Episodes 28 : Be my boyfriend?

465 37 0
                                    

#ហាងកាហ្វេ
ព្រឹកឡើងស៊ុងហ៊ុនធ្វើដំណើរទៅក្រុមហ៊ុនឆ្លងកាត់ហាងកាហ្វេក៏ឈៀងចូលលេងជុងវ៉ុននិងទិញកាហ្វេផង។ នាយសង្ហាដើរចូលទៅខាងក្នុងសម្លឹងរកមើលនាយតូចតែមិនប្រទះសោះទើបបុគ្គលិកម្នាក់ចូលមកសួរ។
"សួស្ដីលោកស៊ុងហ៊ុន មករកអ្នកប្រុសមែនទេ? គាត់មិនទាន់មកដល់ទេ"
"បាទ ចឹងខ្ញុំសុំកាហ្វេក្ដៅមួយកែវមក"
"ចាស៎ សូមរង់ចាំបន្ដិច" នាងញញឹមរួចក៏ប្រញាប់ទៅឆុងកាហ្វេជូននាយកំលោះ ចំណែកស៊ុងហ៊ុនក៏រកកន្លែងអង្គុយសិន។
     បន្ដិចក្រោយមកក៏មានឡានស៊េរីថ្មីមួយគ្រឿងឈប់នៅខាងមុខហាង នាយតូចច្រឡឹងដៃជើងស្រឡូនចុះពីលើឡានដោយមានបុរសវ័យចំណាស់ពីរនាក់ចុះមកតាមក្រោយ ពួកគេចុះពីលើឡានដើរសំដៅចូលទៅខាងក្នុងស្របពេលស៊ុងហ៊ុនដើរចេញមកល្មមក៏ជួបគ្នាជាមួយជុងវ៉ុន នាយតូចបើកភ្នែកធំៗហើយសម្លឹងនាយក្រាស់។
"ស៊ុងហ៊ុន?" នាយតូចភ្ញាក់ផ្អើលបន្ដិចដែរព្រោះមិនដឹងនាយក្រាស់មកទីនេះ ម្យ៉ាងថ្ងៃនេះក៏មានប៉ាមកជាមួយដែរ។
"ជុងវ៉ុន! លោកពូសួស្ដី!" ស៊ុងហ៊ុនឧទានឈ្មោះនាយតូចរួចក៏ងាកទៅឃើញលោកពូទាំងពីរកំពុងឈរសម្លឹងមកក៏ប្រញាប់ធ្វើការគួរសមរបៀបអ្នកស្គាល់គ្នា។
"បាទ សួស្ដីក្មួយហ៊ុន នេះពួកកូនស្គាល់គ្នាដែរ?" ជីនសួរពួកគេក៏សម្លឹងមុខគ្នាហើយប្រាប់គាត់។ បន្ទាប់មកពួកគេក៏រកកន្លែងគួរសមអង្គុយនិយាយគ្នា ហើយជុងវ៉ុនក៏បានប្រាប់ពីទំនាក់ទំនងពួកគេ ចំណែកឯប៉ាៗក៏មិនជំទាស់ដែរមានតែសប្បាយចិត្ត ព្រោះពួកគេជាមិត្តសម្លាញ់របស់យ៉ុនហ្គី។ តែរឿងដែលធ្វើឱ្យស៊ុងហ៊ុនមានការភ្ញាក់ផ្អើលនោះគឺជុងវ៉ុនជាកូនលោកពូណាមជុន ហើយរឿងមួយទៀតដែលធ្វើឱ្យនាយកាន់តែភ្ញាក់ផ្អើលនោះគឺជុងវ៉ុនជាម្ចាស់ហាងនេះមិនមែនជាបុគ្គលិកឡើយ។
"កូនៗនិយាយគ្នាចុះប៉ាលាទៅមុនហើយ" ណាមជុននិយាយខណៈពួកគេម្នាក់ៗស្ងាត់ ដោយសារជាប់ធុរៈនៅខាងក្រៅទើបមិនបាននៅនិយាយជាមួយកូនយូរ។
"បាទ លោកពូ/លោកប៉ា" ពួកគេញញឹមហើយតបក៏ងើបឈរ។ ពេលពួកគាត់ចេញទៅបាត់ពួកគេក៏អង្គុយហើយស្ងាត់រៀងៗខ្លួន កំលោះតូចលួចសម្លឹងនាយក្រាស់រហូតព្រោះខ្លាចគេខឹងនឹងខ្លួនដែលលាក់បាំងគេរហូតមក ចំណែកនាយក្រាស់នៅស្ងៀមព្រោះមិនដឹងចាប់ផ្ដើមពីចំណុចណាល្អរហូតដល់នាយតូចហើបមាត់និយាយ។
