Episodes 26 : មិនឮនិយាយផងថានឹកអូន!

531 39 2
                                    

     #ព្រឹកថ្ងៃថ្មី
     ជេយ៍ភ្ញាក់ឡើងញញឹមព្រោះតែមានរាងតូចគេងឱបមួយយប់ នាយឱនទៅថើបថ្ពាល់រាងតូចមួយខ្សឺតមុននឹងងើបទៅបន្ទប់ទឹក។ មួយសន្ទុះនាយក្រាស់ក៏រៀបចំខ្លួនរួចហើយដើរទៅអង្គុយក្បែររាងតូចដោយហៅគេតិចៗ។
     "ស៊ូនូ! ស៊ូនូ! បងទៅធ្វើការហើយណា កុំភ្លេចញុំាអាហារពេលព្រឹកផង"
     "អឹម..." ស៊ូនូក្រហឹមដើមកទាំងមិនទាន់បើកភ្នែក។ ជេយ៍ញញឹមក៏ឱនថើបនាយតូចមួយខ្សឺតមុននឹងចុះទៅខាងក្រោម។
     មកដល់ខាងក្រោមនាយក៏ដើរតម្រង់ទៅផ្ទះបាយដើម្បីប្រាប់ឱ្យមេផ្ទះរៀបចំអាហារពេលព្រឹកទុកឱ្យស៊ូនូ។
      "អ៊ំស្រីជួយធ្វើអាហារពេលព្រឹកឱ្យស៊ូនូផង អ៊ីចឹងខ្ញុំសុំទៅធ្វើការសិនហើយ"
     "ចាស៎ អ្នកប្រុស" គាត់តបរួចនាយក្រាស់ក៏ចេញ។ មកដល់បន្ទប់ទទួលភ្លៀវឃើញកូនកំពុងតែលេងនាយក៏ចូលទៅក្បែរថើបកូនមួយខ្សឺតមុននឹងធ្វើដំណើរទៅធ្វើការ។
#ក្រុមហ៊ុនដានីឡា
   បន្ទាប់ពីធ្វើដំណើរជាងកន្លះម៉ោងជេយ៍ក៏បានមកដល់ក្រុមហ៊ុនដោយសុវត្តិភាព នាយចតឡានរួចហើយក៏ឡើងជណ្ដើរយន្ដទៅខាងលើ។ ដេវីតឃើញចៅហ្វាយកំពុងែដើរមកនាយក៏ប្រញាប់ងើបពីកៅអីដើរទៅបើកទ្វាឱ្យ។
"អរុណសួស្ដីចៅហ្វាយ សូមអញ្ជើញទាន!" ដេវីតនិាយយពាក្យគួរសមរួចកបើកទ្វាឱ្យចៅហ្វាយ។
"អឹមអរគុណ ចុះឯកសារដែលត្រូវសញ្ញេ?" ជេយ៍ដាក់ខ្លួនអង្គុយមិនឃើញឯកសារនៅលើតុក៏សួរ នាយគ្រាន់តែសួរធម្មតាប៉ុណ្ណោះតែធ្វើឱ្យអ្នកម្ខាងទៀតភ័យឆ្លើយមិនចង់រួច។
"បាទ...គឺៗនៅកន្លែងខ្ញុំ...ខ្ញុំនឹងចេញទៅយកឥឡូវនេះ" ដេវីតញញឹមទាំងមិនសម មិនមែនគេមិនចង់យកមកទេមុននេះប្រញាប់ពេក។ ដេវីតក៏ចូលមកវិញដោយភ្ជាប់ឯកសារនៅក្នុងដៃ គេហុចឱ្យចៅហ្វាយមុននឹងចេញមកធ្វើការបន្ដ។ ជេយ៍ទទួលពីដៃកូនចៅក៏ចាប់ផ្ដើមបើកវាមើលមុននឹងចុះហត្ថលេខា មិនមែនមិនទុកចិត្តបុគ្គលិកតែត្រូវឱ្យច្បាស់ បើសិនជាមានកន្លងណាខុសនាយនឹងកែទាន់។
     #ហាងកាហ្វេ
     នៅហាងថ្ងៃនេះមនុស្សមិនសូវជាច្រើនប៉ុន្មានទេ នាយតូចជុងវ៉ុនកំពុងរៀបចំទុកដាក់សម្ភារៈស្រាប់តែស៊ូនូនិងជេមស៍លេចវត្តមាននៅចំពោះ។
