Episodes 17 : កុំហៅប៉ាថាប៉ាឱ្យសោះ!

868 68 15
                                    

     #ផ្សារទំនើប
ពេលទទួលកូនចេញពីរៀនហើយពួកគេក៏បន្ដដំណើរទៅផ្សារទំនើប ព្រោះរាងតូចចង់ទិញរបស់ប្រើប្រាស់ខ្លះឱ្យកូន ចំណែកឯនាយក្រាស់តាមប្រពន្ធគ្របយ៉ាងឱ្យតែចេញបញ្ជានាំជូនទៅគ្រប់កន្លែង។
ក្មេងតូចបានតុកត្តាមួយឱបមិនប្រលែងសោះ ហើយថែមទាំងរត់ពេញផ្សារទំនើប ស៊ូនូ មិនហាមតែឱ្យកូនប្រយ័ត្ន ព្រោះទីនេះរអិលហើយមនុស្សច្រើនខ្លាចរត់បុកគេ ជេមស៍ ឆ្លើយតែឱ្យរួចពីមាត់តែមិនប្រយ័ត្នសោះក៏ដួលដោយសារជំពប់ជើងខ្លួនឯង បុរសវ័យចំណាស់ម្នាក់រាងខ្ពស់សង្ហាឃើញក្មេងតូចដួលក៏ចូលទៅជួយ។
" ក្មួយមិនអីទេហេ៎! មានឈឺត្រង់ណាទេ? " ជេមស៍ ក្រវីក្បាលហើយឈរកាន់តុកត្តារបស់ខ្លួនសម្លឹងមុខបុរសម្នាក់នេះ មើលយូរៗទៅគាត់មុខស្រដៀងនឹងអាប៉ារបស់គេធ្វើឱ្យក្មេងតូចស្ទើរតែច្រឡំថាមនុស្សតែមួយទៅហើយ។
" កូនជេមស៍...យ៉ាងម៉េចហើយមានត្រូវត្រង់ណាទេ? " ស៊ូនូ សួរកូនទាំងក្ដីបារម្ភ។
" អត់ទេ...អាប៉ាគឺលោកអ៊ំម្នាក់នោះជួយអូន គាត់សង្ហាណាស់ មុខដូចអាប៉ាអញ្ចឹង! " សម្ដីកូនប្រុសធ្វើឱ្យរាងតូចអត់ភ្ញាក់មិនបាន អ្នកណាទៅដែលមានមុខស្រដៀងគេនោះ? បើមានពិតមែន! មានតែមនុស្សម្នាក់គត់គឺប៉ាតូចរបស់គេដោយសារចង់ដឹងផងរាងតូចក៏ងើបមុខមើលមនុស្សដែលជួយកូនខ្លួន ស្រាប់តែម្នាក់ៗភ្ញាក់រៀងៗខ្លួន។
" កូននូ! / ប៉ាតូច! " ទាំងពីរនាក់ស្រដីព្រមគ្នាធ្វើឱ្យម្នាក់ៗគាំងរៀងខ្លួន ព្រោះមិននឹកស្មានថាបានជួបគ្នាម្ដងទៀតសោះ។ ដោយសារតែក្ដីនឹករលឹកខ្លាំងពេកថេយ៉ុងក៏ស្ទុះចូលទៅឱបកូន។ ជេយ៍ឃើញដូច្នេះក៏ដើរចូលទៅបំបែកពួករួចទាន៖
     " លោកពូជាអ្នកណា? ហេតុអីក៏ឱបប្រពន្ធខ្ញុំ? "
" ប្រពន្ធ? នេះបានន័យថាយ៉ាងម៉េចស៊ូនូ? " ថេយ៉ុងងាកមើលមុខកូនកាលបើអ្នកកំលោះហៅកូនរបស់ខ្លួនថាប្រពន្ធ នេះស៊ូនូមានប្ដីមែនទេ? គេស្ទើរតែមិនជឿសោះ
" គឺ...ខ្ញុំថារកកន្លែងអង្គុយនិយាយវិញល្អទេ! "
ស្ដាប់ស៊ូនូនិយាយដូចជាត្រូវម្យ៉ាងដែរពួកគេក៏ងក់ក្បាលយល់ស្របនឹងសម្ដីរាងតូច បន្ទាប់មកក៏ចូលហាងនៅក្បែរនោះដើម្បីនិយាយគ្នា។ ចំណែកឯជេយ៍ហាក់មិនយល់អ្វីសោះរហូតដល់រាងតូចថាមនុស្សម្នាក់ដែលអង្គុយនៅចំពោះមុខពួកគេគឺជាប៉ាតូចរបស់គេទើបអ្នកកំលោះចាប់ផ្ដើមយល់ហើយក៏បានសុំទោសដល់ថេយ៉ុងដែលខ្វះសុជីវធម៌ដាក់គាត់។
