" ជេគ វីលៀម " ហុីសុឺង ឧទានឈ្មោះអ្នកដែលអង្គុយនៅចំពោះមុខខ្លួនទាំងភ្ញាក់ផ្អើល មិននឹកស្មានគេដាក់ពាក្យនៅក្រុមហ៊ុនរបស់ខ្លួនសោះ
" បាទ លោកមានការអីជាមួយខ្ញុំឬអត់? " ជេក កាលដែលឮអ្នកម្ខាងទៀតឧទានឈ្មោះខ្លួននាយតូចក៏ដឹងទៅហើយថាម្នាក់នេះប្រាកដជាស្គាល់គេ
" គ្មានទេ...ចាប់ផ្ដើមបានហើយ " ហុីសុឺង ធ្វើធម្មតាពេលនាយតូចសួរ ហើយរាងក្រាស់ក៏ចាប់ផ្ដើមសម្ភាស៍គេ។ ហុីសុឺងដឹងច្បាស់ណាស់ថាជេកជាកូនជេហុប ព្រោះតែជេហុបជាមិត្តភក្តិពូរបស់គេ ជាពិសេសគាត់ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះដែរ។ បន្ទាប់ពីសម្ភាស៍ចប់គេក៏អនុញ្ញាតឱ្យអ្នកដែលមកសម្ភាស៍ការងារនៅថ្ងៃនេះត្រឡប់ទៅវិញរង់ចាំខាងក្រុមហ៊ុនទាក់ទងទៅ ចំណែកឯជេកចេញពីក្រុមហ៊ុនក៏មិនដឹងទៅណាបន្ដដែរ ទើបនឹកឃើញមិត្តម្នាក់ដែលខានជួបយូរ។
[...]
" ហាឡូ ស៊ុនហ៊ុនមែនទេ? " ជេក ដកទូរសព្ទចេញពីហោប៉ៅហើយចុចទៅលេងមិត្តសម្លាញ់ ដោយសារពួកគេខានជួបគ្នាយូរមកហើយទើបចង់ហៅមកជួបគ្នាម្ដង
" អឹម ហើយតេមកមានការអី? "
" តតែមានការបានតេទៅបានមែនទេ? " គ្រាន់តែមិត្តសួរជេកចាប់ផ្ដើមឆេះដុំតែម្ដង គេជាដាតាឬបានតេទៅសុទ្ធតែសួរមានអី បើនៅជិតវិញណាទះអោយផ្កាប់មុខតែម្ដង
" ថាចឹងក៏បានដែរ " ស៊ុងហ៊ុន លួចសើចពេលនិយាយដល់ប្រយោគនេះ
" អាហ៊ុន... " ជេក កាន់តែក្ដៅពេលអាមិត្តម្នាក់នេះបញ្ឆេះកំហឹងខ្លួន ធម្មតាកម្ដៅគេត្រឹមតែ៣៦អង្សាទេ តែពេលឃើញម្ដងៗល្មមដល់១០០អង្សា
" យើងនិយាយលេងទេ....ប្រញាប់តែខឹង ហើយមានអីឆាប់និយាយមកទាន់ទំនេរ " ស៊ុងហ៊ុន ស្ដាប់តែសម្ដីក៏ដឹងហើយអ្នកខាងនោះកំពុងតែខឹង ទើបប្រញាប់និយាយលួងវិញក្រែងអត់បានគេរត់ចូលឡានទៅ
" បើទំនេរចេញមកជួបយើងមក ហាមមកយឺតមិនចឹងត្រូវមិនខាន " ជេក និយាយគំរាមមិត្ត
" អូខេ ប៉ុណ្ណឹងបានហើយ " និយាយចប់ពួកគេក៏បិទទូរសព្ទរៀងៗខ្លួន ចំណែកឯជេកក៏រកមើលហាងកាហ្វេក្បែរនេះ ហើយក៏ផ្ញើទីតាំងអោយមិត្តសម្លាញ់។
/ តុក តុក /
" ចូលមក " ជេយ៍ កំពុងតែមម៉ាញឹកនឹងការងារស្រាប់តែមានអ្នកគោះទ្វា នាយបញ្ឈប់ការងាររបស់ខ្លួនហើយអនុញ្ញាតឱ្យអ្នកខាងក្រៅចូល
