Episode 11 : ធ្វើជាក្មេងល្អត្រូវស្ដាប់សម្ដីមនុស្សចាស់

1K 93 3
                                    

     " លោកប្រធាន! និយាយអីមិញខ្ញុំស្ដាប់អត់បាន? " ជេក ឮតិចៗមិនសូវច្បាស់ក៏សួរបញ្ជាក់ ក្រែងគាត់មានការអីជាមួយខ្លួនតែគេស្ដាប់មិនឮ
     " គឺ...គ្មានអីទេ ធ្វើការរបស់ឯងទៀតចុះ " ហ៊ីស៊ឺង ភ្ញាក់ផ្អើលកាលបើដឹងខ្លួនថានិយាយសរសើរសម្រស់កូនចៅ មិនដឹងថាអ្នកខាងនោះធ្វើជាមិនឬមិនឮពិតមែន តែនាយសង្ឃឹមថាជេគមិនបានទៅចុះ។
     " បាទ " ជេគឃើញមុខចៅហ្វាយដូចភ័យៗហើយភ្នែកមិនហ៊ានសម្លឹងចំគេកាន់មានចម្ងល់តែមិនហ៊ានសួរ ព្រោះគាត់ប្រាប់ថាគ្មានហើយប្រាកដជាគ្មានហើយនៅសង្ស័យអ្វីទៀត។
     បន្ទាប់ពីញុំាអាហារពេលថ្ងៃត្រង់រួចក៏ដល់ម៉ោងទៅធ្វើការល្មម នៅមានរឿងម្យ៉ាងទៀតដែលស៊ូននៅបារម្ភគឺគេមិនចង់ទុកកូនឱ្យនៅផ្ទះម្នាក់ឯង តកួរតែយកកូនទៅហាងកាហ្វេជាមួយគេឬអត់? ស៊ូនូគិតហើយគិតទៀតតែមិនដឹងត្រូវធ្វើយ៉ាងណាទេ! កំពុងតែអង្គុយគិតស្រាប់តែជេយ៍ឧទាននៅក្បែរត្រចៀក។
     " បើមិនប្រកាន់ទេ អោយក្មួយជេមស៍ទៅជាមួយខ្ញុំសិនក៏បានដែរ" កាលបើឮយោបល់ពីជេយ៍ ស៊ូនូកគិតបន្ដិចហើយសម្លឹងមុខកូនដែលមើលមកខ្លួន ទឹកមុខក្មេងបញ្ជាក់ច្បាស់ថាចង់ទៅជាមួយពូតែមិនហ៊ានហារមាត់សុំខ្លាចអាប៉ាខឹង។
     " អរគុណហើយ " គេពោលពាក្យអរគុណបានន័យថាគេយល់ព្រមហើយឱ្យកូនទៅជាមួយនាយ ជេយ៍ញញឹមដាក់ក្មួយហើយញាក់ភ្នែកជាសញ្ញាស៊ូនូឃើញអញ្ចឹងក៏ជ្រួញចិញ្ចើម នេះពួកគេទាំងពីរជិតដិតដល់ថ្នាក់គ្រាន់តែញាក់ភ្នែកតិចក៏យល់ដែរឬ? នាយតូចឱ្យជេយ៍ជូនទៅផ្ទះសិនដើម្បីផ្លាស់សម្លៀកបំពាក់ឱ្យកូនហើយនិងរៀបចំខ្លួនទៅធ្វើការ។
     #ផ្ទះស៊ូនូ
     មកដល់ផ្ទះរាងតូចអោយជេយ៍អង្គុយចាំសិនហើយគេនាំជេមស៍ទៅងូតទឹកនិងប្ដូរសម្លៀកបំពាក់។ បន្ទាប់ពីរៀបចំខ្លួនឱ្យកូនរួចរាល់ពួកគេក៏ចុះមកខាងក្រោមដោយមានរាងក្រាស់អង្គុយចាំនៅបន្ទប់ទទួលភ្ញៀវ។