ពេលពិភាក្សាជាមួយកូនៗរួចហើយថេយ៉ុងនិងកូនក៏នាំគ្នាទៅញុំាអាហារពេលល្ងាចជាមួយគ្នា។ បន្ទាប់មកពួកគេក៏ចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ដោយថេយ៉ុងទៅភូមិគ្រឹះដើម្បីប្រាប់រឿងនេះដល់ស្វាមី ចំណែកជេយ៍ជូនស៊ូនូនឹងកូនត្រឡប់ទៅផ្ទះរបស់ពួកគេហើយនាយក៏បន្ដដំណើរទៅភូមិគ្រឹះវិញ។
ជេមស៍អង្គុយមើលទូរសព្ទស្រាប់តែមានគេខលមកក៏ប្រញាប់ឡើងទៅខាងលើដើម្បីយកទូរសព្ទឱ្យអាប៉ា។
" អាប៉ា... មានគេតេមក! "
" បាទ ប៉ាដឹងហើយ "
ឮប៉ាតបក្មេងតូចក៏ទុកទូរសព្ទនៅលើគ្រែហើយក៏ចុះទៅខាងក្រោម។ ស៊ូនូចេញពីបន្ទប់មិនឃើញកូនតែឃើញទូរសព្ទនៅលើគ្រែក៏យកមកមើល ហើយក៏ចុចទៅលេខដែលទាក់ទងមកខ្លួនមុននេះ។ ហើយម្នាក់នោះគឺជាជេយ៍គេទាក់ទងមកចង់សួរថាកូនគេងឬនៅហើយក៏ឆ្លៀតនិយាយលេងជាមួយស៊ូនូផងដែរ។
ប្រាវ...
សម្លេងមានរបស់ធ្លាក់លាន់ឮឡើងខ្លាំងធ្វើឱ្យស៊ូនូចាប់ផ្ដើមភ័យរហ័សបិទទូរសព្ទហើយចុះទៅខាងក្រោម ស្រាប់តែឃើញកូនប្រុសកំពុងតែអង្គុយរើសអំបែងកែវ គេឃើញដូច្នេះក៏ចូលទៅជិតកូនហើយនាំគេទៅអង្គុយនៅលើសាឡុង ដោយចាប់ដៃកូនពិនិត្យមើលមានត្រូវត្រង់ណាឬអត់?
" ប្រាប់អាប៉ាមក! កូនមានត្រូវត្រង់ណាឬអត់? "
" ... " ជេមស៍ក្រវីក្បាលបញ្ជាក់ថាគេមិនអីទេ ហើយក៏មិនត្រូវអ្វីដែរគ្រាន់តែមុននេះគេភ័យបន្ដិចខ្លាចអាប៉ាស្ដីឱ្យទើបចូលទៅរើសអំបែងនោះ។ ស៊ូនូឱបនិងលួងលោមកូនមុននឹងពរគេទៅបន្ទប់ ម្យ៉ាងយប់ហើយក៏ដល់ម៉ោងចូលគេងដែរ ពេលកូនគេងលក់បាត់ស៊ូនូក៏ចុះទៅប្រមូលអំបែងហើយបោះវាឱ្យស្អាតមុននឹងឡើងទៅខាងលើដើម្បីសម្រាក។
     ....
     ជុងហ្គុកភ្ញាក់ពីព្រឹកដើម្បីធ្វើដំណើរទៅផ្ទះមិត្តសម្លាញ់ បន្ទាប់ពីបានដឹងរឿងរបស់ស៊ូនូនិងជេយ៍។ តាមមើលដំណើរនឹងទឹកមុខរបស់គេដូចជាមិនពេញចិត្តយ៉ាងខ្លាំងក្រោយបានដឹងរឿងនេះ គេប្រហែលជាខឹងជេយ៍ដែលមិនទទួលខុសត្រូវធ្វើឱ្យកូនប្រុសខ្លួនលំបាកអស់ជាច្រើនឆ្នាំ ហើយធ្វើឱ្យគ្រួសារពួកគេត្រូវរស់នៅបែកគ្នាជិតប្រាំមួយឆ្នាំ។
ឡានសេរីទំនើបបើកដោយជុងហ្គុកបានស៊ីផ្លេនៅមុខភូមិគ្រឹះដានីឡាធ្វើឱ្យអ្នកគ្រប់គ្នារហ័សចេញមកខាងក្រៅ។
" ជុងហ្គុក? មកទីនេះបានយ៉ាងម៉េច? " ជីមីនឧទានឈ្មោះខាងលើដោយចង់ដឹងថាគេមកទីនេះទាំងព្រឹកមានការអ្វី?
