Episodes 14 : កុំព្យាយាមកុហកខ្ញុំអី!

1.3K 110 3
                                    

បន្ទាប់ពីនិយាយពាក្យសុបិន្ដល្អទៅកាន់កូនប្រុសជាទីស្រឡាញ់រួចស៊ូនក៏ឡើងទៅខាងលើជាមួយជេយ៍។
ក្រាក!!
      ទ្វាបន្ទប់ត្រូវបានបើកដោយដៃមាំក្រាស់ ស៊ូនូឈរសម្លឹងគេបានបន្ដិចក៏សម្រេចចិត្តដើរចូលទៅខាងក្នុងទាំងទឹកមុខភ័យៗ។ បន្ទប់នេះមានទំហំណាស់ចំណែកការរៀបចំមើលទៅសាមញ្ញគួរឱ្យទាក់ទាញ មិនតែប៉ុណ្ណោះសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់នេះសុទ្ធតែមានតម្លៃថ្លៃៗសមជាបន្ទប់ម្ចាស់ភូមិគ្រឹះពិតមែន។ ជេយ៍ឈរមើលមុខនាយតូចឡើងភ្លឹក ពេលរាងតូចផ្ដោតទៅលើអ្វីមួយគេពិតជាគួរឱ្យស្រឡាញ់ហើយស្រស់ស្អាតខ្លាំងណាស់ធ្វើឱ្យគេឈ្លក់វង្វេងងើបក្បាលស្ទើរតែមិនរួច។ ខណៈពេលជេយ៍កំពុងតែឈ្លក់វរង្វេងសម្រស់រាងតូច គេក៏ឧទានហៅនាយមិនឈប់!
" លោក! លោកជេយ៍ខ្ញុំចង់ងូតទឹក កន្សែងនៅឯណា? "
" បាទ គឺនៅក្នុងទូរចាំខ្ញុំយកអោយ "
" បាទ " ស៊ូនូឈរញញឹមហើយរង់ចាំអ្នកម្ខាងទៀតយកកន្សែងអោយ។ ជេយ៍ក៏ដើរទៅបើកទូរបន្ទាប់មកក៏ដកកន្សែងនិងសម្លៀកបំពាក់គេងយប់មួយឈុតហុចឱ្យរាងតូច រាងតូចរហ័សទទួលពីដៃនាយហើយពោលពាក្យ អរគុណ ទៅកាន់គេរួចក៏ដើរចូលបន្ទប់បាត់។ រយៈពលរង់ចាំរាងតូចជេយ៍ក៏ទៅអង្គុយលើសាឡុងហើយបើកកុំព្យូទ័រមើលការងារខ្លះៗដែលលេខាបញ្ចូនមកកាលពីល្ងាចមិញ ស្របពេលកំពុងតែអង្គុយមើលស្រាប់តែទូរសព្ទរបស់គេលោតសារជាបន្ដបន្ទាប់ឥតដាច់ ដោយសារនោះរំខាននាយធ្វើការខ្លាំងពេកគេក៏យកទូរសព្ទមកមើល ហើយឈ្មោះអ្នកដែលផ្ញើសារមកគ្មានអ្នកណាឆ្ងាយទេក្រៅពីកូនចៅរបស់គេ។
ប្រហែល១០នាទីរាងតូចក៏ចេញមកវិញជាមួយនឹងឈុតគេងយប់ដែលនាយក្រាស់បានអោយ វាមើលទៅធំតែស្រួលស្លៀកព្រោះគេចូលចិត្តខោអាវបែបរលុងៗ។ ស៊ូនូដើរចេញពីបន្ទប់ទឹកក៏ប្រទះនឹងក្រសែភ្នែកដែលបង្គប់នូវអត្ថន័យជាច្រើនដែលពិបាកស្មានដល់ ពីដំបូងនាយតូចមិនសូវជាចាប់អារម្មណ៍តែពេលសម្លឹងចំកែវភ្នែកនោះទើបយល់ច្បាស់ នាយក្រាស់ងើបពីសាឡុងហើយដើរទៅរកនាយតូចទាំងទឹកមុខមាំគួរឱ្យខ្លាច នាយតូចថយក្រោយរហូតដល់បុកជញ្ជាំងក៏ត្រូវនាយក្រាស់ឃាងមិនឱ្យទៅណា ដៃជើងប្រែជាញ័រពេលគេកាន់តែចូលកៀកៗទៅ។ ដោយឃើញនាយតូចខ្លាចដល់ញ័រខ្លួនដូចកូនមាន់ត្រូវទឹក ជេយ៍ក៏ឧទាន៖
