#ភូមិគ្រឹះដានីឡា
ជេយ៍ និងស៊ូនូ រៀបចំខ្លួនរួចរាល់ក៏ទៅចុះខាងក្រោមដើម្បីទទួលទានអាហារពេលព្រឹក ប៉ុន្ដែចុះត្រឹមពាក់កណ្ដាលកាំជណ្ដើរនាយក្រាស់ក៏ឃើញលោកប៉ាទាំងពីរអង្គុយនៅលើសាឡុងក្បែរប្អូនប្រុសកំហូចក៏ប្រញាប់ចុះទៅរកយ៉ាងលឿន ដែលទុកឱ្យនាយតូចនឹងកូនចុះតាមក្រោយ។
" លោកប៉ា! ហេតុអីមកមិនប្រាប់កូនមុន? កូននឹងបានទៅទទួល " ជេយ៍ និយាយទៅកាន់លោកប៉ា។
" ទៅទទួលប៉ាទាន់ឬអត់? បើថ្មើរនេះហើយកូនទើបតែក្រោកពីគេងហ្នឹង! " យ៉ុនហ្គីសើចពេលស្ដាប់សម្ដីកូនប្រុសច្បង ចង់ទៅទទួលគាត់ទាំងដែលម៉ោងជិត៨ហើយតែញេមិនទាន់ងើបពីគេងផងនឹង។
" មកពីយប់មិញកូនចូលគេងយប់ជ្រៅពេកទើបងើបយឺតបន្ដិច " ត្រូវហើយយប់មិញទម្រាំបានគេងម៉ោងបីទាបភ្លឺឯណោះ ទើបបណ្ដាលឱ្យនាយងើបយឺត។
" ហើយបងធ្វើអីបានជាចូលគេងយប់ជ្រៅម្ល៉េះ? " ស៊ុងហ៊ុន លើកចញ្ចើមសួរបងប្រុសបំណងចង់លលេងជាមួយបងកុំឱ្យបរិយាកាសស្ងប់ស្ងាត់ ពិតមែនហើយយប់មិញរវល់ធ្វើអីបានចូលគេងយប់? បើរវល់ធ្វើការមិនថាទេ ខ្លាចតែរវល់រឿងផ្សេងទៅវិញតើ! ជេយ៍មិនល្ងង់ទេ!នាយដឹងច្បាស់ណាស់ថាចង់សំដៅទៅលើអ្វី។
អ្នកជាឪពុកកាលបើឃើញកូនសម្លក់សម្លឹងគ្នាមានអារម្មណ៍មិនសូវស្រួលក៏ប្ដូរប្រធានបទ ខណៈងាកចំរាងតូចច្រឡឹង សម្បុរស ភ្នែកធំៗ សាច់មុខសភ្លឺរលោង ក៏បែរទៅសួរកូនប្រុសដែលអង្គុយនៅខាងឆ្វេងដៃ។
" កូនជេយ៍មិនគិតណែនាំមនុស្សរបស់កូនឱ្យប៉ាបានស្គាល់ទេឬ? " កែវភ្នែកជាច្រើនក៏បែរទៅរាងតូចដែលឈរកាន់ដៃកូនតូចនៅជ្រុងម្ខាងទៀត ជីមីនតាមមើលពួកគេតាំងពីគេចុះមកម្ល៉េះ! ទើបតែមានឱកាសសួរ។
" លោកប៉ានេះស៊ូនូនិងជេមស៍ " ជេយ៍រំភើបពេកភ្លេចថាស៊ូនូនិងកូននៅទីនេះដែរ ជ្រុលជាប៉ាសួរទៅហើយក៏ឆ្លៀតឱកាសនេះណែនាំឱ្យពួកគាត់បានស្គាល់តែម្ដងទៅ ម្យ៉ាងគេក៏មានបំណងប្រាប់រឿងរបស់គេនិងស៊ូនូឱ្យគាត់បានដឹងដែរ។
" សួស្ដីលោកអ៊ំ! " ស៊ូនូឱនក្បាលបន្ដិចជាការគួរសម។ ធម្មតាជេមស៍ជាក្មេងឆ្លាតឃើញចាស់ទុំតែងតែគោរពតាមសម្ដីដែលអាប៉ាបានប្រដៅ ប៉ុន្ដែពេលឃើញយ៉ុនមីគេបែរជាខ្លាចក៏លាក់ខ្លួននៅពីក្រោយអាប៉ារបស់គេទៅវិញ។
" បាទ ហើយចុះក្មេងតូចដែលឈរក្រោយ ឈ្មោះជេមស៍មែនទេ? " ជីមីនតបស៊ូនូទាំងស្នាមញញឹម មុននឹងក្រឡេកចំក្មេងតូចដែលឈរនៅក្រោយខ្នងអនាគតកូនប្រសារ។ ស៊ូនូ មើលមុខនាយក្រាស់ប្រុងនឹងតបសំណួររបស់គាត់ហើយស្រាប់តែជេយ៍កាត់សម្ដីរបស់គេ។
