ក្រឡេកមកមើលស៊ុងហ៊ុននិងជុងវ៉ុនអង្គុយនិយាយគ្នាតាំងពីមកដល់រហូតពិធីជិតចាប់ផ្ដើម។ កំពុងតែជក់មាត់ផងស្រាប់តែឃើញជេគបណ្ដើរគ្នាជាមួយកំលោះសង្ហាហ៊ីស៊ឺងតម្រង់មកទីនេះ តាមមើលដំណើរនឹងកាយវិការបស់ពួកគេធ្វើឱ្យស៊ុងហ៊ុនអត់សង្ស័យមិនបាន។
"សួស្ដីសម្លាញ់! ខានជួបគ្នាយូរហើយសុខសប្បាយទេ?"
"អឹម សុខ ហើយឯងរស់នៅយ៉ាងម៉េចដែរ?"
"ក៏ល្អ តែបើឱ្យរើសយើងសុំនៅទីនេះវិញ បាននៅក្បែរគ្រួសារនិង..."
"និងសង្សារមែនទេ? អេស៎!គ្នានិយាយត្រូវហើយបានមុខក្រហម សួរត្រង់ៗហើយណា៎! ជាសង្សារនឹងគ្នាពិតមែនទេ?" ទាំងពីនាក់មើលមុខគ្នាហើយញញឹម។ ស៊ុងហ៊ុននិងជុងវ៉ុនសើចព្រោះគូរស្នេហ៍មួយគូរនេះពូកែអៀន ស៊ុងហ៊ុននិងនាយតូចក៏បានចូលរួមត្រេកអរជាមួយពួកគេដែរ ទីបំផុតមិត្តសម្លាញ់របស់គេមានមិត្តប្រុសហើយពិតជាសប្បាយចិត្តខ្លាំងណាស់។
ពិធីបានចាប់ផ្ដើមភ្ញៀវកិត្តិយសទាំងអស់ទះដៃអបអរសាទរវត្តមានកូនកំលោះទាំងពីរដែលកំពុងតែធ្វើដំណើរនៅលើកម្រាលព្រំក្រហមតម្រង់ទៅវេទិកា។ ស្រទាបផ្កាជាច្រើនបានបាចសំដៅទៅរកកូនកំលោះសង្ហាទាំងពីរ។ ជេយ៍និងស៊ូនូឈរបែរមុខមករកគ្នាហើយរង់ចាំលោកអាចារ្យបើកគម្ពីរដែលនៅក្នុងដៃ រួចគាត់ក៏មានប្រសាសន៍៖
"លោកជេយ៍ដានីឡា តើលោកព្រមរៀបការជាមួយលោកស៊ូនូម៉ាធីហ្សាដែរឬទេ? ហើយចាប់ពីថ្ងៃនេះទៅមិនថាមានរឿងអាក្រក់ឬល្អលោកសន្យានឹងមើលថែការពារហើយស្រឡាញ់គាត់ដែរទេ?"
"បាទ ខ្ញុំយល់ព្រម"
"លោកស៊ូនូម៉ាធីហ្សា តើលោកព្រមរៀបការជាមួយលោកជេយ៍ដានីឡាដែរឬទេ? ហើយចាប់ពីថ្ងៃនេះទៅមិនថាមានរឿងអាក្រក់ឬល្អលោកសន្យានឹងមើលថែស្រឡាញ់គាត់ដែរទេ?"
"បាទ ខ្ញុំយល់ព្រម" ស៊ូនូតបទាំងទឹកមុខញញឹម។ ជេយ៍ញញឹមពេលទទួលបានចម្លើយយល់ព្រមពីរាងតូច។ ជេយ៍បើកប្រអប់ចិញ្ចៀនហើយបំពាក់ឱ្យស៊ូនូរួចថើបដៃរបស់គេ រីឯស៊ូនូញញឹមរួចក៏បំពាក់ចិញ្ចៀនឱ្យជេយ៍ ពួកគេសម្លឹងមុខគ្នាបានបន្ដិចក៏មានសម្លេងឮៗបន្លឺឡើង៖
"ថើបទៅ! ថើបទៅ!ៗ"
សឺត~
ហូរររ.....
សម្លេងទះដៃស្រែកហូរព្រមគ្នាធ្វើឱ្យកូនកំលោះទាំងពីរញញឹមយ៉ាងស្រស់ស្អាត។ បន្ទាប់មកពួគកគេថតរូបជួបជុំគ្រួសារនិងមិត្តភក្ដិទុកជាអនុស្សាវរីយ៍។ ស្នាមញញឹមសម្លេងសើចក្អាក្អាយបានបន្លឺឡើងនៅភូមិគ្រឹះមួយដ៏ធំស្កឹមស្កៃឃើញហើយពិតជាមានសេចក្ដីសុខខ្លាំងណាស់។ វាមិនត្រឹមជាថ្ងៃមង្គលការទេតែក៏ជាថ្ងៃដែលពួកគេបានជួបជុំគ្នាម្ដងទៀតដែរក្រោយពីខានជួបគ្នាច្រើនឆ្នាំ។
យប់ជ្រៅកម្មវិធីបានបញ្ចប់គ្រប់គ្នាក៏ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនចំណែកឯកូនកំលោះទាំងពីរក៏ឡើងទៅបន្ទប់ដើម្បីសម្រាកព្រោះម្នាក់ៗរៀងអស់កម្លាំង។ មកដល់បន្ទប់ស៊ូនូក៏ដាក់ខ្លួនអង្គុយនៅលើពូករួចនាយក្រាស់ក៏អង្គុយតាមក្រោយ។
"ហត់ទេ?"
