#ភោជនីដ្ឋាន
កម្លោះសង្ហាទាំងពីរនៃត្រកូលផាកកំពុងតែអង្គុយនៅក្នុងហាងអាហារមួយកន្លែងក្នុងផ្សារទំនើប ពួកគេកម្មង់អាហារបីបួនមុខសម្រាប់ញុំានៅល្ងាចនេះពីដំបូងក៏គិតថាចង់ញុំានៅផ្ទះដែរ តែដោយសារចង់ឱ្យជេយ៍បានដើរលេងនឹងញុំាអាហារនៅខាងក្រៅខ្លះទើបស៊ុងហ៊ុនបបួលមក។
" អធ្យាស្រ័យ! សូមអញ្ជើញបាទ " បុគ្គលិកម្នាក់ដើរមកជាមួយនឹងអាហារនិងបានដាក់វានៅលើតុដែលមានជេយ៍នឹងស៊ុងហ៊ុនអង្គុយ
" បាទ អរគុណ " ស៊ុងហ៊ុន ញញឹមនឹងអរគុណជាការគួរសមទៅកាន់បុគ្គលិក។
" បងជេយ៍!យ៉ាងមិចដែរ ឆ្ងាញ់ឬអត់? " ស៊ុងហ៊ុន ឃើញបងប្រុសដាក់ចូលមាត់ហើយក៏សួរមិនរង់ចាំយូរ
" ហ្អឹម....មានអីគ្រាន់បើ " ជេយ៍ ងក់ក្បាលបន្ដិចមុននឹងតបទៅកាន់ប្អូន។
Skip~
" អៅ....កូនជេមស៍ ហេតុអីក៏ឈប់? " ស៊ូនូ ត្រូវបញ្ឃប់ដំណើរដោយសារកូនប្រុស
" គឺអូនឃ្លាន " ជេមស៍ យកដៃអង្អែលពោះហើយសម្លឹងមុខអាប៉ាដែលឈរឆ្ងល់ពេលឃើញកូនដើរសុខៗក៏ឈប់
" ចឹងក៏ចូលញុំាអីតែម្ដងទៅ យ៉ាងណាក៏នៅមុខហាងអាហារស្រាប់ហើយ " ជុងវ៉ុន ឮចឹងក៏ងាកទៅហាងអាហារដែលពួកគេកំពុងតែឈរចំពីមុខទើបបបួលរាងតូចចូលណាមួយមើលទៅក្មេងតូចក៏ឃ្លានណាស់ដែរ
" បងថាពួកយើងទៅហាងខាងមុខវិញល្អជាង " ស៊ូនូ បដិសេធពេលក្រឡេកឃើញជេយ៍អង្គុយជាមួយអ្នកណាមិនដឹងនៅខាងក្នុង
" តែអូនចង់ញុំានៅហាងនេះ " ជេមស៍ ទាញដៃរាងតូចរបៀបសុំអង្វរ
" បងនូ!!មើលទៅក្មួយឃ្លានណាស់ បើដើរទៅខាងមុខក៏រៀងយូរដែរ ខ្ញុំថាពួកយើងចូលហាងនេះតែម្ដងទៅ " ជុងវ៉ុន ឃើញការអង្វររបស់ក្មួយក៏ជួយនិយាយ
" ចឹងតាមតែឯងចុះ ជុងវ៉ុន!!បងទៅបន្ទប់ទឹកបន្តិចឯងនាំជេមស៍ទៅមុនចុះ " ស៊ូនូ ប្រកែកលែងបានក៏ព្រមចូលហាងនេះ តែដោយសារតែមិនទាន់ហ៊ានប្រឈមមុខនឹងរាងក្រាស់ទើបសុំទៅបន្ទប់បន្ដិចដើម្បីបន្ទូរអារម្មណ៍
" បាទ តោះក្មួយជេមស៍ " ជុងវ៉ុន តបរាងតូចហើយក៏ដឹកដៃក្មួយចូលទៅខាងក្នុងដើម្បីទៅរកកន្លែងអង្គុយនឹងកម្មង់អាហារព្រោះក្មួយដូចជាឃ្លានខ្លាំងណាស់។ មកដល់កន្លែងអង្គុយជេមស៍នៅមិនស្ងៀមឡើយងាកមើលស្ទើរតែពេញមួយហាងរហូតដល់ប្រទះឃើញរាងក្រាស់ទើបចុះពីកៅអីរត់ទៅរក។
" ក្មួយជេមស៍! ក្មួយចង់ទៅណា? ជេមស៍?? " ជុងវ៉ុន ឃើញក្មួយចុះពីកៅអីដើរសំដៅទៅតុកម្លោះសង្ហាទាំងពីរក៏ប្រញាប់រត់តាម
" លោកពូ!! ចាំអូនបានទេ? អូនជេមស៍ហាស៎! " ជេមស៍ ឈរងើយមុខមើលលោកពូដែលអង្គុយសម្លឹងមុខខ្លួនទាំងញញឹម ហេតុអីពេលឃើញក្មេងម្នាក់នេះគេស្រាប់តែមានអារម្មណ៍ល្អភ្លាមៗបែបនេះ