" បងជេយ៍ខ្ញុំមានការចេញទៅក្រៅហើយ នេះការងារខ្ញុំសញ្ញេរួច សូមអញ្ជើញពិនិត្យបាទ " ស៊ុងហ៊ុន ដើរចូលមកជាមួយនឹងឯកសារដែលខ្លួនបានពិនិត្យនឹងសញ្ញេរួច ដើម្បីឱ្យជេយ៍ពិនិត្យម្ដងនឹងអនុម័តហើយបញ្ចូនទៅផ្នែករដ្ឋបាល
" អឹម ទុកត្រង់នេះហើយ ប្រញាប់មកវិញផង " ជេយ៍ មិនបានហាមហើយក៏អោយប្អូនទុកឯកសារលើតុពេលនាយរួចដៃពេលណានាយនឹងពិនិត្យ ស៊ុងហ៊ុននិយាយជាមួយបងប្រុសរួចក៏ចេញពីការិយាល័យរបស់គាត់ បន្ទាប់មកនាយក៏ធ្វើដំណើរទៅហាងកាហ្វេដែលជេកផ្ញើទីតាំងអោយអម្បាញ់មិញ។
#ហាងកាហ្វេ
ជេកដើរកាត់ហាងកាហ្វេមួយកន្លែងគួរក៏ចូលទៅខាងក្នុងដើម្បីរកកន្លែងអង្គុយ មើលទៅហាងកាហ្វេនេះមានការតុបតែងប្លែកពីខាងកាហ្វេដទៃ ជាពិសេសបុគ្គលិកនៅទីនេះមានសុជីវធម៌ល្អហើយថែមរួសរាយទៀតផង។
" សួរស្ដី ត្រូវការញុំាអ្វីដែរ? " ដោយសារថ្ងៃនេះភ្ញៀវច្រើនទើបជុងវ៉ុនមករត់តុដោយផ្ទាល់ ពេលឃើញកម្លោះសង្ហាមុខមាត់គួរឱ្យស្រឡាញ់នាយតូចក៏ប្រញាប់ចូលមករាក់ទាក់
" ខ្ញុំសុំវ៉ាន់នីឡាមួយកែវមក ហើយនឹងនំខាប់ខេកពីរ " ជេក មើលមីនុយហើយក៏កម្មង់របស់ញុំាសម្រាប់តែគេម្នាក់ឯង ជុងវ៉ុនកាន់ក្រដាសពណ៌នឹងបិចត្រៀមកត់ពេលជេកកម្មង់
" បាទ ចឹងសូមរង់ចាំបន្ដិច " ជុងវ៉ុន និយាយឡើងស្រទន់ទៅកាន់ភ្ញៀវព្រោះបន្ដិចទៀតទើបរបស់ដែលគេកម្មង់បានៗ ជេកងក់ក្បាលព្រមទាំងបញ្ចេញស្នាមញញឹមទៅកាន់ក្មេងរត់តុ លើកទីមួយដែលមកហាងនេះ ហើយពេញចិត្តក៏ពេញនឹងបុគ្គលិកនៅទីនេះផងដែរ ពួកគេស្អាតៗថែមទាំសម្ដីពិរោះទៀតផងមកលើកនេះពិតជាមិនខកបំណងពិតមែន។
" អា៎...អាហ៊ុនខាងនេះ " ជេក ឃើញមិត្តដើរចូលមកកំពុងតែរកមើលខ្លួនក៏ប្រញាប់លើកដៃជាសញ្ញាអោយគេដើរមកខាងនេះ សុងហ៊ុនដើរទៅរកមិត្តសម្លាញ់ហើយក៏ទម្លាក់ខ្លួនអង្គុយ
" អឹម ហើយកម្មង់អីញុំាមិនកម្មង់អោយយើងផង ឯងនេះអាក្រក់មែន " មិនទាន់អង្គុយស្រួលបួលផងក៏បោះសម្ដីថាអោយមិត្តទៅហើយ នេះមកគ្នាពីនាក់កម្មង់អីញុំាតែម្នាក់ ធ្វើមិត្តនឹងគ្នាឆាប់ឆ្នាំហើយកុំប្រាប់ថាមិនដឹងគេចូលចិត្តផឹកអី បើបែបហ្នឹងពិតមែនខ្មាស់គេស្លាប់ហើយ
" យើងមិនដឹងឯងចង់ញុំាអីក៏ខ្ចិលកម្មង់ឱ្យទៅ អូនហា៎!! បងចង់កម្មង់អីញុំាបន្ថែម " ជេក ខ្ចិលប្រកែកច្រើនក៏ស្រែកហៅអ្នករត់តុ ហើយម្នាក់នោះគឺជាជុងវ៉ុនដែលមកទទួលគេមុននេះ