     " លោក!ខ្ញុំផ្ញើកូនផង ពេលខ្ញុំចេញពីធ្វើការខ្ញុំនឹងទៅទទួលគេ កូនជេមស៍!ធ្វើជាក្មេងល្អត្រូវស្ដាប់សម្ដីមនុស្សចាស់ តើយល់ទេ? "
     " បាទ អាប៉ាកូនទៅហើយ "
     " ខ្ញុំទៅសិនហើយ "
     " បាទ សូមសំណាងល្អ " ស៊ូនូតប។
     ជេយ៍លារាងតូចហើយក៏កាន់ដឹកដៃកូនចេញទៅចំណែកនាយតូចតាមមើលរហូតដល់ឡានរបស់គេចេញទៅផុតក៏ដើរចូលទៅក្នុងផ្ទះវិញដើ្បីរៀបចំខ្លួនទៅធ្វើការ។
#ក្រុមហ៊ុន ដានីឡា-គ្រុប
ឡានពណ៌ខ្មៅបើកដោយ ជេយ៍ ក័ឈប់នៅចំពីមុខក្រុមហ៊ុនរបស់ខ្លួន នាយក្រាស់ចុះពីលើឡានហើយឡើងទៅបើកទ្វាឱ្យកូនដែលអង្គុយនៅខាងក្រោយ នាយក្រាស់ដឹកដៃជេមស៍ដើរចូលទៅខាងក្នុងធ្វើអោយបុគ្គលិកជាច្រើនមានការភ្ញាក់ផ្អើលព្រោះតែមុខមាត់ពួកគេស្រដៀងគ្នា គ្រប់គ្នានៅទីនោះនាំគ្នាខ្សឹមខ្សាវគ្នាពេញកន្លែងធ្វើការធ្វើឱ្យនាយក្រាស់ទ្រាំមិនបាននឹងទង្វើមួយនេះ ចិត្តចង់ចូលទៅស្ដីនិងធ្វើការណែនាំបន្ដិចប៉ុន្ដែដោយសារមានក្មេងតូចឈរនៅក្បែរខ្លួនទើបបញ្ឃប់គំនិតមួយនោះ។
" ចៅហ្វាយ!ទើបមកពីណា? ហើយក្មេងម្នាក់នេះជាកូនអ្នកណាទាន? " ដេវីតដើរមកដល់ស្រាប់តែឃើញចៅហ្វាយដឹកដៃក្មេងតូចក៏សួរតែមិនទាន់បានចម្លើយផងត្រូវចៅប្រើមុន។
" នាំក្មេងទៅការិយាល័យយើងសិនទៅ ចាំយើងនិយាយអោយស្ដាប់ " សំណាងដែល ដេវីត បង្ហាញខ្លួនល្មមទើបឱ្យគេនាំជេមស៍ចូលទៅខាងក្នុង ចំណែកខ្លួនមានរឿងត្រូវដោះស្រាយជាមួយបុគ្គលិក ដែលពូកែអាខាងញុំាត្រាវ បើមិនដេញចេញក៏ត្រូវមាត់ដែរ។
" បាទ " ដេវីត ក៏ប្រញាប់នាំក្មេងទៅព្រោះទឹកមុខចៅហ្វាយមិនសូវល្អតតែសោះសង្ស័យតែមិនពេញចិត្តដែលបុគ្គលិកមិនខិតខំធ្វើការបែរជាមកផ្ដុំគ្នានិយាយពីដើមចៅហ្វាយ។
" លោកពូ! ហើយចុះពូជេយ៍នោះម៉េចក៏មិនមកជាមួយពួកយើងអ៊ីចឹង "
" អរ!គឺចៅហ្វាយគាត់ជាប់និយាយការងារ គាត់ឱ្យពូជូនក្មួយមកមុនហើយចាំគាត់មកតាមក្រោយ ក្មួយឆ្លាតទៅអង្គុយនៅទីនោះសិនទៅ ចាំពូទៅយកទឹកដោះគោនិងនំអោយក្មួយ "
