#ភូមិគ្រឹះម៉ាធីហ្សា
ឡានសេរីទំនើបពណ៌ខ្មៅបើកដោយកំលោះសង្ហាជេយ៍បានឈប់ពីមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ត្រកូលម៉ាធីហ្សា។ ពួកគេចុះពីលើឡានហើយក៏មានបុរសចំណាស់ពីរនាក់ចេញមកទទួល។
"លោកពូទាំងពីរសួរស្ដី!" ជេយ៍គ្រាន់តែឃើញអនាគតប៉ាក្មេកចេញមកទទួលក៏ប្រញាប់និយាយពាក្យសួស្ដីទៅកាន់គាត់។
"បាទ សួស្ដី! ចូលមកខាងក្នុងសិនមក...." ថេយ៉ុងតបរួចក៏អញ្ជើញពួកគេចូលទៅឋាងក្នុង។
"អឹម" យ៉ុនមីនតបរួចក៏ចូលទៅខាងក្នុងតាមថេយ៉ុង។ ចូលមកដល់ខាងក្នុងក៏ឃើញជេមស៍កំពុងតែអង្គុយលេងនៅបន្ទប់ទទួលភ្លៀវជាមួយស៊ូនូ។
គ្រាន់តែឃើញនាយក្រាស់ដើរចូលមកស៊ូនូភ្ញាក់ផ្អើលជាងខ្លាំង។ ក្រែងព័ត៌មានផ្សាយថានាយបានបាត់ខ្លួននោះអី ហេតុអីក៏នាយឈរនៅត្រង់នេះ? ស៊ូនូមិននៅអង្គុយឆ្ងល់នោះទេនាយតូចសន្ទុះងើបពីសាឡុងដើរទៅក្បែរនាយក្រាស់រួចលើកដៃសន្សឹមៗស្ទាបមុខគេ ដើម្បីឱ្យប្រាកដថាជាគាត់ពិតមែន។
"ជេយ៍ អ្ហឹកៗ!!" ស៊ូនូស្ទាបមុខនាយក្រាស់រួចក៏សន្ទុះឱបគេ។ នាយតូចខ្សឹមខ្សួលនៅក្រោមទ្រូងគេស៊ូនូត្រេកអរខ្លាំងណាស់ដែលបានជួបគាត់ម្ដងទៀត ប៉ុន្មានថ្ងៃដែលជេយ៍បាត់ដំណឹងមិនដឹងថារស់ឬក៏ស្លាប់ ស៊ូនូដេកមិនលក់ បាយមិននឹក ទឹកមិនស្រែក ធ្វើឱ្យអ្នកគ្រប់គ្នាបារម្ភខ្លាំងណាស់ ជាពិសេសថេយ៉ុងតែម្ដង។
ជេយ៍អោបក្រសោបកាយតូចនៅក្នុងរង្វង់ដៃទាំងទឹកមុខរីករាយ គេខានឃើញខានជួបជាយូរមកហើយពិតជានឹកខ្លាំងណាស់។ ចំណែកឯចាស់ទុំទាំងសងខាងក៏សប្បាយចិត្តមិនចាញ់កូនៗប៉ុន្មានដែរ ជាពិសេសជុងហ្គុកនាយរីករាយពេលឃើញស្នាមញញឹមកូន។
"ប៉ាជេយ៍!!" ក្មេងតូចស្រែកហៅប៉ាទាំងក្ដីនឹករលឹក។ ជេយ៍និងស៊ូនូឮកូនស្រែកហៅក៏ប្រលែងពីការអោបហើយលើកកូនពរទាំងទឹកមុខញញឹម។
"សឺត! ឥឡូវធំច្រើនណាស់ មាននឹកប៉ាទេ?" ជេយ៍ថើបកូនមួយខ្សឺតរួចក៏សួរ ខានជួបអាល្អិតនេះប៉ុន្មានខែធំលឿនណាស់។
"បាទនឹក នឹកប៉ាខ្លាំងណាស់" ជេយ៍ស្ដាប់សម្ដីកូនហើយធ្វើឱ្យនាយមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង។ ស៊ូនូញញឹមបិទមាត់មិនជិតពេលឃើញប៉ាកូនទាំងពីរត្រូវរូវគ្នា នេះហើយជាក្ដីសុខដែលគេតែងប្រាថ្នារហូតមក។
#ក្រុមហ៊ុនម៉ាធីហ្សា
នៅក្រុមហ៊ុនជេគអង្គុយសម្លឹងស្រោមសំបុត្រដែលតុនៅក្បែរកុំព្យូទ័រឥតឈប់ មិនដឹងថាក្នុងនោះមានអ្វីទេតែមើលទឹកមុខរបស់គេដូចមិនសូវល្អសោះ។ កំពុងតែផ្ដោតទៅលើស្រោមសំបុត្រស្រាប់តែមានសម្លេងនរណាម្នាក់នៅក្បែរត្រចៀក។
"ជេគ! ជេគ! ជេគ..."
