថាគេកំពុងតែឈឺ
"អឹមបើចឹងកូនគេងចុះ ប៉ាទៅខាងក្រោមធ្វើបបរឱ្យញុំា ប្រហែលមួយសន្ទុះប៉ាឱ្យគេលើកមកឲ្យ" ថេយ៉ុងឃើញកូនស្គមស្គាំងចង់ធ្វើបបរឱ្យគេញុំាទើបមានកម្លាំងកំហែងវិញ។
"បាទ" ស៊ូនូតបប៉ាហើយក៏បិទភ្នែកគេងបន្ដ។ តែខំប្រឹងសង្ងំយ៉ាងណាក៏គេងមិនលក់ដែរ ទើបស៊ូនូងើបអង្គុយ។ ទឹកមុខបញ្ជាក់ថាពេលនេះគេកំពុងតែនឹកមនុស្សម្នាក់ដែលនៅសែនឆ្ងាយប្រសិនបើអាចគេពិតជាចង់ទៅរកម្នាក់នោះខ្លាំងណាស់ប៉ុន្ដែបានត្រឹមតែគិតប៉ុណ្ណោះ។ ហេតុអីក៏ព្រហ្មលិខិតហាក់លេងសើចនឹងជីវិតពួកគេយ៉ាងនេះ? តើពួកគេបានសាងកម្មអ្វីទៅ?
     ក្រោយពីដឹងកន្លែងដែលស៊ូនូរស់នៅជេយ៍ក៏ប្រញាប់កក់សំបុត្រយន្ដហោះទៅទីនោះ ប៉ុន្ដែដោយសារតែក្រុមហ៊ុនមានបញ្ហាបន្ដិចបន្ដួចទើបនាយខកខាន។ ពីមួយថ្ងៃទៅមួយថ្ងៃជេយ៍រវល់សឹងតែគ្មានពេលសម្រាក ជេយ៍ខិតខំធ្វើការណាស់ដើម្បីឱ្យឆាប់រួចព្រោះនាយនូវមានរឿងខ្លះដែលមិនទាន់ដោះស្រាយរួច។
     #ភូមិគ្រឹះមីន
     នៅក្នុងបន្ទប់គឺមានសមាជិកគ្រួសារបីបួននាក់កំពុងតែពិភាក្សាគ្នា។
      យ៉ុនហ្គីនិយាយ៖
     "កូនច្បាស់ហើយថានឹងទៅទីនោះ?"
      "បាទប៉ា ខ្ញុំច្បាស់ហើយ! ខ្ញុំបានបាត់បង់ស៊ូនូនិងកូនម្ដងហើយដូច្នេះខ្ញុំមិនចង់បាត់បង់ពួកគេម្ដងទៀតទេ ខ្ញុំត្រូវតែនាំពួកគេត្រឡប់មកវិញ" ជេយ៍និយាយទាំងប្រាកដប្រជា។ កាលពីមុននាយបានបង្កបញ្ហាធ្វើឱ្យក្មេងមិនដឹងអីម្នាក់ត្រូវរស់នៅយ៉ាងលំបាក ពេលនេះនាយចង់ប៉ះពៅដល់គេវិញ មិនថាគេនៅទីណានៅកន្លែងណានាយនឹងតាមទៅទីនោះដោយមិនស្ទាក់ស្ទើរឡើយឱ្យតែបាននៅក្បែរគេ។
     "បើកូនសម្រេចចិត្តហើយប៉ាមានតែគាំទ្រកូនប៉ុណ្ណោះ" យ៉ុនហ្គីមិនបានហាមមានតែជម្រុញនឹងគាំទ្រកូន។
     "បាទ លោកប៉ា" ជេយ៍ញញឹមតប។ បន្ទាប់ពីនិយាយជាមួយនិងលោកប៉ារួចជេយ៍ក៏សុំពួកគាត់ទៅបន្ទប់រៀបចំឥវ៉ាន់ព្រោះស្អែកនាយត្រូវចេញដំណើរទៅទីក្រុងប៉ារីស។ ចំណែកឯការងារនៅក្រុមហ៊ុនមានប៉ានិងស៊ុងហ៊ុនជួយគ្រប់គ្រងហើយដូច្នេះនាយមិនសូវជាបារម្ភទេ។ មកដល់បន្ទប់ជេយ៍ក៏ប្រញាប់រៀបចំសម្លៀកបំពាក់និងរបស់ប្រើប្រាស់ដាក់ក្នុងវ៉ាន់លី រួចនាយក៏ចូលទៅបន្ទប់សម្អាតខ្លួនដើម្បីឆាប់បានសម្រាក ព្រោះស្អែកត្រូវចេញពីព្រឹក។  
    
   
   

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now