     ជេមស៍ ងក់ក្បាលសើចស្ងេញដាក់ដេវីតកាលបើឮថាគាត់នឹងយករបស់ញុំាឱ្យខ្លួន ពេលក្មេងតូចសើចអម្បាញ់មិញនេះធ្វើឱ្យនាយខ្នាញ់នឹងក្មេងតូចជាខ្លាំង ប្រសិនបើជាកូនឬប្អូនរបស់គេណាចាប់ថើបឱ្យណាណីម្ដងព្រោះគួរឱ្យស្រឡាញ់ខ្លាំងពេក។ ក្មេងតូចសម្លឹងមើលជុំវិញនៃការិយាល័យរបស់រាងក្រាស់ រីឯជើងតូចៗសម្រុតចុះពីលើសាឡុងដើរទៅខាងមុខដើម្បីមើលទេសភាពនៃទីក្រុងសេអ៊ូល ក្មេងតូចចំហរមាត់ព្រោះជាលើកទីមួយដែលគេបានឃើញបែបនេះ ស្របពេលនោះជេយ៍ក៏ចូលមកឃើញកូនឈរជាប់កញ្ចក់នាយក៏ដើរទៅក្បែរហើយនាំក្មួយមកអង្គុយនៅលើសាឡុងវិញ។ ដេវីតតែមកវិញដឹងតែត្រូវហើយឱ្យយកក្មេងមកមើលបែរជាទុកគេចោលឱ្យនៅម្នាក់ឯងទៅវិញ សំណាងហើយដែលជេមស៍មិនមែនជាក្មេងរពិស កុំអីឯកសារនៅលើតុត្រូវក្មេងហែកលេងខ្ទិចជាមិនខាន។
" មកដល់ហើយ....អូស៎!ចៅហ្វាយ " ដេវីត កាន់ទឹកដោះគោនិងនំចូលមកដោយស្រែកប្រាប់ក្មេងតូច តែស្រាប់តែគាំងពេលឃើញចៅហ្វាយអង្គុយសម្លក់គេ បើមិនស្លាប់ក៏ពិបាកដែរមើលទៅ គេដើរយឺតៗចូលទៅកៀកក្មេងតូចហើយទុករបស់ញុំានៅលើតុ។
" ឯងនេះពិតជាចំមែនហើយ! ម៉េចក៏ទុកឱ្យក្មេងនៅក្នុងនេះតែម្នាក់ឯងអ៊ីចឹង ដឹងទេថាមានគ្រោះថ្នាក់ប៉ុណ្ណា! "
     " អោយខ្ញុំសុំទោសផងចៅហ្វាយមកពីខ្ញុំធ្វេសប្រហែសខ្លាំងពេក "
     " អ្ហឹម! បានហើយទៅធ្វើការឯងចុះ "
" លោកពូ! អូនស្រែកទឹក "
" បាទ " ជេយ៍ ក៏លើកទឹកដោះគោហើយហុចឱ្យក្មួយកាន់ ជេមស៍ទទួលពីដៃលោកពូហើយផឹកពីរបីក្អឹកក៏ទុកវិញដោយយកនំញុំាវិញម្ដង ឃើញស្នាមញញឹមក្មេងម្នាក់នេះប្រៀបដូចជាសេចក្ដីសុខរបស់នាយអញ្ចឹង នៅសុខៗស្រាប់តែមានអារម្មណ៍ថាមាននិស្ស័យជាមួយក្មេងម្នាក់នេះ គេក៏មិនយល់ពីខ្លួនឯងដែរ។
#ហាងកាហ្វេ
   មកដល់កន្លែងធ្វើការស៊ូនូត្រូវប្អូនជើងល្អហៅសួរចម្លើយដោយសារបាត់គាត់ទៅមួយព្រឹកមិនឃើញមកធ្វើការ។