"បាទ...បាទ! លោកប្រធាន" ច្បាស់ណាស់នេះជាសម្លេងលោកប្រធានរបស់គេ។ ជេគរហ័សលូកសំបុត្នោះមកកាន់ហើយតនលោកប្រធាន។
"កើតអីឬអត់? ទឹកមុខស្រពាស្រពោនម្ល៉េះ!"
"បាទមានរឿងតិចតួចនៅក្នុងគ្រួសារលោកប្រធានកុំបារម្ភអីខ្ញុំអាចដោះស្រាយបាន អឹម...លោករកខ្ញុំមានការអីឱ្យខ្ញុំធ្វើមែនទេ?"
"គឺចង់ឱ្យយកឯកសារនេះទៅខាងរដ្ឋបាលបន្ដិចតិច តែបើមិនស្រួលខ្លួនខ្ញុំឱ្យអ្នកផ្សេងទៅក៏បាន"
"បាទមិនអីទេ ខ្ញុំទៅបាន" ឮបែបនេះហ៊ីស៊ឺងក៏ហុចឯកសារឱ្យទៅជេគ នាយតូចទទួលហើយក៏ប្រញាប់យកឯកសារនោះទៅ នាយក្រាស់តាមមើលដំណើររាងតូចរហូតដល់ផុតពីក្រសែភ្នែកទើបក្រឡេកទៅប៉ះស្រោមសំបុត្រដែលរាងតូចកាន់ជាប់រហូតពេលឃើញខ្លួន។
មួយសន្ទុះរាងតូចក៏ត្រឡប់មកវិញ ជាដំបូងត្រូវរាយការណ៍ទៅលោកប្រធានសិនថាឯកសារនោះបានទៅដល់ដៃរបស់នាយករដ្ឋបាលហើយ។ បន្ទាប់ពីរាយការណ៍រួចជេគប្រុងនឹងចេញហើយតែត្រូវបង្អាក់ដំណើរពេលនឹកឃើញសំបុត្រមួយច្បាប់ដែលខ្លួនបានកាន់មក គេមិនចង់ប្រគល់សំបុត្រមួយនេះជូនគាត់ទេតែគេចាំបាច់ពិតមែន ទើបសម្រេចថា...។
"លោកប្រធាន! ខ្ញុំ...ខ្ញុំសុំលាឈប់" ជេគនិយាយរួចក៏ហុចស្រោមសំបុត្រឱ្យគាត់ វាជាលិខិតសុំលាឈប់របស់គេ។ ហ៊ីស៊ឺងទទួលពីដៃកូនចៅហើយបើកមើល បន្ទាប់ពីមើលខ្លឹមសារនៅក្នុងនោះហើយមួយម៉ាត់ក៏សួរនាំអ្វីដែរ នាយក៏ចាប់ប៊ិកសាញ្ញេលើក្រដាសនោះ។
"អរគុណលោកប្រធាន ចឹងខ្ញុំសុំទៅរៀបចំឥវ៉ាន់សិនហើយ" ហ៊ីស៊ឺងងក់ក្បាលនាយតូចក៏ប្រញាប់រៀបចំឥវ៉ាន់ខ្លួនទាំងមិនដឹងថាមានក្រភ្នែកមួយគូរកំពុងតែសម្លឹងគេឡើយ។ មុននេះដូចជាចិត្តដាច់បន្ដិចលើកដៃសាញ្ញេភ្លាមៗដោយមិនសួរអីមួយម៉ាត់ ប៉ុន្ដែពេលឃើញគេរៀបចំឥវ៉ាន់ក៏ត្រូវមកអង្គុយធ្វើមុខក្រៀមក្រំ។