ជុងហ្គុកមិនបានតបនឹងសំណួរជីមីនទេតែបែរជាសួរបកទៅវិញ៖
" ឯណាកូនរបស់យើង! កូនរបស់យើងនៅឯណា? មិនឮទេឬថាកូនយើងនៅឯណា? " សម្ដីរបស់គេធ្វើឱ្យអ្នកនៅទីនោះខ្លាចមិនហ៊ានសម្លឹងគេឡើយ។
     ចំណែកយ៉ុនហ្គីដែលឈរស្ងៀមកាលបើឮសំណួរអ្នកម្ខាងទៀត តើកូនរបស់គេនៅទីនេះតាំងពីពេលណា? ក្រែងថាគេបាត់ខ្លួនជិតប្រាំមួយឆ្នាំនោះអី! ហេតុអីក៏មករកនៅទីនេះ?
សញ្ញាសួរកំពុងតែលោតពេញខួរក្បាលស្រាប់តែពេលនោះជេយ៍ក៏ចុះមកល្មមក៏ប្រញាប់ចូលទៅគោរពលោកពូដែលជាអនាគតប៉ាក្មេក។
" ឯណាស៊ូនូ? " មិនវែងឆ្ងាយច្រើនជុងហ្គុកក៏និយាយចូលសាច់រឿងតែម្ដងទៅ ម្យ៉ាងគេមិនចង់ខាតពេលនៅទីនេះយូរព្រោះគាត់ចង់ជួបនឹងកូនច្រើនជាង។
" ស៊ូនូមិននៅទីនេះទេ លោកពូរកគេមានការអ្វីដែរ? " ជេយ៍តបព្រមទាំងសួររកមូលហេតុដែលគាត់មកដល់ទីនេះ។
" នេះឪពុកចង់ជួបកូនលុះត្រាតែមានការមែនទេ! កូនយើងនៅឯណា? យើងចង់ជួបគេឥឡូវនេះ! "
" ខ្ញុំប្រាប់លោកពូហើយស៊ូនូមិននៅទីនេះទេ តែបើពូចង់ជួបគេពិតមែន ខ្ញុំនឹងជូនពូទៅ... " ជេយ៍ថាហើយក៏ប្រញាប់ឡើងឡានធ្វើដំណើរទៅផ្ទះស៊ូនូ។
ជុងហ្គុកមិននិយាយអ្វីទាំងអស់ហើយក៏ឡើងឡានដោយមានជេយ៍ជាអ្នកនាំផ្លូវ។ ប្រហែលមួយសន្ទុះពួកគេក៏ធ្វើដំណើរមកដល់ផ្ទះស៊ូនូ ហើយជុងហ្គុកក៏ប្រញាប់ចុះពីលើឡានដើរទៅចុចកណ្ដឹង។
តឹង! តឹង!
ឮសម្លេងកណ្ដឹងស៊ូនូក៏ប្រញាប់ចេញទៅបើកទ្វា តែអ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ គឺវត្តមានរបស់ជុងហ្គុក រួចនិយាយ៖
" ប៉ាធំ! ប៉ា... "
" ចូលទៅខាងក្នុងប៉ាមានរឿងនិយាយជាមួយកូន... " ជុងហ្គុកនិយាយចប់ក៏ចូលទៅខាងក្នុង។ ស៊ូនូមើលមុខជេយ៍មុននឹងចូលទៅតាមប៉ា ជុងហ្គុកចូលមកដល់ក៏ឃើញក្មេងតូចម្នាក់កំពុងតែអង្គុយផាត់ពណ៌គំនូរ គេមិននិយាយអ្វីទាំងគ្រាន់តែសម្លឹងប៉ុណ្ណោះ។
ជេយ៍ចូលទៅដឹកដៃកូនចេញទៅក្រៅដើម្បីឱ្យឪពុកកូនគេបាននិយាយគ្នា មកដល់ខាងក្រៅជេមស៍ក៏សួរ៖
" ប៉ា! អ្នកនៅខាងក្នុងជាមួយអាប៉ាជាអ្នកណា? "
" គាត់ជាតារបស់កូន ត្រូវជាប្ដីរបស់តាថេយ៉ុងនោះអី! " ជេយ៍បន្ទន់ជង្គងហើយបតបនឹងកូន។
" វ៉ាវ...គាត់សង្ហាណាស់! " ជេមស៍ឧទានទាំងភ្ញាក់ផ្អើលពេលដឹងថាគាត់ជាតារបស់គេ មិនតែប៉ុណ្ណោះនូវសរសើរគាត់ទៀត ទោះបីជាគាត់អាយុច្រើនតែសម្រស់ក្មេង១៨សុំចាញ់។