" គឺខ្ញុំមានសំណួរចង់សួរ ហើយស៊ូនូត្រូវឆ្លើយនឹងខ្ញុំតាមត្រង់ បានទេ? " ស៊ូនូ ងក់ក្បាលហើយរង់ចាំស្ដាប់អ្នកម្ខាងទៀតនិយាយ សង្ឃឹមថាមិនទាក់ទងរឿងរវាងពួកគេទៅចុះ ព្រោះគេមិនចង់នឹកមិនចង់រំលឹកដល់រឿងកាលពីប្រាំឆ្នាំមុនទេ វាធ្វើឱ្យគេកាន់តែស្អប់ខ្លួនឯង។
" កាលពីប្រាំឆ្នាំមុនក្មេងប្រុសដែលនៅក្នុងបន្ទប់នោះជាមួយខ្ញុំ គឺជាឯងមែនទេ? " នាយក្រាស់ចង់សំដៅលើពួកគេដេកជាមួយគ្នាកាលពីប្រាំឆ្នាំមុនពេលពួកគេទៅក្លឹបនៅឯទីក្រុងប៉ារីស។ អ៊ីចឹងតើបានមានអារម្មណ៍ថាធ្លាប់ឃើញមុខស៊ូនូពីមុនមក ហើយចេះតែមាននិស្ស័យជាមួយក្មេងតូចដែលតែងតែហៅគេថាលោកពូមករហូត។
" លោកចង់សំដៅលើអី ខ្ញុំមិនយល់ទេ! " ស៊ូនូ ព្រិចភ្នែកញាប់ស្អេកបដិសេធសម្ដីដែលនាយក្រាស់បាននិយាយមុននេះ ស្មានមិនខុសពិតមែននាយប្រាកដជាសួររឿងនេះ ដូចសំដីហ៊ីស៊ឺងដែលតែងតែនិយាយដាក់គេកន្លងមក គឺអាថ៌កំបាំងគ្មាននៅលើលោកនេះទេ គ្រាន់តែអាចដឹងយូរឬក៏ឆាប់ប៉ុណ្ណោះ តែរាងតូចស្មានមិនដល់ថាវាឆាប់យ៉ាងនេះសោះ ទាំងដែលគេមិនទាន់ត្រៀមខ្លួនរួចរាល់។
" កុំព្យាយាមកុហកខ្ញុំអី! ខ្ញុំដឹងអស់ហើយថ្ងៃនោះពួកយើងស្រវឹងរៀងៗខ្លួនទើបជ្រុលជ្រួសមួយពេល ឯងចង់លាក់បាំងខ្ញុំដល់ពេលណា? ព្រមទាំងរឿងកូនដែរ ជេមស៍ជាកូនខ្ញុំមែនទេ? "
" មិនមែនទេ! លោកយល់ច្រឡំហើយ " ស៊ូនូ ប្រកែកទាំងមានទឹកថ្លាឧណ្ឌៗដកនៅក្នុងរង្វង់ភ្នែក ទោះបីគេបដិសេធយ៉ាងណាក៏មិនអាចកុហកប្រុសម្នាក់នេះបានដែរ ព្រោះគេបានដឹងគ្រប់រឿងដែលទាក់ទងនឹងខ្លួននិងកូនហើយ តើចង់លាក់បាំងគេដល់ពេលណាទៀត? ចង់បំបែកបំបាក់ប៉ាកូនគេមែនទេ? ឬក៏គិតថានាយមិនល្អគ្រប់គ្រាន់ធ្វើជាប៉ារបស់គេទើបរាងតូចព្យាយាមលាក់បាំងរឿងរបស់ជេមស៍។
" ស៊ូនូ! " គេចាប់ដៃស៊ូនូហើយទាញគេមកឱបជាប់នឹងទ្រូង។ ស៊ូនូមិនព្រមឈរស្ងៀមឱ្យគេឱបតាមអំពើចិត្តឡើយក៏រើបម្រាស់តែគិតឬថាឈ្នះកម្លាំងជេយ៍?