"ស៊ុងហ៊ុន! សុំទោសដែលលាក់បាំង គឺខ្ញុំមិនមែនមិនចង់ប្រាប់បងទេតែរកឱកាសប្រាប់មិនទាន់បាន"
"អូនមិនបានខុសសុំទោសបងធ្វើអី!គ្រាន់តែរអៀសចិត្តព្រោះបងគិតថាអូនជាបុគ្គលិករត់តុនៅទីនេះ"
     "មិនអីទេ...មកពីអូនមិនប្រាប់ទើបបងគិតដូច្នេះ សុំទោសណា៎!" នាយក្រាស់ងក់ក្បាលរួចញញឹមហើយក៏ទាញដៃរាងតូចមកកាន់។ ទាំងពីរនាក់សម្លឹងមុខគ្នាហើយញញឹមយ៉ាងមានសេចក្ដីសុខ យល់ចិត្តយល់ថ្លើមគ្នាហើយមិនថាមានរឿងអ្វីក៏ដោយត្រូវតែកាន់ដៃគ្នាទៅមុខជាមួយគ្នា។
     Skip~
     ពេលវេលាពិតដើរលឿនមែនធ្មេចៗបើកក៏ដល់ថ្ងៃរៀបការរបស់ជេយ៍និងស៊ូនូបាត់។ នៅក្នុងភូមិគ្រឹះគឺមានភាពអូរអរដោយសារតែមានគ្រួសារនិងមិត្តភក្តិកំលោះបានមកចូលរួម។ ហ៊ីសឺងអង្គុយពិភាក្សារឿងខ្លះៗជាមួយនឹងចាស់ៗស្រាប់តែលេចវត្តមាននាយតូចជេគនិងគ្រួសារ នាយក្រាស់តាមមើលនាយតូចតាំងពីទ្វារហូតគេដើរមកដល់ជិតបង្កើយ។
     "សួស្ដីសម្លាញ់! ខានជួបគ្នាយូរហើយសុខសប្បាយទេ?" ជេហូបនិយាយរាក់ទាក់មិត្តសម្លាញ់ដែលខានជួបគ្នាជាយូរមកហើយ។
     "អឹម សុខសប្បាយដូចដែលឃើញនឹងហើយ ហើយនោះក្មួយជេគមែនទេ? ខានជួបយូរសង្ហាខ្លាំងណាស់" ជុងហ្គុកតបរួចសើច មិនឱ្យសុខសប្បាយចិត្តយ៉ាងម៉េចបើថ្ងៃនេះជាថ្ងៃពិសេសរបស់កូនៗ។
     "បាទ សួស្ដីលោកពូ" ជេគតបរួចក៏គួរសមទៅកាន់អ្នកដែលមានអាយុច្រើនជាង។ 
     "បាទក្មួយ ឈរយូរចុកជើងហើយអង្គុយសិនមក" ឈរនិយាយគ្នាដូចមិនសូវស្និតស្នាលសោះទើបបបួលពួកគេអង្គុយ។
     "បាទ អរគុណលោកពូ តែខ្ញុំសុំទៅជួបស៊ុងហ៊ុនសិនខានជួបគេយូរហើយចង់ទៅរាក់ទាក់បន្ដិច"
     "បាទ ចឹងទៅចុះ ចំណែកឯជេហូបនិងលោកស្រីអញ្ជើញអង្គុយសិនមក"
     "អឹម/ចាស៎ អរគុណ" ជេហូបនិងភរិយាតបហើយក៏ខ្លួនអង្គុយចំណែកឯជេគកាលបើបានអនុញ្ញាតហើយនាយតូចក៏ប្រញាប់ទៅរកមិត្តសម្លាញ់ដែលអង្គុយនៅតុម្ខាងទៀត។ ហ៊ីស៊ឺងឃើញដូច្នេះក៏សុំអនុញ្ញាតលោកពូទៅម្នាក់ទៀតដោយគោលបំណងទៅតាមបេះដូង។ ជេគដើរចេញមកមិនបានប៉ុន្មានផងក៏មានដៃនរណាចាប់ដៃដើម្បីបញ្ឃប់ដំណើររបស់គេ។
     "លោក!! អឹម...មានការអីជាមួយខ្ញុំឬអត់?"