" បាទ ចាំបានតើស៎! ហើយក្មួយមកជាមួយណា? " ជេយ៍ ឃើញជេមស៍រត់មករកខ្លួនតែម្នាក់ឯងកសួរ
" គឺអូនមកជាមួយអាប៉ានឹងពូវ៉ុន! នេះហើយ..... " ជេមស៍ ក៏តបតាមអ្វីដែលរាងក្រាស់សួរ បន្ទាប់មកជុងវ៉ុនក៏ដើរមកល្មមទើបក្មេងតូចចង្អុលពូប្រាប់ដល់រាងក្រាស់
" សួរស្ដីបាទ នេះលោកស្គាល់ក្មួយជេមស៍ដែរហ្អេស៎? " ជុងវ៉ុន មើលតាមកាយវិកាដែលពួកគេនិយាយគ្នាគឺដូចមនុស្សធ្លាប់ស្គាល់គ្នាកាលពីមុនមកចឹង តែធាតុពិតពួកគេទើបតែជួបគ្នាមិនដល់3ដងផង
" បាទ គឺស្គាល់ ហើយចុះឯណាអាប៉ារបស់គេនោះ? " ជេយ៍ ញញឹមនិងងាករកមើលមនុស្សម្នាក់ទៀតដែលមាននាមជាអាប៉ារបស់ក្មេងតូច
" បងនូហ្អេស៎? គាត់សុំចូលបន្ទប់ទឹក បន្ដិចទៀតប្រហែលជាចេញមកហើយ អេស៎! គឺលោក..... " ជុងវ៉ុន និយាយជាមួយជេយ៍សុខៗក៏ងាកមកប៉ះនឹងកម្លោះសង្ហាដែលអង្គុយនៅចំពោះមុខរាងក្រាស់
" បាទ រីករាយដែលបានជួបគ្នាមកម្ដង " ស៊ុងហ៊ុន កាលដែលបានឃើញមុខមនុស្សតែម្នាក់ដែលខ្លួនបានដើរបុកកាលពីមុននេះក៏ញញឹមហើយគួរសមទៅកាន់គេវិញ
" បាទ រីករាយដូចគ្នា " ជុងវ៉ុន ញញឹមបញ្ចេញថ្ពាល់ខូចធ្វើឱ្យអ្នកដែលអង្គុយមើលចង់តែចាប់ក្រញិច
" ឈប់សិន! នេះអ្នកទាំងពីស្គាល់គ្នាដែលហ្ហេស៎! " ជេយ៍ ឃើញអ្នកទាំងរាក់គ្នាទំនងជាអ្នកស្គាល់គ្នាទើបសួរ
" អត់ទេ! គឺ... " ជុងវ៉ុននិងស៊ុងហ៊ុននិយាយស្របគ្នាធ្វើឱ្យអ្នកអង្គុយនៅជិតនោះសម្លឹងមុខពួកគេ វាមិនដែលមនុស្សមិនស្គាល់គ្នាឈររាក់ទាក់គ្នាឡើងស្និតស្នាល
" គឺពួកយើង.... " ស៊ុងហ៊ុន និយាយប្រាប់បងប្រុសតាមដំណើររឿងគេនឹងជុងវ៉ុនបានដើរបុកគ្នាមុននេះ
" អ៎រ បែបនេះតែហី! ហើយរកកន្លែងអង្គុយបានឬនៅ? បើមិនប្រកាន់ទេអង្គុយជាមួយពួកយើងតែម្ដងទៅ ព្រោះកន្លែងក៏នៅទំនេរដែរ " ជេយ៍ បានបបួលជុងវ៉ុនឱ្យចូលរួមតុជាមួយពួកគេ ចំណែកឯជុងវ៉ុនក៏មិនដឹងបដិសេធយ៉ាងមិចដែរ ព្រោះតែក្មួយក្បាលខូចបង្ខំគេ ព្រោះចង់នៅជាមួយពូជេយ៍ ជាពិសេសបានពូបញ្ចុកអាហារទៀតញញឹមបិទមាត់មិនជិតសោះ ក្រោយមកស៊ូនូក៏ដើរមកឃើញកូននិងប្អូនអង្គុយជាមួយកម្លោះសង្ហាទាំងពីរ រាងតូចខំគេចចង់ក្រោយមករួមតុជាមួយតតែបាន។
" បងនូខាងនេះ " ជុងវ៉ុន ឃើញរាងតូចដើរមកក៏លើកដៃហៅរាងតូច ចំណែកឯស៊ូនូក៏ដើរទៅកន្លែងដែលពួកគេអង្គុយ។ ស៊ូនូអង្គុយក្បែរជេយ៍ព្រោះកន្លែងនេះជេមស៍ជាអ្នកអង្គុយ រាងក្រាស់លើកក្មួយឱ្យអង្គុយលើភ្លៅនឹងបញ្ចុកអាហារ។