     " អ្ហឹម! " ដោយសាររាងតូចរើមិនព្រមឈប់តតែសោះ ជេយ៍អត់ទ្រាំមិនបានក៏ឱនទៅថើបបបូរមាត់ពណ៌ស៊ីជម្ពូ ហើយធ្វើឱ្យម្ចាស់បបូរមាត់បើកភ្នែកធំៗព្រោះមិននឹកស្មានថាគេហ៊ានដល់ម្លឹងសោះ។ ពីដំបូងរាងតូចព្យាយាមប្រកែកតែយូរៗទៅក៏ទោរទន់ទៅតាមការថ្នាក់ថ្នមរបស់គេ។ បបូរមាត់ស្អិតជាប់គ្នារីរាងកាយស្ទើរតែក្លាយជាកាយតែមួយទៅហើយ រាងក្រាស់ផ្ដួលនាយតូចទៅលើគ្រែថ្នមៗហើយនាយក៏ឡើងទៅទ្របពីលើរួចនាយក៏ឱនទៅគ្រប់គ្រងបបូរមាត់រាងតូចសារជាថ្មី ដៃតូចស្រឡូនប្រៀបដូចមនុស្សស្រីលើកតោងក៏នាយក្រាស់។ ជេយ៍បន្ដថើបជញ្ជក់ស្ទើរតែសព្វរាងកាយតូចដែលល្អឥតខ្ចោះគ្មានកន្លែងទាស់ ហើយពួកគេបង្កាត់ភ្លើងស្នេហ៍របស់ដល់ម៉ោង៣ទាបភ្លឺទើបបញ្ឈប់។ មិនដឹងថាទឹកទីប៉ុន្មានទេឡើងរាងតូចទ្រោមសន្លប់ឈឹង ជេយ៍ថើបថ្ពាល់រាងតូចមួយខ្សឺតមុននឹងដាក់ខ្លួនគេងក្បែរនាយតូច។
ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ពន្លឺព្រះអាទិត្យក៏ជ្រៀតចាំងចូលតាមចន្លោះបង្គួចប៉ះនឹងត្របកភ្នែកតូចស្ដើងធ្វើឱ្យរំខានដល់ដំណេករបស់គេ។ នាយតូចបើកភ្នែកសន្សឹមៗហើយមានអារម្មណ៍ថាឈឺពេញខ្លួនជាពិសេសផ្នែកខាងក្រោម ក្រឡេងទៅឆ្វេងស្រាប់តែប្រទះនឹងមុខមាំក្រាស់ស្បែរសរលោងស្រស់សង្ហាគ្មានកន្លែងទាស់កំពុងតែគេងលក់លង ស្នាមញញឹមក៏លេចនៅលើផ្ទៃមុខរាងតូច។ ស៊ូនូកំពុងតែលង់នឹងមុខមាត់សង្ហារបស់នាយក្រាស់ស្រាប់តែមានសម្លេងគោះទ្វាបន្លឺឡើង។
តុក! តុក!
" អាប៉ា! អាប៉ា លោកពូ! បើកទ្វាឱ្យអូន អាប៉ា! "
" កូនជេមស៍! លោក! លោកក្រោកកូនគោះទ្វាហៅ លោកជេយ៍!! "
" ហឹម... "
" កូនគោះទ្វាហៅខ្ញុំហើយ..ខ្ញុំ! " ស៊ូនូ នៅឈឺផ្នែកខាងក្រោមទើបសុំឱ្យនាយក្រាស់ចុះទៅបើកទ្វាជំនួសខ្លួន ជេយ៍យល់ពីន័យរបស់គេក៏តសំដីនាយតូចក៏ចុះទៅបើកទ្វាឱ្យក្មេងតូច។ ទ្វាបានបើកក្មេងតូចសើចស្ញេញដាក់លោកពូហើយរត់ទៅរកអាប៉ាដែលអង្គុយញញឹម។
" អាប៉ា! អាប៉ាគេងលក់ស្រួលទេយប់មិញ? " នាយតូចឡើងអង្គុយក្បែរអាប៉ាហើយចាប់ដៃប៉ាគេជាប់ដោយចោទសំណួរសួរទៅកាន់រាងតូច ក្មេងម្នាក់នេះឆ្លាតណាស់ចេះបារម្ភពីអាប៉ារបស់គេ។
" បាទ ចុះកូនជេយ៍វិញមានក្បាលខូចដាក់ពូហ៊ុនឬអត់? "
" អត់ទេ! យប់នេះកូនគេងលក់ស្រួលណាស់ ពូហ៊ុនថែមទាំងសរសើរថាកូនជាក្មេងល្អទៀតផង ព្រោះអូនស្ដាប់តាមបង្គាប់ អាប៉ា!នេះអាប៉ាត្រូវអីខាំបានជាក្រហម នៅមានត្រង់នេះទៀត " គេនិយាយរៀបរាប់ដែលពូសរសើរថាជាក្មេងល្អ រាងតូចអង្គុយសើចភ្លេចខ្លួនឡេវអាវករបូតធ្វើឱ្យកូនឃើញស្នាមក្រហមជាំនៅលើ.ក។
" ប៉ាមិនដឹងដែរ ប្រហែលជាសត្វស្រមោចទេដឹង " ស៊ូនូ មើលមុខនាយក្រាស់ហើយរកនឹកតបសំនួរកូន រីឯជេយ៍មិនជួយដោះស្រាយបែរជាមកអង្គុយសើចទៅវិញ។
" តែអូនថាមិនមែនទេ! "
" ហើយកូនថាអីទៅ? "
" លោកពូ! ហៅអូនថាម៉េចមិញ " នាយធ្លាប់តែហៅជេមស៍ថាក្មួយឬឈ្មោះប៉ុណ្ណោះ មិនដែលហៅកូនឡើយធ្វើឱ្យក្មេងតូចគេភ្ញាក់ផ្អើល។
" ក៏ហៅថាកូននោះអី ជេមស៍ឈប់ហៅពូបានទេ " នាយក្រាស់លូកដៃចាប់ស្មានកូនទាំងសងខាងថ្នមៗហើយសុំឱ្យឈប់ហៅពូ ព្រោះពេលនេះគេជាកូនបង្កើតរបស់នាយហើយ។
" ហេតុអី? ពូលែងស្រឡាញ់អូនហើយមែន! " ក្មេងតូចគ្រាន់តែឮនាយឱ្យឈប់ហៅពូក៏យំយកតែម្ដងធ្វើឱ្យពួកគេនៅក្នុងនោះភ័យពេលឃើញកូនយំ គេស្រឡាញ់ជេយ៍ខ្លាំងណាស់ បើហាមឱ្យគេហៅពូទៅហើយមានផ្ដាច់ទំនាក់ តើគិតយ៉ាងម៉េចទៅ?