" បាទ អធ្យាស្រ័យលោកត្រូវការញុំាអ្វីដែរ? "ជុងវ៉ុន ឃើញនាយក្រាស់មើលមីនុយហើយមើលទៀតក៏សួរបញ្ជាក់
" សុំទឹកក្រូចច្របាច់មួយកែវមក អៅ...ជុងវ៉ុន!!ធ្វើការនៅទីនេះមែនទេ? " ស៊ុងហ៊ុន ងើបមុខឡើងក៏ភ្ញាក់ផ្អើលតែម្ដង ព្រោះមិននឹកស្មានបានជួបនាយតូចនៅទីនេះសោះ តែប៉ុណ្ណេះស្គាល់កន្លែងគេធ្វើការហើយនៅឡើយតែផ្ទះប៉ុណ្ណោះ
" បាទ ខ្ញុំ~ខ្ញុំធ្វើការនៅទីនេះ ហើយលោកហ៊ុនមកជាមួយ... " ជុងវ៉ុន ញញឹមពេលនាយក្រាស់បែរមុខមកចំ គ្រាន់តេឃើញមុខគេម្នាក់នេះបេះដូងគេស្ទើរតែលោតចេញមកហើយ ហេតុអីចៃដន្យម្ល៉េះ?
" មិត្តខ្ញុំបាទ ចៃដន្យមែនដែលបានជួបគ្នាម្ដងទៀត " ស៊ុងហ៊ុន ស្នាមញញឹមនៅលើផ្ទៃមុខកម្លោះសង្ហាមិនងាយរសាត់បាត់សោះពេលឃើញ Crush ឈរនៅច៉ពោះមុខ
" បាទ បើចឹងខ្ញុំសុំទៅធ្វើការសិន ចំណែកទឹកក្រូចរបស់លោកសូមរង់ចាំបន្ដិចទៀតបុគ្គលិកនឹងលាកមកអោយ " ជុងវ៉ុន សុំដកខ្លួនទៅធ្វើការបន្ដហើយបើមានពេលចាំបន្ដសន្ទនាជាមួយនាយ តែពេលនេះជាម៉ោងការងារគេមិនអាចនិយាយជាមួយនាយបានយូរឡើយ
" បាទ " ស៊ុងហ៊ុន ញញឹមតាមសម្លឹងកូនប្រុសគេរហូតដល់គេចូលទៅក្នុងបាត់ ជេកវិញក៏មិនអង្គុយអោបដៃនៅស្ងៀមដែលនាយតូចតាមសម្លឹងភ្នែកមិត្តដែលសម្លឹងទៅក្មេងម្នាក់នោះ តាមមើលក្រសែភ្នែតែស៊ុងហ៊ុន ច្បាស់ណាស់គេកំពុងតែចាប់អារម្មណ៍ក្មេងម្នាក់នេះ។
Skip~
ពេលល្ងាចស៊ូនូចេញពីធ្វើការក៏មកទទួលកូននៅឯសាលារៀន ក្រោយពីទទួលកូនរួចនាយតូចក៏ដឹកដៃកូនដើរត្រឡប់ទៅផ្ទះ ទោះបីជាជេមស៍នៅក្មេងក៏គេអាចយល់ពីទុកលំបាកអាប៉ាដែល ចេញពីរៀនពួកគេត្រូវដើរបែបនេះព្រោះត្រូវសន្សំលុយទុកបង់ថ្លៃសាលរបស់កូន។
" ហត់ទេ? មោះចាំអាប៉ាពរ " តាំងពីចេញពីសាលាក្មេងតូចមិនរអ៊ូថាហត់អីមួយមាត់ធ្វើអោយរាងតូចអត់បារម្ភមិនបាន ពេលឃើញញីសកូនស្រក់គេក៏បញ្ឈប់ដំណើរហើយបន្ទន់ជង្គងដើម្បីលើកកូនពរនៅសល់មិនប៉ុន្មានទៀតក៏ដល់ផ្ទះពួកគេហើយ ស្របពេលនោះស្រាប់តែឡានស៊េរីទំនើបចុងក្រោយបង្អស់បើកមកឈប់ហើយចុះមករកពួកគេ។
" ឡើងឡានមកចាំខ្ញុំជូនទៅ ក្មួយងងុយគេងហើយចង់អោយគេងបែបនេះហី? " ជេយ៍ និយាយប្រាប់រាងតូចពេលដែលឃើញភ្នែកកូនទន់ស្ទើរតែបើកមិនរួច ស៊ូនូក៏ងាកមើលមុខកូនក៏ចាប់ដឹងភ្លាមតាមពិតមិនមាត់មិនកព្រោះតែងងុយគេងសោះ
