Episodes 25 : កូនសង្ហាដូចប៉ានៅពីក្មេងអ៊ីចឹង!

624 42 2
                                    

     ពេលល្ងាចស៊ូនូនាំជេយ៍ដើរមើលជុំវិញភូមិគ្រឹះព្រោះមិនយូរទេនាយក្រាស់នឹងផ្លាស់មកនៅទីនេះ បន្ទាប់មកពួកគេក៏ដើរសំដៅទៅសួនច្បារ ព្រោះឡើងមួយល្ងាចហើយក៏រៀងចុកជើងដែរ។ ស៊ូនូដាក់ខ្លួនអង្គុយរួចសម្លឹងនាយក្រាស់បំណងចង់ប្រាប់អ្វីម្យ៉ាងដល់គេ។
     "យ៉ាងម៉េចមុខបងមានអីប្រលាក់ឬ?" ដោយឃើញរាងតូចសម្លឹងមុខខ្លួនមិនឈប់ជេយ៍ក៏សួរ រួចក៏យកដៃប៉ះមុខ។
     "អត់ទេ! គឺបងសង្ហាទៅវិញទេ"
     "តាមពិតទៅបងក៏ដឹងដែរ"
     ស៊ូនូឮរាងក្រាស់និយាយដូច្នេះក៏អស់សំណើច តាមពិតទៅគាត់ឈ្លក់វង្វេងនឹងខ្លួនឯងដែលសោះ តែគាត់ក៏សង្ហាពិតមែន។
     "ជេយ៍! ខ្ញុំមានរឿងចង់ប្រាប់បងគឺខ្ញុំ...ខ្ញុំមានផ្ទៃពោះ" ស៊ូនូនិយាយទាក់ៗពេលព្យាយាមប្រាប់ថាខ្លួនមានកូន ភ្លាមៗស្រាប់តែមានកម្លាំងជម្រុញចិត្តឱ្យគេនិយាយសង្ស័យតែអាល្អិតនៅក្នុងពោះហើយ។
     "ពិតមែនហេស! នេះបងមិនបានសុបិន្ដទេមែនទេ?"
"បាទ ពិតមែន!"
     នាយភ្ញាក់ផ្អើលពេលដឹងថាខ្លួនកំពុងមានកូនមួយទៀត ជេយ៍សប្បាយចិត្តដល់ថ្នាក់រកយំព្រោះតែនាយរំភើបខ្លាំងពេក ហើយក៏មិននឹកស្មានថារាងតូចអាចពពោះកូនមួយទៀតដែរ កុំថាឡើយតែជេយ៍រាងតូចក៏មិនខុសពីគាត់ប៉ុន្មានដែរ កាលមានជេមស៍ដំបូងគេស្ទើតែមិនជឿដូចគ្នាថាអាចពពោះបាន តែឥឡូវគេច្បាស់100%តែម្ដងក្រោយពីដឹងថាខ្លួនពពោះកូនទីពីរ។
     មេឃចាប់ផ្ដើមងងឹតព្រះអាទិត្យក៏ចាប់ផ្ដើមអស់ស្នងគត់ តែបើក្រឡេកមកមើលកំលោះសង្ហាទាំងពីរនាក់នេះកំពុងតែអង្គុយកៀកកើយគ្នាដូចជាគូរស្នេហ៍ថ្មីថ្មោងអញ្ចឹង ពិតជាគួរឱ្យច្រណែនពួកគេណាស់។ កំពុងតែសាសងស្នេហាស្រាប់តែក្មេងតូចក្បាលខូចចូលមកកាត់ចង្វាក់ធ្វើឱ្យពួកគេរហ័សគេចចេញពីគ្នាដោយសារតែក្មេងតូចប្រជ្រៀតចូលកណ្ដាល។
     "លោកប៉ា! អាប៉ា! មើល៎នេះកូនសង្ហាទេ?"
