នៅតាមផ្លូវធ្វើដំណើរទៅក្រុមហ៊ុនឡានរបស់ជេគស្រាប់តែបែកកង់ ហើយនាយបានទាក់ទងទៅជាងដើម្បីឲ្យគេមកជួសជុល។ ដោយចាំយូរពេកជេគក៏សម្រេចហៅតាក់ស៊ីជិះទៅធ្វើការសិន តែផ្លូវម្ដុំនេះពិបាករកតាក់ស៊ីជិះណាស់ឈរមួយសន្ទុះហើយរកមិនបានសោះ។ ស្របពេលនោះមានឡានមួយគ្រឿងបើកចូលមកគៀកជេគ រួចអ្នកខាងនោះបើកកញ្ចក់ឡាន ជេគក៏ភ្ញាក់៖
"លោកប្រធាន!" ជេគឧទានទាំងភ្ញាក់ផ្ញើលកាលបើឃើញចៅហ្វាយអង្គុយនៅក្នុងឡានមើលមកខ្លួន។
"ឆាប់ឡើងឡានមក..." ហ៊ីស៊ីងឃើញជេគឈរហៅតាក់ស៊ីក៏អែបកៀនបបួលគេទៅជាមួយ។
"តែ..." ត្បិតថាពួកគេធ្វើការនៅក្រុមហ៊ុនជាមួយគ្នាក៏ពិតមែន តែជេគហាក់ស្ទាក់ស្ទើរនឹងទៅជាមួយចៅហ្វាយខ្លួន។
"នៅទីនេះពិបាករកតាក់ស៊ីណាស់ សម្រេចថាទៅជាមួយខ្ញុំឬចង់ទៅយឺត?" នៅក្រុមហ៊ុនមានច្បាប់ចូលធ្វើការយឺតត្រូវពិន័យ ហើយអ្នកដែលដឹងច្បាស់ជាងគេមានតែហ៊ីស៊ីងទេ។
"ខ្ញុំ...បាទ" ជេគស្ទាក់ស្ទើរតែពេលស្ដាប់សម្ដីហ៊ីស៊ីងនិយាយក៏ត្រូវម្យ៉ាងដែរ បើបន្តចាំបែបនេះគេប្រាកដជាទៅធ្វើការយឺតមិនខាន ដូច្នេះគេក៏ព្រមទៅជាមួយចៅហ្វាយ
មិនប៉ុន្មាននាទីឡានហ៊ីស៊ឺងក៏ឈប់នៅពីមុខក្រុមហ៊ុន បន្ទាប់មកពួកគេក៏ចុះពីលើឡានរួចសំដៅចូលទៅខាងក្នុងក្រោមក្រសែភ្នែកបុគ្គលិកជាច្រើន។ អ្នកខ្លះលួចច្រណែនព្រោះគ្មានសំណាងបានជិះឡានជាមួយអ្នកំលោះ រីឯអ្នកមួយចំនួនទៀតកំពុងតែសង្ស័យពីទំនាក់ទំនងពួកគេ ស្របពេលកំពុងខ្សឹបខ្សាវគ្នាស្រាប់តែមានក្រសែមួយគូរគួរឲ្យខ្លាចសម្លឹងពួកគេ ហើយបន្ទាប់មកពួកគេក៏បំបែកផ្លូវគ្នាទៅធ្វើការរៀងៗខ្លួន។
នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃបានឱ្យឃើញក្មេងតូចម្នាក់កំពុងតែអង្គុយលេងនៅលើសាឡុងក្នុងបន្ទប់មួយ។ ស៊ូនូចេញពីបន្ទប់ទឹកក៏ដើរសំដៅទៅរកកូនប្រុសដោយកាន់សម្លៀកបំពាក់មួយកំផ្លេរនៅក្នុងដៃ។
"កូនជេមស៍លេងប៉ុណ្ណឹងបានហើយ មកប្ដូរខោអាវ"
"បាទ" ក្មេងតូចងើបពីសាឡុងរត់សំដៅទៅរកអាប៉ា ស៊ូនូយកទូរសព្ទពីដៃកូនទុករួចក៏ចាប់ផ្ដើមស្លៀកពាក់ឱ្យកូន។
"អាប៉ា! ម៉េចមិនឃើញលោកប៉ាមកអញ្ចឹង!" គ្រាន់តែឮសំណួរស៊ូនូគាំងមិនដឹងថាត្រូវតបបែបណាទេ តែបើមិនផ្ដល់ចម្លើយដ៏សមស្របមួយជេមស៍ប្រាកដជាមិនសុខចិត្តឡើយ។
"លោកប៉ារវល់មិនអាចមកបានទេ! តែពេលបញ្ចប់ការងារនៅទីនោះរួចគាត់នឹងមក..."