" បាទ នេះកូនខ្ញុំនិងស៊ូនូ! " ពាក្យសម្ដីដែលចេញពីបបូរមាត់ក្រាស់ធ្វើឱ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសលោកស្រីដានីឡាដែលជាយាយរបស់គេ គាត់យល់សុបិន្ដឬ? ក្មេងតូចដែលគាត់ស្រឡាញ់ពេញចិត្តបានក្លាយជាចៅរបស់គាត់ មិនគួរឱ្យជឿសោះហើយ ចំណែកយ៉ុនហ្គីឮបែបនេះក៏មិនអង្គុយនៅស្ងៀមដែរគឺនាយសួរកូនឱ្យដឹងរឿង នេះជេយ៍មកប្រទេសកូរ៉េមិនប៉ុន្មានខែផងក៏មានប្រពន្ធកូនធំប៉ុណ្ណឹងហើយ វាជារឿដែលពិបាកជឿបំផុត។
ជេយ៍មិនចាំយូរក៏ឆាប់បកស្រាយឱ្យពួកគាត់បានយល់ ហើយសង្ឃឹមថាពួកគាត់ព្រមទទួលម្ដាយកូនរបស់គេផងទៅចុះ។ កាលបើបានដឹងរឿងរបស់កូនៗហើយចាស់ៗក៏មិនថាអីដែរ ប៉ុន្ដែគាត់អាណិតស៊ូនូដែលត្រូវមើលថែកូនតែម្នាក់ឯងកន្លងមក តែពួកគាត់សន្យាថានឹងជួយមើលថែពួកគេទាំងពីរឱ្យបានល្អបំផុតទតាមដែលអាចធ្វាទៅបាន។
" មកអង្គុយត្រង់នេះមក... " កាលបើឮគាត់ហៅនាយតូចក៏ប្រញាប់ចូលទៅជិត។
" បាទ " ស៊ូនូញញឹមក៏ចូលទៅក្បែរគាត់។ ជីមីន ខិតទៅកៀកហើយចូលទៅឱបអនាគតកូនប្រសារទាំងទឹកមុខរីករាយ ស៊ូនូក៏ឱបគាត់វិញទាំងស្នាមញញឹម។ មកដល់ស្រុកកំណើតលើកនេះចំណេញលើសពីចំណេញ បានទាំងកូនប្រសារបានទាំងចៅមួយទៀត។
លោកស្រីដានីឡាដែលត្រូវជាម្ដាយយ៉ុនហ្គីនិងជីមីនក៏ចូលទៅឱបចៅប្រសារនិងចៅទួត គាត់សប្បាយចិត្តរកអ្វីមកប្រៀបមិនបានព្រោះថ្ងៃនេះគាត់ទទួលបានសមាជិកនៃត្រកូលដានីឡាដល់ទៅពីរនាក់បន្ថែមទៀត ទើបភូមិគ្រឹះមួយនេះកាន់តែអ៊ូអរ។
" អរគុណដែលមិនស្អប់ខ្ពើមខ្ញុំនិងកូន " នាយតូចពោលពាក្យអរគុណដល់ប៉ាជេយ៍និងលោកយាយដែលមិនស្អប់ខ្ពើមខ្លួន ហើយនៅសម្ដែងក្ដីត្រេអរនិងយកចិត្តទុកដាក់ចំពោះគេទៀត។
" កុំនិយាយបែបនេះអី! វាធ្វើឱ្យពួកយើងមានអារម្មណ៍ថាខុសចំពោះកូនទៅវិញទេ កូនជាមនុស្សល្អ ជាបុរសរឹងមាំ ក្លាហានតស៊ូ ចិញ្ចឹមបីបាច់មើលថែចៅជេមស៍តែម្នាក់ឯង ប៉ាទៅវិញទេដែលគួរនិយាយពាក្យនេះទៅកាន់កូន អរគុណដែលមិនបោះបង់ចៅរបស់ប៉ា! " ពាក្យអគុណចេញពីមាត់ជីមីនធ្វើឱ្យរាងតូចទប់ទឹកភ្នែកមិនបានកបណ្ដោយឱ្យវាហូរមកព្រោះតែរំភើបខ្លាំងពេក។ ជេយ៍ឃើញរាងតូចយំក៏ចូលទៅក្បែរ ដៃមាំក្រាស់មានសរសៃរវាមចាប់ស្មារាងតូចថ្នមៗហើយទាញកាយតូចមកឱបជាប់ទ្រូង។