ថេយ៉ុងរៀបចំខ្លួនរួចរាល់ក៏ចុះមកខាងក្រោមដើម្បីញុំាអាហារពេលព្រឹក តែមិនឃើញស្វាមីក៏សួរអ្នកបម្រើ ពួកគេនិយាយថាលោកប្រុសចេញទៅខាងក្រៅតាំងពីព្រឹកម្ល៉េះតែមិនដឹងថាគាត់ទៅណាទេ។ ថេយ៉ុងយកទូរសព្ទប្រុងខលទៅគាត់ស្រាប់តែជីមីនខលមក ក៏លើក៖
" អាឡូជីមីន! "
" អាឡូថេយ៍! គ្នាមានរឿងចង់ប្រាប់... គឺព្រឹកមិញប្ដីឯងមកផ្ទះយើង "
" ហាស៎! ហើយគាត់ទៅទីនោះធ្វើអី? " ថេយ៉ុងឧទានទាំងភ្ញាក់ផ្អើល
" ឮនិយាយថាមករកកូន... យើងមិនដឹងស៊ូនូជាកូនរបស់ឯង តែសំណាងហើយដែលជេយ៍ចេញមកទាន់កុំអីយើងមិនដឹងទប់ទល់ជាមួយគេបែបណាទេ? "
" អឺ... យើងសុំទោសជំនួសគាត់ផង ហើយឯងមានដឹងទេគាត់ទៅណាបន្ដ? "
" កូនជេយ៍ជូនទៅផ្ទះស៊ូនូហើយ តែយ៉ាងណានោះគ្នាមិនដឹងទេយល់ល្អឯងគួរតែទៅតាម បើចឹងប៉ុណ្ណឹងសិនហើយសម្លាញ់! " និយាយចប់ជីមីនក៏ដាក់ទូរសព្ទចុះ។
ចំណែកឯថេយ៉ុងដាក់ទូរសព្ទចុះហើយក៏ប្រញាប់ធ្វើដំណើរទៅផ្ទះកូន គេដឹងថាជុងហ្គុកកំពុងតែគិតអ្វីទើបមិនចង់បណ្ដោយឱ្យគាត់ទៅជួបកូនតែម្នាក់ឯង។
ឡានសេរីទំនើបពណ៌ខ្មៅបើកដោយថេយ៉ុងក៏ឈប់នៅពីមុខផ្ទះមួយខ្នង គេចុះពីលើឡានហើយប្រញាប់ចូលទៅខាងក្នុងស្រាប់តែប្រទះនឹងកម្លោះសង្ហាម្នាក់និងក្មេងតូចម្នាក់កំពុងតែអង្គុយលេងនៅខាងក្រៅក៏ចូលទៅរក រួចនិយាយ៖
" កូនជេយ៍! បងជុងហ្គុកនៅខាងក្នុងមែនទេ? "
" ... " ជេយ៍មិនទាន់នឹងបាននិយាយអ្វីផង ថេយ៉ុងក៏ចូលទៅខាងក្នុងទាំងប្រញាប់ប្រញាល។
ថេយ៉ុងចូលមកដល់ឃើញពួកគេអង្គុយទល់មុខគ្នាដោយទឹកមុខម្នាក់ៗពិបាកមើលបំផុត ដូចទើបតឹងសរសៃកដាក់គ្នាហើយអញ្ចឹង។ ថេយ៉ុងដាក់ខ្លួនអង្គុយមិនដល់មួយនាទីផង ជុងហ្គុកក៏ក្រោកឈររួចនិយាយ៖
" បើកូនមិនត្រលប់ទៅវិញទេ កុំហៅប៉ាថាប៉ាឱ្យសោះ! " ពាក្យសម្ដីរបស់គាត់ធ្វើឱ្យអ្នកដែលអង្គុយស្ដាប់មានការភ្ញាក់ផ្អើលជាខ្លាំង នេះដល់ថ្នាក់កាត់ការឪពុកកូនផងហេ៎! វាមិនហួសហេតុពេកទេអី! ស៊ូនូរលីងរលោងកាលបើលោកប៉ាមានប្រសាសន៍ដូច្នេះ ថេយ៉ុងឃើញកូនយំក៏ចូលទៅក្បែរដើម្បីលួងលោម។

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now