"ពិតមែនហេ៎ស!!"
"បាទ" ស៊ូនូញញឹមរួចតប។ ជេមស៍តែងតែសួររកជេយ៍រហូត ចំណែកឯស៊ូនូប្រាប់ថាគេរវល់ធ្វើការដូច្នេះកូនក៏ឈប់សួរ តែកន្លងទៅបានមួយថ្ងៃក៏សួររកជេយ៍ទៀត ធ្វើឱ្យស៊ូនូមានអារម្មណ៍ថាខុសចំពោះកូនដែលលាក់បាំងគេបែបនេះ តែគេពិតជាគ្មានជម្រើសមែន។
ថេយ៉ុងអង្គុយមើលទូរសព្ទស្រាប់តែអូសប៉ះព័ត៌មានដ៏រន្ធត់មួយ គឺជើងយន្ដហោះដែលធ្វើដំណើរពីទីក្រុងសេអ៊ូលទៅទីក្រុងប៉ារីសបានជួបឧបទ្ទេវហេតុធ្លាក់បណ្ដាលឱ្យមនុស្សស្លាប់ជាច្រើននាក់។ អ្វីដែលធ្វើឱ្យថេយ៉ុងកាន់តែរន្ធត់នោះគឺជេយ៍ក៏នៅលើយន្ដហោះនោះដូចគ្នា។
"កូននូ! កូននូបានមើលព័ត៌មាននេះហើយឬនៅ? គឺ! គឺ...." ថេយ៉ុងនិយាយមិនចេញព្រោះគេក៏រន្ធត់ចិត្តណាស់ដែរ។
ស៊ូនូទទួលទូរសព្ទពីដៃថេយ៉ុងក៏ស្រាន់តែយំស្រែកហៅឈ្មោះរាងក្រាស់៖
"ជេយ៍! អ្ហឹក...អ្ហឹកៗ!!! បងជេយ៍...." គ្រាន់តែឃើញព័ត៌មានភ្លាមស៊ូនូស្រែកយំឡើងទន់ដៃទន់ជើងរហូតដល់សន្លប់។ ថេយ៉ុងឃើញកូនសន្លប់នូវចំពោះគេភ័យខ្លាំងណាស់ក៏ប្រញាប់ឱ្យអ្នកបើកឡានជូនទៅមន្ទីរពេទ្យ។
#មន្ទីរពេទ្យទីក្រុងប៉ារីស
"ថេយ៍! កូនយ៉ាងម៉េចហើយ?" គ្រាន់តែឮថាកូនចូលមន្ទីរពេទ្យជុងហ្គុកក៏ប្រញាប់មកភ្លាម មកដល់ក៏ឃើញប្រពន្ធអង្គុយនៅមុខបន្ទប់។
"នៅមិនទាន់ដឹងទេគ្រូពេទ្យកំពុងពិនិត្យ..." ថេយ៉ុងដឹងថាគាត់អន្ទះសារចង់ដឹងពីអាការៈកូន គេក៏មិនខុសពីគាត់ដែរ ដូច្នេះពួកគេមានតែធ្វើចិត្តឲ្យត្រជាក់រង់ចាំលោកគ្រូពេទ្យចេញមកវិញ។
ក្រាក!!