     "បាទមាន តែសុំនិយាយជាមួយបន្ដិចបានទេ? មិនយូរទេតែប៉ុន្មាននាទីប៉ុណ្ណោះ" ជេគងក់ក្បាលរួចពួកគេក៏ដើរសំដៅទៅអាងហែលទឹកដែលមានបរិយាកាសល្អដើម្បីនិយាយគ្នា។
មកដល់កន្លែងដែលស្ងាត់មនុស្សពួកគេឈរប្រឈមមុខគ្នានៅក្បែរអាងទឹក។ ជេគមិនហ៊ានសម្លឹងមុខនាយកំលោះចំៗឡើយព្រោះមានអារម្មណ៍ថាខ្មាស់អៀនម៉េចមិនដឹង! ចំណែកហ៊ីស៊ឺងនៅរុញរាមិនហ៊ាននិយាយឡើយរហូតដល់ជេគហារមាត់។
"លោក លោកហ៊ីស៊ឺង! លោកមានអីចង់និយាយជាមួយខ្ញុំមែនទេ?"
"អ៎រ បាទ!ៗ ខ្ញុំ...ជេគសន្យាសិនបើខ្ញុំនិយាយទៅហើយកុំខឹងខ្ញុំណា៎! គឺខ្ញុំស្រឡាញ់ជេគ មិនដឹងវាកើតឡើងតាំងពីពេលណាទេតែពេលដែលដឹងខ្លួនម្ដងទៀតខ្ញុំបានស្រឡាញ់ជេគទៅហើយ តែខ្ញុំមិនដឹងថាជេគគិតបែបណាចំពោះខ្ញុំវិញទេព្រោះខ្ញុំ...!?"
"ខ្ញុំក៏ស្រឡាញ់លោកដែរ" សម្ដីរបស់ជេគធ្វើឱ្យហីស៊ឺងភ្ញាក់ផ្អើលជាខ្លាំង តើគេនិយាយពិតឬអត់? ដែលប្រាប់ថាជេគក៏ស្រឡាញ់ខ្លួនដែរ វាមិនមែនជាការយល់សុបិន្ដទេមែនទេ? ហ៊ីស៊ឺងលេចស្នាមញញឹមនៅលើផ្ទៃមុខដ៏ស្រស់សង្ហាពេលឮពាក្យថាស្រឡាញ់ចេញពីមាត់របស់កំលោះតូច ចំណែកឯជេគវិញអៀនមុខឡើងក្រហម មិនដឹងថាមានអ្វីជម្រុញចិត្តគេឱ្យនិយាយពាក្យនេះចេញមកទេ បែរនិយាយភ្លាមៗមិនបានគិតអីសូម្បីបន្ដិច គ្រាន់តែដឹងថាត្រូវនិយាយវាចេញមក។ ហ៊ីស៊ឺងឈរសម្លឹងនាយតូចរហូតដល់គេងើបមុខឡើងក្រសែភ្នែកទាំងពីរនាក់ក៏ប្រសព្វគ្នា នាយក្រាស់ឱនមុខតិចៗរហូតដល់បបូរមាត់ពួកគេប៉ះគ្នា។
"ធ្វើសង្សារគ្នាណា៎?"
"អឹម" ជេគញញឹមហើយងក់ក្បាលតិចៗ។ ហើយហ៊ីស៊ឺងក៏ស្ទុះឱបអ្នកកំលោះទាំងទឹកមុខរីករាយ មិននឹកស្មានថាជេគអាចទទួលយកបុរសចិត្តថ្មដូចជាខ្លួនបានសោះ។ នាយមិនដែលមានអារម្មណ៍ល្អជាមួយអ្នកណាមកពីមុនបែបនេះសោះ ជេគគឺជាមនុស្សដំបូងដែលធ្វើឱ្យបុរសបេះដូងដែកកម្រើកម្ដងទៀតព្រោះតែស្នេហា។

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now