"ក៏ហត់ខ្លះដែរប៉ុន្តែសប្បាយ"
"បើចឹងអូនឆាប់ទៅងូតទឹកទៅនឹងឆាប់បានសម្រាក"
"បាទ" ស៊ូនូតបរួចក៏ប្រញាប់ងើបហើយដើរសំដៅទៅបន្ទប់ទឹក។ មួយសន្ទុះស៊ូនូក៏ចេញពីវិញនាយក្រាស់ក៏ចូលម្ដង អំឡុងពេលនាយកំពុងតែងូតទឹកស៊ូនូក៏បានរៀបចំខោអាវគេងមួយឈុតទុកឱ្យស្វាមីរួចរាងតូចក៏ឡើងគេងបាត់ដោយងងុយខ្លាំងពេក។ ១០នាទីក្រោយមករាងក្រាស់ក៏ងូតទឹកហើយស្លៀកពាក់រួចរាល់ឃើញប្រពន្ធគេងលក់នាយក៏ញញឹម។ ជេយ៍ឡើងអង្គុយលើគ្រែផាត់សក់ដែលធ្លាក់បាំងភ្នែករាងតូចរួចក៏ឱនថើបថ្ងាសគេមួយខ្សឺតមុននិយាយ៖
"រាត្រីសួស្ដីអូនសម្លាញ់" នាយក្រាស់ក៏ប្រាស់ខ្លួនគេងនៅក្បែរប្រពន្ធ។
2ឆ្នាំកន្លងផុតទៅ....
ពេលវេលាពិតជាលឿនមែនធ្មេចៗបើកពីរឆ្នាំបាត់។ ស៊ូនូបានបង្កើតកូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ជេននី ដានីឡា។ ចំណែកជេមស៍មិនសូវក្បាលខូចទេគេដឹងខុសត្រូវច្រើនជាមុនហើយពេលទំនេរជួយអាប៉ាមើលប្អូន ក្មេងប្រុសម្នាក់នេះពិតជាស្រឡាញ់ប្អូនណាស់ជេយ៍និងស៊ូនូសប្បាយចិត្តដែរឃើញកូនក្លាយជាក្មេងល្អចេះស្ដាប់បង្គាប់ឪពុកម្ដាយបែបនេះ ហើយមិនដែលធ្វើឱ្យគាត់ពិបាកចិត្តដោយសារគេឡើយ។
គ្រួសារដ៏តូចមួយរស់នៅយ៉ាងសុភមង្គល។ ត្បិតថាស្នេហារបស់ពួកគេខុសភេទ តែមិនមែនបានន័យថាពួកគេមិនអាចរស់នៅជាមួយបានទេ។ បើស្រឡាញ់ត្រូវស៊ូទៅមុខជាមួយគ្នា កាន់ដៃគ្នា នៅក្បែរគ្នា ទោះបីជាមានរឿងអ្វីក៏ដោយ។ ក្ដីស្រឡាញ់ដែលស៊ូនូមានចំពោះជេយ៍គឺធំធេងណាស់ពុំមានអ្វីប្រៀបស្មើបានឡើយ។
"សឺត! បងស្រឡាញ់អូនស៊ូនូ អរគុណដែលចូលមកក្នុងជីវិតបង អរគុណ!"
"អូនក៏ស្រឡាញ់បងដែរ"
ពួកគេសារភាពស្នេហ៍គ្នាទៅវិញមកហើយក៏ងាកទៅមើលកូនដែលពរនៅលើដៃ។ ចំណែកឯក្មេងៗទាំងពីរសើចក្អាក្អាយសប្បាយរីករាយ មួយជីវិតនេះពួកគេមិនប្រាថ្នាអ្វីច្រើនទេសុំត្រឹមរស់ក្បែរមនុស្សដែលខ្លួនស្រឡាញ់អស់ជីវិតគឺគ្រប់គ្រាន់ហើយ។
ជេយ៍...
អរគុណសម្រាប់ក្ដីស្រឡាញ់មួយនេះ។ បងស្រឡាញ់អូន ស៊ូនូ! បងអាចមិនល្អនៅក្នុងក្រសែភ្នែកអ្នកដទៃតែបងសន្យាថានឹងធ្វើជាលោកប៉ាល្អសម្រាប់កូនៗ។ បងស្រឡាញ់អូនមិនមែនដោយសារភាពស្រស់ស្អាតនិងការទទួលខុសត្រូវឡើយ តែបងស្រឡាញ់អូនព្រោះអូនជាមនុស្សល្អ ស្មោះត្រង់ មិនដែលចង់កេញចំណេញលើអ្នកណាម្នាក់ឡើយ។ មួយជីវិតរបស់បងគឺមានតែអូនម្នាក់គត់ ស៊ូនូ ម៉ាធីហ្សា។
(ចប់ដោយបរិបូណ៌)
YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Historia Cortaព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...