ប្រហែលកន្លះម៉ោងជេគក៏រៀបចំឥវ៉ាន់រួចហើយនាយក៏ចូលទៅលាហ៊ីស៊ឺងម្ដងទៀត លើកនេះលាទៅមែនទែនហើយមិនដឹងថាមានឱកាសបានជួបគ្នាទៀតឬអត់ទេ ព្រោះនៅសល់តែប៉ុន្មានថ្ងៃទៀតត្រូវឡើងយន្ដហោះទៅជាមួយលោកប៉ា នេះហើយជាហេតុផលដែលគេសុំឈប់ធ្វើការនៅទីនេះ។
"លោកប្រធានខ្ញុំលាសិនហើយ"
"បាទ" ហ៊ីស៊ឺងញញឹមទាំងបង្ខំ ព្រោះកំពុងតែអង្គុយស្ដាយបុគ្គលិកល្អដូចជារាងតូច។ ជេគញញឹមមុននឹងចាកចេញ គ្រាន់តែចេញផុតពីក្រសែភ្នែកនាយក្រាស់ស្នាមញញឹមក៏រលុបបាត់ទឹកមុខប្រែជាស្រពោនមួយរំភេច រីឯអ្នកខាងក្នុងក៏មិនខុសពីអ្នកខាងក្រៅដែរ តាមពិតពួកគេមានចិត្តឱ្យគ្នាតាំងពីយូរហើយតែម្នាក់ៗមាត់រឹង។
#ភូមិគ្រឹះម៉ាធីហ្សា
ក្រឡេកមកខាងនេះវិញ ជុងហ្គុក ថេយ៉ុង និង យ៉ុនហ្គី ជីមីន អង្គុយពិភាក្សាគ្នារឿងកូនៗ។ បន្ទាប់ពីប៉ាៗទាំងសងខាងនិយាយត្រូវគ្នាហើយក៏សម្រេចថានឹងរៀបចំពិធីតូចមួយឱ្យកូនៗ មុនដំបូងចង់ធ្វើឡើងនៅសណ្ឋាគារតែស៊ូនូមិនព្រម គេចង់ធ្វើកម្មវិធីតូចសម្រាប់តែគ្រួសារនិងអ្នកស្គាល់គ្នាប៉ុណ្ណោះ ចំណែកជេយ៍ឱ្យតែអូនសប្បាយចិត្តបងស្របតាមជានិច្ច។
"អញ្ចឹងសម្រេចតាមនឹងចុះ" ជុងហ្គុកក៏គ្មានអីជំទាស់ដែរ បើកូនសុំទៅហើយម្យ៉ាងគេជាម្ចាស់កម្មវិធីទុកឱ្យគេសម្រចល្អបំផុតហើយ។
"អឹម" យ៉ុនហ្គីងក់ក្បាលយល់ស្រប។
"លោកប្រុសអាហាររៀបចំរួចហើយ សូមអញ្ជើញ" អ៊ំស្រីចូលមកប្រាប់ខណៈដែលបានរៀបចំតុអាហាររួចរាល់ហើយ។
"បាទ តោះអាហាររៀបចំរួចហើយ" ថេយ៉ុងនិយាយហើយពួកគេក៏នាំគ្នាដើរតម្រង់ទៅបន្ទប់អាហារ។ អាហារថ្ងៃត្រង់មួយពេលដ៏មានន័យបំផុតសម្រាប់ជេយ៍ក៏បានបញ្ចប់ទៅយ៉ាងរលូន ដោយម្នាក់ៗមានតែស្នាមញញឹមនិងទឹកមុខសប្បាយរីករាយ។

YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Short Storyព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...