   " បងបាត់ទៅណាព្រឹកមិញ? ខ្ញុំខំចាំមើល...រង់ចាំបងទាក់ទងមកតែស្ងាត់ជ្រៀប សូម្បីតែទៅរកបងនៅផ្ទះក៏មិនឃើញដែរ ឬបងលួចណាត់ជួបអ្នកណា? " ជុងវ៉ុន និយាយបែបនេះដូចហាក់ដឹងរឿងរបស់គេចឹតែមិនមែនទេគេគ្រាន់តែសួរប៉ុណ្ណោះ
" គឺបងមានធុរៈផ្ទាល់ខ្លួនបន្ដិចបន្តួច អោយបងសុំទោសដែលមិនបានប្រាប់ លើកក្រោយបងមិនធ្វើចឹងទៀតទេ "
" បាទ មិនអីទេ! គឺខ្ញុំគ្រាន់តែបារម្ភខ្លាចមានរឿងមិនល្អចំពោះបងនឹងក្មួយ បើគ្មានអីទេពួកយើងឆាប់ទៅធ្វើការទៅ ថ្ងៃនេះភ្ញៀវច្រើន "
" អូខេ " ស៊ូនូ និងជុងវ៉ុន ក៏នាំគ្នាចូលទៅខាងក្នុងវិញបន្ទាប់ពីនិយាយគ្នាហើយ ហាងថ្ងៃនេះអ៊ូអរណាស់ព្រោះមានភ្ញៀវចូលច្រើន មើលទៅថ្ងៃនេះរត់ដាច់ជើងចោលហើយ មេឃរៀងងងឹតព្រះអាទិត្យក៏ចាប់រាបលិចស្រាប់តែបង្ហាញឱ្យឃើញកម្លោះសង្ហាពីរនាក់កំពុងតែបោះជំហានចូលមកខាងក្នុង។
" បងនូ! ភ្លៀវចូលហើយពឹងទៅទទួលជំនួសខ្ញុំបន្ដិច ខ្ញុំរវល់! " ជុងវ៉ុន កំពុងតែជាប់ដៃកត់ឈ្មោះរបស់ភ្ញៀវនិងអាស្រ័យដ្ឋានសម្រាប់សេវាដឹកជញ្ជូនដល់កន្លែងទើបឱ្យរាងតូចជួយទទួលភ្ញៀវជំនួស ស៊ូនូ ក៏កាន់ក្រដាសពណ៌ហើយដើរទៅតុដែលភ្ញៀវទើបតែចូលអម្បាញ់មិញ។
     " សួរស្ដី! តើត្រូវការពិសាភេសជ្ជ:អ្វីដែរ? " ស៊ូនូ ដើរមកដល់ក៏គួរសមទៅកាន់ពួកគេហើយក៏ឈ្ងោកមុខចាំកត់ការកម្មង់របស់ភ្ញៀវ។
     " អឹម...សុំទឹកក្រូចច្របាច់មួយកែវ ហើយ.... " ហ៊ីស៊ឺង កម្មង់របស់ខ្លួនហើយ ប៉ុន្ដែមិនដឹងអ្នកនោះចង់ផឹកអីក៏ទាក់សម្ដីត្រឹមនឹង រង់ចាំឱ្យជេគបន្ថែមឃ្លាពីក្រោយ។
     " ទឹកដោះស្រស់មួយកែវ តែប៉ុណ្ណឹងទេអរគុណច្រើន " ជេគ យល់ការក៏រហ័សប្រាប់អូនអ្នករត់តុ ស៊ូនូកត់ចូលក្នុងក្រដាសរួចក៏ងើបមុខឡើង។
     " បើអញ្ចឹង....បងហ៊ី? " រាងតូចស្រាប់តែភ្ញាក់ផ្អើលពេលឃើញវត្តមានហ៊ីស៊ឺងនៅទីនេះ មិននឹកស្មានបានជួបគាត់នៅទីនេះសោះ ចំណែកនាយក្រាស់ក៏មិនខុសពីស៊ូនូប៉ុន្មានដែរ គឺភ្ញាក់ផ្អើលដែលបានជួបគ្នាថ្ងៃនេះ។

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now