     "បងនូ! ក្មួយជេមស៍! នេះមកដោយរបៀបណា?" ជុងវ៉ុនភ្ញាក់ផ្អើលពេលឃើញពួកគេនៅទីនេះ គេទម្លាក់របស់ដែលនៅក្នុងដៃសិនមុននឹងរត់មកជិតរាងតូចដែលទុកចាត់ទុកជាបងប្រុសម្នាក់រហូតមក។
     "គឺជិះឡានមក! បងលេងសើចទេ អា៎វយ៉ាងម៉េចហ្នឹង!" ស៊ូនូសួរព្រោះតែជុងវ៉ុនសន្ទុះមកឱបខ្លួន។
      "ក៏នឹកនោះអី! ទៅអង្គុយត្រង់នោះទៅ! តោះក្មួយជេមស៍" ដោយគិតថាឈរនិយាយគ្នាមិនសមសោះក៏បបួលបងអង្អុយសិនងាយស្រួលនិយាយគ្នាជាង។ ជុងវ៉ុនឃើញជេមស៍ឈរក្បែរនោះក៏ចាប់ដៃក្មេងតូចហើយដើរទៅរកកន្លែងអង្គុយ។
     "ក្មួយជេមស៍នឹកពូទេ?"
     "អត់ទេ!"
     "អា៎វ! ម៉េចចឹង ដឹងទេពូអន់ចិត្តណាស់" ជុងវ៉ុនធ្វើមុខកំសត់ពេលដែលក្មេងតូចនិយាយថាមិននឹកគេ។
      "បើពូនឹកតែអាប៉ា មិនឮនិយាយផងថានឹកអូន!" ចំកណ្ដាលមុខតែម្ដង ត្រូវហើយមុននេះគេភ្លេចថាមានវត្តមានក្មួយនៅទីនេះដែររវល់តែសន្ទនាជាមួយស៊ូនូ។ ជេមស៍ជាក្មេងពិតមែនតែចេះឌឺដងឱ្យលោកពូណាស់គ្រាន់តែគេភ្លេចសោះ។
     "អា៎ៗ! ពូសុំទោស អ្នកណាថាពូមិននឹកក្មួយនោះ ពូនឹកសឹងតែស្លាប់ទៅហើយ សឺត!" និយាយនឹកតែម្យ៉ាងខ្លាចក្មួយមិនជឿក៏ឱនទៅថើបគេមួយខ្សឺតជាការលួងលោម។ រីឯជេមស៍បានលោកពូស្អាតថើបអញ្ចឹងនិយាយពីថានៅស្ងៀមញញឹមខ្ចិបតែម្ដង ស៊ូនូអង្គុយមើលទាំងខ្នាញ់ពីរនាក់ពូក្មួយមួយគូរនេះ មើលចុះពួកគេត្រូវណាស់គួរឱ្យស្រឡាញ់មែនទែន។
     "សួស្ដីស៊ូនូ! ញុំាទឹកសិនទៅ...នេះជាទឹកដោះគោរបស់ជេមស៍"
     "បាទ អរគុណបង ជេមស៍អរគុណអ៊ំផង"
     "អរគុណបាទ អ៊ំស្អាត!" គ្រាន់តែជេមស៍និយាយបែបនេះធ្វើឱ្យគ្រប់គ្នាសើចហួសចិត្ត ហើយក្មេងប៉ុណ្ណឹងទៅចេះសម្ដីផ្អែមពីពេលណាមក អ្នកណាបង្រៀនទៅ?
     "ហ៊ើយ! នេះទៅបានសម្ដីពីណាមកកូន ប៉ាបង្រៀនមែនទេ?" ជេមស៍ញាក់ចិញ្ចើមស្ងាត់មិនប្រាប់ទេ វាជាអាថ៌កំបាំង។ បងស្រីនិយាយបីរម៉ាត់ក៏ត្រឡប់ទៅធ្វើការវិញទុកឱ្យចៅហ្វាយតូចនិងស៊ូនូនិយាយគ្នា។
     "អឹមជុងវ៉ុនហា៎! អាទិត្យក្រោយបងរៀបចំពិធីមង្គលការ កម្មវិធីមិនសូវធំទេភាគច្រើនបងអញ្ជើញតែអ្នកស្គាល់ប៉ុណ្ណោះ បងសូមអញ្ជើញការមួយផង"
     "បាទ ទីបំផុតបងប្រុសខ្ញុំក៏រៀបការហើយសប្បាយចិត្តណាស់ ហើយចុះលោកជេយ៍មិនឃើញមកជាមួយ?"