     "បាទ សង្ហា! កូនសង្ហាដូចប៉ានៅពីក្មេងអ៊ីចឹង! អូនសើចអីបងនិយាយមែនណា៎!" ជេយ៍និយាយយ៉ាងជឿជាក់។
     ជេមស៍យករូបតាំងពីក្មេងមកឱ្យប៉ាៗរបស់គេមើលហើយសួរ ចំណែកឯជេយ៍តបកូនដោយមិនភ្លេចសរសើរខ្លួនឯង តែនាយក្រាស់មាននិយាយខុសឯណាបើគេសង្ហាពិតមែន ទោះឥឡូវអាយុច្រើនបន្ដិចតែ១៨សុំខ្មាស់ គឺសង្ហាគ្មានកន្លែងទាស់។ ស៊ូនូមិនតបតែអង្គុយសើច ព្រោះមិនដែលដឹងសោះថានាយឈ្លក់វង្វេងនឹងខ្លួនឯងដល់ថ្នាក់នេះ។
     "អាប៉ាម៉េចក៏សើចចឹង ឬមួយអូនមិនសង្ហា?" ជេមស៍ធ្វើមុខឆ្ងល់ពេលឃើញស៊ូនូសើច សញ្ជាតិញាណជាក្មេងឃើញហើយឆ្ងល់ក៏សួរ មិនចាំបាច់ខ្លាចខ្មាស់អ្នកណាឡើយ។
     "បាទអត់ទេ! អ៎រគឺប៉ាចង់បានន័យសង្ហា! សង្ហាខ្លាំងណាស់" ស៊ូនូខ្នាញ់ពេកក៏យកដៃត្បិចថ្ពាល់កូនលេង ទើបតែប៉ុណ្ណឹងសោះចេះសួរនាំរឿងសម្រស់ទៅហើយនេះបានហៅថាប៉ាកូនគេពិតមែន(បុរសជឿជាក់)។
     "ចុះលោកប៉ាសង្ហាទេ?" ជេមស៍សួរ។
     "បាទ...សង្ហា" ស៊ូនូនិយាយតែភ្នែកមើលទៅរាងក្រាស់។ និយាយពីថាបានប្រពន្ធសរសើរជេយ៍ញញឹមបិទមាត់មិនជិត។
     ប៉ាកូននិយាយគ្នាលេងមួសន្ទុះក៏នាំចូលទៅក្នុង។ ពួកគេឡើងទៅបន្ទប់រៀបចំងូតទឹកឱ្យកូនរួចក៏ចូលសម្អាតខ្លួនម្នាក់ម្ដងនឹងបានចុះទៅញុំាអាហារពេលល្ងាច។ មកដល់តុអាហារក៏ឃើញជុងហ្គុកកំពុងអង្គុយរង់ចាំកូនៗនិងប្រពន្ធដែលកំពុងចម្អិនម្ហូបនៅក្នុងផ្ទះបាយ។ បីនាក់ប៉ាកូនចុះមកហើយក៏ដើរតម្រង់ទៅបន្ទប់អាហារស្របពេលនោះម្ហូបក៏ឆ្អិនល្មមថេយ៉ុងដួសដាក់ចានរួចក៏ឱ្យអ្នកបម្រើយកទៅដាក់លើតុហាយថេយ៉ុងក៏ចូលអង្គុយរបស់ខ្លួន។
     "តោះឆាប់ញុំាទៅអាហារត្រជាក់លែងឆ្ងាញ់ហើយ ស៊ូនូញុំាឱ្យច្រើនទៅកូនល្អចំពោះក្មេងនៅក្នុងផ្ទៃ"
     "បាទ អរគុណប៉ាតូច" ស៊ូនូញញឹមតបរួចកដួសអាហារដែលប៉ាគេចាប់ឱ្យមិញនេះ។ ជេយ៍ក៏មិនអង្គុយស្ងៀមឡើយនាយចាប់បន្លែនិងសាច់ត្រីឱ្យប្រពន្ធញុំាព្រោះសម្បូរវីតាមីនល្អចំពោះសុខភាព ចំណែកឯស៊ូនូថ្ងៃនេះបានស្វាមីសង្ហាអង្គុយនៅជិតចាំដួសម្ហូបឱ្យញុំារហូតដល់ភ្លេចខ្លួនអស់បាយពីរចាន។
     #ហាងកាហ្វេ
     ស៊ុងហ៊ុនបើកឡានឈប់នៅមុខហាងកាហ្វេរួចកដើរចូលទៅខាងក្នុង។ ជុងវ៉ុនកំពុងតែរៀបចំលាងសម្ភារៈស្រាប់តែងាកឃើញនាយក្រាស់កំពុងតែដើរសំដៅមករកខ្លួន។
     "ជុងវ៉ុន! ថ្ងៃនេះកែវចានច្រើនម្ល៉េះមនុស្សច្រើនមែនទេ?"
     "បាទ លោកក៏ទើបតែចេញពីការដែលមែនទេ? ហើយញុំាអីឬនៅ?" ជុងវ៉ុនមឃើញសម្លៀកបំពាក់កដឹងដែលថាទើបតែចេញពីធ្វើការ ចំណែកអាហារពេលល្ងាចមើលទៅក៏មិនទាន់បានញុំាដែរ តែតាមមើលប្រហែលជារវល់ព្រោះម៉ោង៨ហើយនៅមិនទាន់បាយទៀត ធ្វើឱ្យគេកាន់តែបារម្ភហើយអ្នកកំលោះម្នាក់នេះ។
     "នៅទេ...ថ្ងៃនេះការងារច្រើនពេកភ្លេចអត់ញុំាបាយតាំងពីថ្ងៃម្ល៉េះ មិញនេះចង់ចូលញុំាដែលតែខ្លាចមកទទួលជុងវ៉ុនយឺតទើបប្រញាប់មក..."
