Episodes 10 : លួចមានចិត្ត!

1K 92 0
                                    

     ជេយ៍ដើរសុខៗស្រាប់តែទាញទូរសព្ទពីក្នុងហោប៉ៅហើយលើកថតស៊ូនូគ្រាន់តែឃើញប្រញាប់គេចចេញប៉ុន្ដែមិនរហ័សជាងរាងក្រាស់ឡើយ។
     " លោកចង់ធ្វើអី? "
     " ក៏ថតរូបនោះអី ហឹម!ញញឹមបន្ដិចទៅ ណា៎ៗទុកឱ្យក្មួយជេមស៍មើល " គេនិយាយដល់ឈ្មោះកូនហើយ រឿងអីដែលនាយតូចមិនញញឹមនោះ ស្នាមញញឹមដ៏ស្រស់ស្អាតប្រៀបដូចជាព្រះអាទិត្យធ្វើឱ្យអ្នកនៅក្បែរនោះលង់ស្ទើតែដកចិត្តមិនរួច សម្លេងថតចេះតែបន្លឺរូបជាច្រើនសន្លឹកជាប់នៅក្នុងទូរសព្ទរបស់នាយ ស៊ូនូមុខឡើងក្រហមពេលដឹងថាអ្នកម្ខាងទៀតសម្លឹងខ្លួន រាងតូចក៏ដកមុខចេញពីកាមេរ៉ាហើយថយចេញពីនាយបន្ដិច
     " ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ លោកចង់ដើរមើលទៀតមិនចឹង ឆាប់ទៅ..." ស៊ូនូធ្វើជាបបួលអ្នកម្ខាងទៀតដើម្បីបន្លំភាពអៀនខ្មាស់របស់ខ្លួន ជេយ៍ ទម្លាក់ទូរសព្ទចុះហើយដើរទៅតាមរាងតូច ស្របពេលស៊ូនូភ្លេចខ្លួនជេយ៍ទាញទូរសព្ទថតបីបួនសន្លឹក ពេលដែលអ្នកម្ខាងទៀតងាកមកក៏ប្រញាប់ដាក់ទូរសព្ទចុះវិញយ៉ាងលឿនហើយដើរជិតគេ។ ពួកគេចំណាយពេលដើរលេងទីនេះអស់រយៈពេល២ម៉ោងហើយក៏ត្រឡប់ទៅវិញ ដោយទៅដំបូងនោះគឺទៅទទួលជេមស៍ ឡានស៊េរីទំនើបមួយគ្រឡងនេះក៏បើកមកឈប់ពីមុខសាលាមត្តេយ្យដែលក្មេងតូចរៀន ស៊ូនូចុះពីលើឡានព្រមនឹងជេយ៍ ហើយពួកគេឈររង់ចាំកូនចេញមក សិស្សចេញមកជារឿយៗនៅឡើយតែជេមស៍ មិនប៉ុន្មាននាទីក៏ឃើញវត្តមានក្មេងតូចចេញមកព្រមទាំងស្នាមញញឹម ដោយឃើញលោកពូមកជាមួយដែរ។
" អាប៉ា! លោកពូ! " ក្មេងតូចញញឹមហើយចៅចាស់ទុំទាំងពីរនាក់ដែលឈរនៅចំពោះមុខខ្លួន
" បាទ/បាទ " ពួកគេឆ្លើយព្រមគ្នាហើយក៏សម្លឹងមុខគ្នាទាំងអឹមអៀន ក្រោយមករាងតូចក៏សួរទៅកូនដើម្បីបង្វែចំណាប់អារម្មណ៍
" មើលប៉ាសួរតិចមើលថ្ងៃនេះអូនមានក្បាលខូចទេ " ជាធម្មតាកូនជេមស៍ជាក្មេងឆាប់ភ័យងាយយំប្រសិនបើមានមនុស្សមកធ្វើបាបឬនិយាយឱ្យប៉ះពាល់អារម្មណ៍របស់គេ តែរាងតូចបែរជាគិតថាកូនក្បាលខូចទៅវិញព្រោះតែមិនសូវដឹងរឡងច្បាស់
" អត់ទេ " អ្នកខាងនេះក្រវីក្បាលដាច់ហាំងការ គឺគេមិនបានក្បាលខូចឡើយ កន្លងមកគេព្យាយាមធ្វើក្មេងល្អ រឹងមាំ តាមសម្ដីរបស់អាប៉ា