     "រវល់ធ្វើការមិនបានមកទេ! តែបងប្រាប់គាត់រួចហើយ និយាយចឹងឯងនឹងស៊ុងហ៊ុនដល់ណាហើយទាក់ទងគ្នាឬនៅ? ប្អូនបងក៏មិនអន់ដែរ! បែបនេះមិនត្រូវទេបងត្រូវហៅឯងថាប្អូនថ្លៃ"
"បងនូ! តែមានរឿងមួយទៀតដែលខ្ញុំលាក់បាំងគាត់" ជុងវ៉ុនអៀនឡើងមុខក្រហមហើយគេនឹងស៊ុងហ៊ុនទើបតែទាក់ទងគ្នាសោះចង់មកប្ដូរសព្វនាមទៅហើយ។ ពេលនេះជុងវ៉ុនកំពុងពិបាកចិត្តរឿងដែលគេកំពុងលាក់បាំងស៊ុងហ៊ុន បើទុកបែបនេះទៀតគេប្រាកដជាបែកទ្រូវងស្លាប់ហើយទើបចង់សុំយោបល់ពីបង។
"រឿងអី?" ស៊ូនូជ្រួញចិញ្ចើម។
"គឺគាត់មិនទាន់ដឹងទេថាខ្ញុំជាម្ចាស់ហាងនៅទីនេះទេ ហើយល្ងាចមិញពួកយើងទៅញុំាអីនៅភោជនីដ្ឋានប៉ារបស់ខ្ញុំតែគាត់មិនដឹងទេព្រោះខ្ញុំមិនថាគួរប្រាប់បែបណាល្អ!"
"បងថារឿងបែបនេះឯងគួរតែរកឱកាសនិយាយជាមួយគេទៅ...បើទុកយូរបងខ្លាចថាវាប៉ះពាល់ដល់ទំនាក់ទំនងពួកឯង" ស៊ូនូនិយាយមានហេតុផល បើមិនចង់ប៉ះពាល់ដល់ទំនាក់ទំនងពួកគេគួរតែឆាប់និយាយ ទាន់ទំនាក់ទំនងពួកគេមិនទាន់ស៊ីជម្រៅជាងនេះ។
"ខ្ញុំក៏គិតចឹងដែរ តែខ្ញុំមិនក្លាហានសោះបង ខ្លាចថាគាត់នឹងខឹងខ្ញុំ!" នេះហើយជាហេតុដែលគេមិនហ៊ាននិយាយវាចេញមក។
"បងគិតថាឯងគួរតែសាក! ហើយព្យាយាមពន្យល់ហេតុផលឱ្យគេស្ដាប់ បងគិតថាមនុស្សដូចស៊ុងហ៊ុនប្រាកដជាយល់"
ជុងវ៉ុនក៏ងក់ក្បាលហើយញញឹមស្ដាប់ការណែនាំរបស់ស៊ូនូហើយធ្វើឱ្យគេមានជំនឿចិត្តបន្ដិច ហើយក៏សង្ឃឹមថាវានឹងដូចអ្វីដែលនាយតូចបាននិយាយ។ គេនឹងព្យាយាមរកឱកាសនិយាយរឿងនេះប្រាប់ស៊ុងហ៊ុនព្រោះមិនចង់ឱ្យរឿងមួយនេះប៉ះពាល់ដល់ទំនាក់ទំនងពួកគេទាំងពីរនាក់។
បន្ទាប់ពីនិយាយគ្នាមួយសន្ទុះធំស៊ូនូក៏លាជុងវ៉ុនត្រឡប់ទៅវិញ ព្រោះគេត្រូវទៅភូមិគ្រឹះជេយ៍ដើម្បីជួបនឹងលោកយាយ។ ជេយ៍ប្រាប់ថាលោកយាយនឹកជេមស៍ណាស់ដូច្នេះគេទំនេរក៏នាំកូនទៅទីនោះហើយឆ្លៀតទៅសួរសុខទុក្ខគាត់ផង។

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now