     "ខ្ញុំប្រាប់ហើយទោះលោកមកយឺតក៏ខ្ញុំចាំបាន តែបើលោកឈឺឱ្យខ្ញុំធ្វើយ៉ាងម៉េច ដឹងទេថាខ្ញុំបារម្ភពីលោកលើកក្រោយកុំធ្វើបែបនេះទៀតបានទេ?"
     "បាទ អូនជិតរួចឬនៅឱ្យបងជួយទេ?"
     "មិនអីទេ! ជិតរួចហើយ បងអង្គុយចាំសិនទៅពេលរួចពួកយើងទៅញុំាបាយជាមួយគ្នា អូខេ!!"
     ជេយ៍ងក់ក្បាលបានន័យថាយល់ស្របនឹងសម្ដីស៊ុងហ៊ុន បន្ទាប់មកនាយក្រាស់ក៏ដើរទៅអង្គុយរង់ចាំរាងតូច ពេលជុងវ៉ុនលាងកែវចានរួចពួកគេនឹងទៅញុំាអាហារជាមួយគ្នា ព្រោះម្នាក់ៗសុទ្ធតែរវល់ដូច្នេះមិនបានបាយចូលពោះសូម្បីមួយគ្រាប់។
     ភោជនីដ្ឋានដ៏ប្រណិតដែលមានឈ្មោះភាពល្បីល្បាញជាងគេគឺមានមនុស្សជាច្រើនចូលឥតដាច់ សូម្បីតែកំលោះសង្ហាស៊ុងហ៊ុនក៏មកទីនេះដែរ។
     "សូមស្វាគមន៍អ្នកប្រុស អ្នកប្រុសតូ..." បុគ្គលិកចាំទទួលស្វាគមន៍ឧទានពេលពួកគេទាំងពីរដើរចូលមក ស្រីស្អាតនិយាយស្វាមគន៍ទៅកាន់ជុងវ៉ុនតែគេក្រវីក្បាលតិចៗបញ្ជាក់ថាមិនឱ្យនាងនិយាយបន្ត តាមមើលរាងតូចហាក់មិនចង់ឱ្យអ្នកម្ខាងទៀតដឹង។ បុគ្គលិកក៏បានអញ្ជើញពួកគេចូលអង្គុយហើយក៏យកមីនុយដើម្បីធ្វើការកម្មង់អាហារ ស៊ុងហ៊ុនបានកម្មង់អាហារបីមុខដែលខ្លួនចូលចិត្តតែក៏មិនភ្លេចសួរអ្នកម្ខាងទៀតដែរ។
មួយសន្ទុះបុគ្គលិកក៏លើកអាហារមកម្ដងមួយមុខរហូតដល់គ្រប់ចំនួនពួកគេក៏ចាប់ផ្ដើមញុំា គ្រាន់តែដាក់អាហារចូលទៅក្នុងមាត់មួយមាត់ស៊ុងហ៊ុនសរសើរមិនឈប់ព្រោះអាហារនៅទីនេះឆ្ងាញ់ នាយមិនមែនមកលើកទីមួយទេតែអាហារនៅទីនេះមិនដែលប្ដូររស់ជាត់ឡើយគឺឆ្ងាញ់ដូចដើម។
     "យ៉ាងម៉េចដែរអាហារនៅទីនេះឆ្ងាញ់ទេ?"
"បាទ ឆ្ងាញ់! ឆ្ងាញ់ណាស់" ជុងវ៉ុនតបទាំងស្នាមញញឹម។ ស៊ុងហ៊ុនញញឹមរួចពួកគេក៏ញុំាបន្ដដោយម្នាក់ៗស្ងាត់រៀងខ្លួនព្រោះម្នាក់ៗរវល់ញុំា។
មុននេះពេលបុគ្គលិកចង់និយាយស្វាមគន៍ទៅកាន់ជុងវ៉ុនថា៖ "ស្វាមគន៍អ្នកប្រុសតូច" តែត្រូវនាយតូចបង្អាក់ព្រោះមិនចង់ឱ្យនាយក្រាស់ដឹងថាខ្លួនជាកូនម្ចាស់ភោជនីដ្ឋាន។ ទោះបីជាពួកគេកំពុងតែទាក់ទងគ្នាតែស៊ុងហ៊ុននៅមិនទាន់ដឹងទេថា ជុងវ៉ុនជាម្ចាស់ហាងកាហ្វេនិងភោជនីដ្ឋានដែលគេកំពុងតែនៅ ប្រសិនបើស៊ុងហ៊ុនដឹងថាជុងវ៉ុនមានរឿងលាក់បាំងនឹងគេនោះ តើនាយនឹងខឹងគេទេ? ចុះបើស៊ុងហ៊ុនខឹងពិតមែន! តើទំនាក់ទំនងពួកគេទៅជាយ៉ាងណា?
......

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now