" ជារឿងរបស់ខ្ញុំ មិនទាក់ទងនឹងលោកទេ យល់ល្អលោកចេញអោយឆ្ងាយពីពួកយើងទៅ " ស៊ូនូ ដាច់ចិត្តខ្លាំងណាស់ ដល់ថ្នាក់ហារមាត់សុំនាយអោយនៅឆ្ងាយពីខ្លួននិងកូន ប៉ុន្ដែការហាមរបស់តូចកមមិនបានសម្រេចឡើយ ព្រោះមានក្មេងដែលនៅលើដៃព្យាយាមហាមរាងក្រាស់គ្រប់ពេលដែលរាងតូចដេញ
" ពូជេយ៍!! មកទទួលអូននិងអាប៉ាមែនទេ? " ជេមស៍ កក
" បាទ មោះមកពូ មើលទៅអាប៉ាកូនហត់ហើយ "
" បាទ " ជេមស៍ យល់ព្រមហើយស៊ូនូក៏មិនអាចជំទាស់ចិត្តកូនបានដែលមានតែបណ្ដោយអោយគេទៅនៅលើដៃបុរសម្នាក់នេះ ដោយសារមិនសូវពេញចិត្តនឹងជេយ៍ដែលចូលចិត្តបង្ហាញនៅមុខខ្លួនរាងតូចក៏ប្រញាប់ដើរទៅយ៉ាងលឿន ទុកអោយកូននិងជេយ៍ដើរមកតាមក្រោយ រាងក្រាស់បញ្ជាអោយដេវីតបើកឡានទៅភូមិគ្រឹះឯខ្លួនរកវិធីទៅតាមក្រោយពេលដែលអស់ធុរៈ។
មិនយូរប៉ុន្មានពួកគេដើរមកដល់ផ្ទះ ស៊ូនូដកសោរពីក្នុងហោប៉ៅបើកទ្វាអោយជេយ៍ចូលខាងក្នុង ដោយសារតែជេមស៍គេងលក់បាត់ហើយនាយក្រាស់ក៏ពររាងតូចទៅខាងលើ មកដល់បន្ទប់ក្មេងតូចនាយក៏ដាក់គេគេងថ្នមៗរួចដណ្ដប់ភួយអោយកូន។
" លោកហត់ហើយញ៉ំាទឹកសិនទៅ " មកដល់ខាងក្រោមជេយ៍ក៏ទម្លាក់ខ្លួនអង្គុយទាំងញីសជោគពេញថ្ងាស រាងតូចឃើញដូច្នេះក៏ដើរទៅចាក់ទឹកមកអោយនាយ
" បាទ អរគុណ " ជេយ៍ ទទួលកែវទឹកពីដៃរាងតូចទាំងស្នាមញញឹម
" អរគុណដែលជួយពរកូនជេមស៍មកផ្ទះ ហើយក៏សុំទោសដែលខ្វះសុជីវធម៌ជាមួយលោក " ស៊ូនូ ចូលអង្គុយព្រមទាំងនិយាយពាក្យអរគុណទៅកាន់រាងក្រាស់ដែលជួយពរកូន ហើយក៏ស៉ំទោសដែលនិយាយដេញនាយ
" មិនអីទេ ខ្ញុំមិនប្រកាន់ " ជេយ៍ មិនប្រកាន់រាងតូចទេ នាយដឹងរាងតូចធ្វើបែបនោះប្រាកដជាមានហេតុផលអ្វីម្យ៉ាងហើយ ពួកគេនិយាយបានបន្ដិចក្រោយមកក៏បរិយាកាសប្រែជាស្ងប់ស្ងាត់ ដោយរាងក្រាស់អង្គុយសម្លឹងមុខអ្នកម្ខាងទៀត នាយនៅតែមានអារម្មណ៍ដូចជាធ្លាប់ជួបរាងតូចនៅកន្លែងណាមួយ ហើយនាយខំប្រឹងរកនឹកយ៉ាងណាក៏រកនឹកមិនឃើញដែរ។
YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Historia Cortaព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...