" អាប៉ា! អ្ហឹមៗ... " នៅសុខជេមស៍ស្រាប់តែយំធ្វើឱ្យអ្នកគ្រប់គ្នាភ័យ។ ស៊ូនូឮសម្លេងកូនយំក៏ប្រញាប់ជូតទឹកភ្នែកចេញហើយដើរទៅរកកូន រាងតូចពរកូននឹងព្យាយាមលួងលោមរហូតដល់គេបាត់យំទើបដើរទៅអង្គុយក្បែរនាយក្រាស់វិញ។
#ព្រលានយន្ដហោះអ៊ីនឈុន
នៅឯបព្រលានយន្ដហោះបង្ហាញឱ្យឃើញបុរសវ័យចំណាស់វ័យ៤០ឆ្នាំពីរនាក់និងមានកូនចៅម្នាក់ដើរតាមពីក្រោយ ចេញមកខាងក្រៅក៏មានឡានធំមួយគ្រឿងពណ៌ខ្មៅចាំទទួលពួកគេ។ ជុងហ្គុកនិងថេយ៉ុង ព្រមទាំងអេឡិចក៏ឡើងឡានមួយគ្រឿងនោះហើយលោកអ៊ំក៏ចេញដំណើរពីព្រលានយន្ដហោះឆ្ពោះទៅកាន់ភូមិគ្រឹះត្រកូលគីម(ភូមិគ្រឹះនៅប្រទេសកូរ៉េ)។ គ្រាន់តែឡានមួយគ្រឿងនេះបើកមកដល់អ្នកមប្រើជាច្រើនក៏ចូលមកស្វាគមន៍ម្ចាស់ប្រុសទាំងពីរដែលត្រឡប់មកទឹកដីកំណើតម្ដងទៀត បន្ទាប់មកពួកគេក៏ចូលទៅខាងក្នុងវិញដើម្បីយកទឹកជូនពួកគាត់ពិសារ។
" សូមអញ្ជើញលោកម្ចាស់ "
" បាទ អរគុណ " ថេយ៉ុងញញឹមដាក់មេផ្ទះរួចក៏លើកទឹកមួយកែវហុចឱ្យស្វាមីមុននឹងលើកមួយកែវទៀតមកផឹកខ្លួនឯង។ ក្រសែភ្នែកពួកគេទាំងពីរសម្លឹងមើលសភាពនៅក្នុងផ្ទះគឺគ្មានប្រែប្រួលត្រង់ណាតតែសោះ ទោះបីជាពួកគេខានរស់នៅទីនេះជិត២០ឆ្នាំក៏ដោយ តែអ្វីធ្វើឱ្យគេអត់នឹកមិនបានគឺកូនប្រុសជាទីស្រឡាញ់ ថេយ៉ុងអង្គុយមើលរូបកូនប្រុសដែលឈរចំកណ្ដាល។ ជុងហ្គុកឃើញប្រពន្ធយំក៏ចូលទៅក្បែរហើយទាញកាយតូចមកឱបជាប់ទ្រូងដើម្បីជាការលួងលោម រាងតូចទម្លាក់ក្បាលកើយស្មាធំទូលាយស្វាមីរួចក៏បិទភ្នែករបស់ខ្លួនធ្វើឱ្យគេកាន់តែនឹកដល់កូន។
" អូនប្រហែលជាហត់ហើយចាំបងជូនទៅសម្រាក "
ថេយ៉ុងងក់ក្បាលក៏ប្រលែងដៃពីចង្កេះស្វាមីហើយពួកគេឡើងទៅខាងលើជាមួយគ្នា ណាមួយធ្វើដំណើរមកឆ្ងាយគួរតែសម្រាកយកកម្លាំងសិន ចំណែករឿងកូនប្រុសនាយនឹងឱ្យអេឡិចតាមរកបន្ដ។ មកដល់បន្ទប់ថេយ៉ុងក៏ឡើងគេងលើគ្រែទាំងមិនទាន់ងូតទឹក អាយុកាន់តែច្រើនសុខភាពក៏កាន់តែខ្សោយ វាជាធម្មជាតិរបស់មនុស្សគ្មាននរណាអាចគេចផុតឡើយ ចំណែកឯជុងហ្គុកទាញភួយដណ្ដប់ឱ្យប្រពន្ធរួចក៏ចូលទៅបន្ទប់ទឹក។
មួយសន្ទុះជុងហ្គុកក៏ចេញមកវិញជាមួយខោអាវសាមញ្ញៗដែលពាក់នៅផ្ទះ នាយក្រាស់ឈរមើលប្រពន្ធដែលគេងលក់អស់ចិត្តហើយក៏ឡើងទៅលើគ្រែគេងក្បែរប្រពន្ធជាទីស្រឡាញ់។
សឺត!!