" អាប៉ា? " ជេមស៍ សម្លឹងមុខប៉ាធ្វើភ្នែកភ្លឹសចង់សុំអ្វីមួយ
" បាទ " ស៊ូនូ ងាកមើលមុខកូនដែលនៅលើដៃពូជេយ៍ទាំងទឹកមុខឆ្ងល់
" អូនចង់ញុំាអានោះអាប៉ា! " ជេមស៍ ធ្វើមាត់ស្រួចបែរទៅខាងគ្រឿងសមុទ្រដែលបុគ្គលិកទើបតែលើកមកអម្បាញ់មិញ
" ទេ....កូនញុំាមិនបានទេ "ស៊ូនូ ពេលដែលដឹងកូនចង់ញុំាគ្រឿងសមុទ្រក៏ប្រញាប់ប្រកែកភ្លែក
" អាប៉ា! តែកូនចង់ញុំា " ជេមស៍ ពេបមាត់សុំអង្វរ
" អត់ទោសបាទ ហេតុអីក្មួយញុំាមិនបាន? " ស៊ុងហ៊ុន ឃើញប៉ាកូនប្រកែកគ្នាក៏សួរជុងវ៉ុនដែលអង្គុយនៅក្បែរខ្លួន ដោយសារនាយឆ្ងល់មិចក៏រាងតូចថាកូនញុំាមិនបាន បើវាគ្រាន់តែជាគ្រឿសមុទ្រប៉ុណ្ណោះ
" គឺក្មួយប្រតិកម្មនឹងគ្រឿងសមុទ្រ " ជុងវ៉ុន កាលដែលឮ Cr សួរក៏ប្រញាប់តប ហើយពាក្យដែលជុងវ៉ុននិយាយអម្បាញ់មិញនេះជេយ៍និងស៊ូនូក៏ឮដែលទើបធ្វើឱ្យជេយ៍ប្រញាប់បែរទៅរកក្មេងតូចដែលកំពុងតែពេបមាត់អង្គុយយំព្រោះតែរាងតូចមិនឱ្យញុំាគ្រឿងសមុទ្រ (ជេយ៍ក៏ប្រតិកម្មគ្រឿងសមុទ្រដូចគ្នា)
" ហ្អឹកៗ អាប៉ាចិត្តអាក្រក់!! " ជេមស៍ យំខ្លាំងធ្វើឱ្យអ្នកនៅទីនោះមើលមកពួកគេព្រាត ចំណែកឯស៊ូនូវិញឃើញកូនយំខ្លាំងក៏ប្រញាប់លួងព្រោះជេមស៍យំកម្របាត់ណាស់ ហើយគេក៏មិនចង់ឃើញទឹកភ្នែកកូនដែរ ពេលឃើញជេមស៍យំម្ដងណាស៊ូនូមិនស្រនុកចិត្តឡើយអាណិតកូន
" ជេមស៍!! មិចក៏ក្មួយនិយាយបែបហ្នឹង អាប៉ាហាមក៏ព្រោះតែបារម្ភពីក្មួយ! ក្មួយប្រតិកម្មគ្រឿងសមុទ្រមែនទេ? (ជេមស៍ងក់ក្បាលទាំងទឹកភ្នែកជាប់ថ្ពាល់) ចំណែកពូក៏ដូចក្មួយដែរ ពូក៏ញុំាវាមិនបានដូចគ្នា ឱ្យតែញុំាម្ដងណាដឹងតែរមាស់ពេញខ្លួន ក្មួយក៏មានអាការៈបែបហ្នឹងដែលត្រូវទេ? "
" បាទ "
" ចឹងក្មួយដឹងហើយថាត្រូវធ្វើយ៉ាងមិច? "
" គឺ....អាប៉ាឱ្យអូនសុំទោស អូនមិនល្អខ្លួនឯង លើកលែងទោសឱ្យអូនផង "
" បាទ អាប៉ាលើកលែងទោសឱ្យកូន តែកូនត្រូវសន្យានឹងអាប៉ាសិន កូននឹងមិនទារញុំារបស់នេះទេ យល់ព្រមទេ? "
" បាទ " ជេមស៍ សម្លឹងមុខអាប៉ាទាំងមុខដឹងខុស គេមិនគួរថាឱ្យអាប៉ាបែបនោះសោះ។ ជេមស៍ អង្គុយលើភ្លៅពូជេយ៍ទាំងទឹកមុខស្រពោន ព្រោះនៅមានអារម្មណ៍ថាខុសចំពោះអាប៉ា ចំណែកឯស៊ូនូវិញក៏មិននិយាយអីដែលទុកឱ្យគេពិចារណាកំហុសខ្លួនសិនទោះជាគេអត់ទោសឱ្យក៏ដោយ។
YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Короткий рассказព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...