គ្រាន់តែឃើញគ្រូពេទ្យបើកទ្វាចេញមកជុងហ្គុកងើបពីកៅអីយ៉ាងលឿន។
"លោកជាសាច់ញាតិអ្នកជំងឺមែនទេ?" គ្រូពេទ្យសួរជុងហ្គុកដែលឈរនូវចំពោះមុខគាត់
"បាទ!!" នាយតបទាំងអន្ទះសារ
"អ្នកជំងឺព្រោះតែរន្ធត់ចិត្តពេកទើបបណ្ដាលឱ្យសន្លប់ តែលោកកុំបារម្ភអីសម្រាកតែបន្ដិចអស់អីហើយ នៅមានទៀតអ្នកជំងឺកំពុងតែមានផ្ទៃពោះកុំព្យាយាមដាក់សម្ពាធគេខ្លាំងពេក អស់កិច្ចការខ្ញុំសុំលាសិនហើយ"
"បាទ អរគុណគ្រូពេទ្យ" ជុងហ្គុកតបរួចឱនបន្ដិចជាការគួរសម។
ក្រោយពីស្ដាប់អាការៈស៊ូនូរួចពួកគេក៏ចូលទៅខាងក្នុងឃើញកូនកំពុងគេង។ ទឹកមុខស្លេកស្លាំង រាងកាយស្គមស្គាំង ធ្វើឱ្យអ្នកជាឪពុកឃើញហើយទប់ទឹកភ្នែកមិនបាន។ ជុងហ្គុកអង្គុយកៅអីរួចចាប់ដៃកូនអង្អែលថ្នមៗហើយអង្គុយពិចារណារឿងខ្លះៗដែលខ្លួនបានធ្វើ គេពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ចំពោះស៊ូនូនិងជេយ៍ បើនាយមិនបំបែកបំបាក់កូនពេលនេះប្រហែលពួកគេរស់នៅជាមួយគ្នាមានសេចក្ដីសុខហើយ។
"សុំទោស!!!" ពាក្យសុំទោសចេញពីមាត់ជុងហ្គុកធ្វើឱ្យថេយ៉ុងឈរក្បែរនោះស្ដាប់ហើយក៏រហ័សចូលទៅជិតស្វាមី ដៃស្រឡូនៗអង្អែលលើខ្នងគេថ្នមៗជាការលួងលោម ជុងហ្គុកងក់ក្បាលតិចៗចង់បញ្ជាក់ថាគេមិនអីទេ កុំបារម្ភអី។
បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យពេញមួយយប់ ព្រឹកលោកគ្រូពេទ្យក៏មកពិនិត្យអាការៈស៊ូនូម្ដងទៀត។ ដោយសារតែអាការៈរបស់គេគ្រាន់ធូរខ្លះហើយគ្រូពេទ្យក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះតែត្រូវលេបថ្នាំឱ្យបានទៀងទាត់ ព្រោះសុខភាពរបស់រាងតូចនូវខ្សោយនៅឡើយ។ សម្លេងឡានឮរំពងដល់ក្មេងតូចដែលកំពុងអង្គុយលេងនៅខាងក្នុង ឮដូច្នេះគេក៏ប្រញាប់រត់ចេញទៅខាងក្រៅដើម្បីទទួលអាប៉ានិងលោកតា។
"អាប៉ាមកវិញហើយ! អាប៉ាមានឈឺត្រង់ណាទេ?" ជេមស៍សំដៅទៅរកស៊ូនូរួចក៏សួរ។ ព្រោះកាលពីម្សិលមិញគេឃើញអាប៉ាដួលហើយបន្ទាប់មកថេយ៉ុងក៏នាំស៊ូនូទៅមន្ទីរពេទ្យទើបក្មេងតូចបារម្ភពីអាប៉ារបស់គេ។
"អត់ទេ! អាប៉ាជាហើយ" ស៊ូនូតបទាំងញញឹម
"បាទ ចឹងអាប៉ាចូលទៅខាងក្នុងមកកូនមានរបស់ឱ្យ..." ស៊ូនូកូនថាមានរបស់ឱ្យក៏ឆ្ងល់រួចសម្លឹងមើលមុខលោកប៉ាទាំងពីរ រីឯថេយ៉ុងនិងជុងហ្គុកក៏ក្រវីក្បាលព្រោះពួកគេក៏មិនដឹងដូចគ្នាថាចៅមានរបស់អីឱ្យអាប៉ាគេ។ គ្រាន់តែដើរចូលទៅខាងក្នុងជេមស៍ក៏ហុចក្រដាសមួយសន្លឹកឱ្យស៊ូនូ រាងតូចមើលហើយទប់ទឹកភ្នែកមិនបានក៏បណ្ដោយឱ្យវាស្រក់មក។ នៅលើក្រដាសមួយសន្លឹកនេះមានរូបមនុស្សបីនាក់ឈរកាន់ដៃគ្នា ម្នាក់នៅកណ្ដាលជាជេមស៍ ចំណែកពីរនាក់ទៀតដែលឈរនៅសងខាងជេមស៍ជាស៊ូនូនិងជេយ៍ វាជារូបដែលក្មេងតូចគូរដោយផ្ទាល់ដៃ។
"អាប៉ា! អូនគូរស្អាតទេ"
"បាទ! ស្អាតណាស់ កូនប៉ាពូកែមែន! មួយនេះជាកូនមែនទេ?" ស៊ូនូចង្អុលរូបដែលនៅកណ្ដាលហើយសួរជេមស៍។
"បាទ ហើយរូបមួយនេះជាអាប៉ា និងរូបនេះជាប៉ាជេយ៍" ជេមស៍រៀបរាប់ប្រាប់អាប៉ាទាំងស្នាមញញឹមតាមមើលក្មេងតូចហាក់សេចក្ដីសុខខ្លាំងណាស់។ ចំណែកឯអ្នកនៅទីនោះឃើញហើយរំជួលចិត្តជាពិសេសជុងហ្គុកតែម្ដង។
YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Contoព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...