" សុបិន្ដល្អប្រពន្ធសម្លាញ់! " សម្ដីប៉ុន្មាននេះមិនសង្ឃឹមឱ្យអ្នកម្ខាងទៀតឮឡើយព្រោះដឹងច្បាស់គេគេងលក់ទៅហើយ ប៉ុន្ដែចិត្តរបស់នាយប្រាប់បែបហ្នឹងទើបនិយាយវាចេញមកតែម្ដងទៅ។
#ហាងកាហ្វេ
" ហាស៎! នេះបងនិយាយពិតមែនហេ៎? មិនគួរឱ្យជឿសោះ " ជុងវ៉ុនបើកភ្នែកធំៗស្រែកមួយវាសព្រោះតែមិនចង់ជឿរឿងដែលស៊ូនូកំពុងតែនិយាយ តាមពិតប៉ារបស់ក្មួយជេមស៍គឺលោកជេយ៍សោះ អញ្ចឹងតើបានជាមុខស្រដៀងគ្នាណាស់ មិនតែប៉ុណ្ណោះនៅប្រតិកម្មគ្រឿងសមុទ្រដូចគ្នាទៀត នឹកដល់រឿងនេះហើយជុងវ៉ុនកាន់តែប្រាកដចិត្តថានាយក្រាស់ពិតជាប៉ាបង្កើតរបស់ជេមស៍ដូចដែលរាងតូចបានប្រាប់ពិតមែន។
" បងសុំទោសដែលលាក់បាំងឯងរហូតមក សុំទោសជុងវ៉ុន! " ស៊ូនូចាប់ដៃប្អូនជាប់ពោលពាក្យសុំទោសដែលលាក់បាំងរឿងនេះរហូតមក មិនមែនគេមិនទុកចិត្តនាយតូចទេតែគេមិនទាន់មានភាពក្លាហានដែលនិយាយរឿងនេះប្រាប់ជុងវ៉ុន។ រយៈពេល៥ឆ្នាំកន្លងមកនេះរាងតូចព្យាយាមបំភ្លេចរឿងដែលបានកើតឡើងរវាងខ្លួននិងរាងក្រាស់ហើយក៏ចាប់ផ្ដើមជីវិតថ្មីដោយមានកូនជាក្ដីសង្ឃឹម ក៏ប៉ុន្ដែគ្រប់យ៉ាងផ្ទុយស្រឡះក្រោយពួកយើងជួបគ្នាម្ដងទៀត។
ជុងវ៉ុនមិនបានខឹងគ្រាន់តែអន់ចិត្តបន្ដិចបន្តួចប៉ុណ្ណោះដែលស៊ូនូព្យាយាមលាក់ទុកការឈឺចាប់តែម្នាក់ឯង។ ដូចដែលបានដឹងស្រាប់ហើយជុងវ៉ុនជួយស៊ូនូច្រើនណាស់ ផ្ដល់កន្លែងស្នាក់នៅនិងការងារដែលទទួលប្រាក់ចំណូលសមល្មមសម្រាប់ផ្គត់ផ្គង់គ្រួសារ។ បន្ទាប់ពីពិភាក្សាគ្នាចប់ពួកគេក៏បំបែកគ្នាទៅធ្វើកិច្ចការរៀងៗខ្លួន។ តែចម្លែកអីតែជុងវ៉ុនគឺតាមសម្លឹងស៊ូនូរហូត គេកំពុងឆ្ងល់ហេតុអីបានជាគាត់នៅតែចង់ធ្វើការនៅទីនេះ? ទាំងដែលគាត់ជិតក្លាយជាកូនប្រសារមហាសេដ្ឋីហើយ នៅចង់ធ្វើជាបុគ្គលិករត់តុទៀតមិនខ្លាចគេយកទៅនិយាយទេឬ? ណ្ហើយ!អោយតែគាត់សប្បាយចិត្តប្អូនម្នាក់នេះព្រមតាមបំណងគាត់ជានិច្ច។
![](https://img.wattpad.com/cover/304846748-288-k919065.jpg)
YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Short Storyព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...