" កូនជេមស៍! ស្ដាប់អាប៉ាណា៎! ពូមិនមែនមិនស្រឡាញ់កូនទេ តែគាត់...គាត់ជាប៉ាបង្កើតកូន ក្រែងជេមស៍ថាចង់ឃើញលោកប៉ាកូននោះអី នេះហើយប៉ាកូនកំពុងតែអង្គុយចំពោះមុខកូនហើយ កូនមិនសប្បាយចិត្តទេអី? " ស៊ូនូ រៀបរាប់ប្រាប់ត្រួសៗព្រោះកូនក្មេងពេកគេមិនទាន់យល់ច្បាស់ទេ។
" អ្ហឹកៗ អ្ហឹក! ពូជាប៉ាពិតមែនហេស៎?! ហើយ...ហើយអាប៉ាថាប៉ាលែងនៅនោះអី " ជេមស៍ យំងាកមើលមុខអាប៉ាទាំងខួរក្បាលពោរពេញទៅដោយសញ្ញាសួរ ត្រូវហើយក្រែងប្រាប់ថាប៉ាគេស្លាប់នោះអី តែម៉េចក៏ប៉ាគេក្លាយជាពូជេយ៍ទៅវិញ។
" អ្ហឹក! ប៉ាសុំទោស ប៉ាកុហកកូន " នាយតូចយំអង្អែលក្បាលដោយពោលពាក្យសុំទោសដែលប្រាប់ថាប៉ាគេស្លាប់ទៅហើយ ទាំងដែលការពិតប៉ាគេនៅអង្គុយចំពោះគេសោះ។
" ជេមស៍មករកប៉ាមកកូន! ប៉ាសុំឱបបន្ដិចមក " ជេយ៍ លាតដៃរង់ចាំកូនចូលមកបង្ងំក្នុងរង្វង់ដៃខ្លួន ក្មេងតូចយំហើយងាកទៅមើលអាប៉ាមុននឹងដើរទៅរកលោកពូដែលជាប៉ាបង្កើតខ្លួន។ ស៊ូនូអង្គុយនៅលើគ្រែបង្ហូរទឺកភ្នែកលាយនឹងស្នាមញញឹម គេសប្បាយចិត្តដែលកូនមានប៉ាហៅហើយជេយ៍ក៏យំដូចគ្នាព្រោះរំភើបចិត្តពេលដែលដឹងថាជេមស៍គឺជាកូនរបស់ខ្លួន ហើយក៏អរគុណដែលស៊ូនូ ់មិនពង្រាត់កូនហើយមិនស្អប់ខ្ពើមនាយ។
ជេយ៍ពរកូនហើយចូលទៅអង្គុយក្បែររាងតូចហើយក៏ឱបពួកគេឱ្យនៅក្នុងវង្វង់ដៃកក់ក្ដៅស៊ូនូ តែងតែសួរខ្លួនឯងរហូត ហេតុអីគេមិនអាចស្អប់នាយបាន? តើនាយចំណុចត្រង់ណាដែលឱ្យនាយតូចស្រឡាញ់? ទាំងដែលកន្លងមកនាយជាអ្នកធ្វើឱ្យខ្លួនឈឺចាប់ត្រូវរស់នៅយ៉ាងលំបាកវេទនាត្រូវរស់នៅបែកគ្រួសារជិត៦ឆ្នាំ។

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now