" គួរតែជឿឬអត់ន៎! " ស៊ូនូ ធ្វើភ្នែកម៉ក់ព្រោះតែមិនសូវជឿសម្ដីរបស់កូន
" ជឿ! ជឿអូនទៅ អូនមិនកុហកអាប៉ាទេ " ដោយខ្លាចអាប៉ាមិនជឿទើបរហ័សចូលទៅជិតហើយកាន់ដៃអាប៉ាក្រវីតិចៗប្រោះចង់ឱ្យជឿ
" អូខេ អាប៉ាជឿក៏បាន " តាមមើលទឹកមុខកូនដូចជាមិនកុហកឡើយទើបរាងតូចជឿលើកូន គ្រាន់តែអាប៉ាជឿភ្លាមញញឹមខ្ចិបតែម្ដង
" ពូជេយ៍! មកទទួលអូនសប្បាយចិត្តណាស់ " ជេមស៍ ប្រលែងដៃចេញពីប៉ាហើយដើរទៅឈរទល់មុខលកពូសង្ហាដោយក្ដីរីករាយ
" បាទ ហើយក្មួយឃ្លានឬនៅ? " ម៉ោង១១ជាងល្មមក្មេងឃ្លានើយទើបសួរសំណួរមួយនេះឡើង
" បាទ ឃ្លានហើយ " ហីយ៉ា! គ្រាន់ែឮលោកពូសួរក្មេងតូចរហ័សលើកដៃទាំងពីរអង្អែលពោះ
" ចឹងពួកយើងទៅរកអីញុំាទៅ ល្អទេ? " ក្មេងដូចជាឃ្លានហើយទើបបបួលទៅញុំាអី ណាមួយចង់សុំទោសដែលនាំស៊ូនូទៅដោយគ្មានការអនុញ្ញាត។
" បាទ " ជេមស៍ កាន់តែសប្បាយចិត្តពេលឮលោកពូបបួលទៅញុំាអីជាមួយ ប្លែកតែអ្នកម្ខាងទៀតទេដែលឈរធ្វើមុខស្អុយព្រោះមិនសូវពេញចិត្តពេលពួកគេនៅក្បែរគ្នា គំនិតដែលចង់នៅឱ្យឆ្ងាយពីរាងក្រាស់សង្ស័យតែរលាយហើយ មើលចុះកូននិងនាយស្និទ្ធស្នាលនឹងគ្នាណាស់ ដឹងទេ! រឿងអីដែលធ្វើឱ្យស៊ូនូខ្លាចជាងគេ គឺខ្លាចថារាងក្រាស់នឹងដឹងការពិត មិនមែនចង់បំបែកបំបាក់ឪពុកកូនគេទេ ប៉ុន្ដែស៊ូនូខ្លាចគេបំបែកកូនចេញពីខ្លួន ក៏ដឹងដែលថាគេស្រឡាញ់កូនប៉ុណ្ណា ដោយសារជេមស៍ទើបគេអាចមានថ្ងៃនេះ។ អ្នករួមដំណើររួចរាល់ហើយ ជេយ៍ ក៏ចេញដំណើរឆ្ពោះទៅភោជនីដ្ឋានដែលប្អូនប្រុសបានណែនាំ មិនមែនមិនចង់ហូបស្នាដៃរបស់រាងតូចទេប៉ុន្ដែមិនចង់ឱ្យគេពិបាក ហើយម្យ៉ាងទៀតក្មេងក៏គ្នាឃ្លានហើយទើបសម្រេចចិត្តចូលហូបអីនៅខាងក្រៅតែម្ដងទៅ ស៊ូនូដឹងខ្លួនច្បាស់មិនអាចបដិសេធនិងនាយក៏ព្រមទៅដោយគ្មានលក្ខខណ្ឌ។
នៅក្នុងហាងកាហ្វេបង្ហាញឱ្យឃើញនាយតូចស្រឡឹងដែលជាម្ចាស់ហាងកំពុងតែឆុងកាហ្វេសម្រាប់ភ្ញៀវ ស្របពេលនោះក៏លេចវត្តមាននាយក្រាស់សង្ហាដើរចូលមកខាងក្នុងស្រាប់តែប្រទះភ្នែកនឹងនាយតូចកំពុងតែផ្ដោតលើការឆុងកាហ្វេ នាកម្លោះស៊ុងហ៊ុនតាមសម្លឹងជុងវ៉ុនរហូតដល់ឈ្លក់វង្វេងនឹងសម្រស់របស់គេដោយមិនដឹងខ្លួន។ បុគ្គលិក
ម្នាក់ឃើញនាយឈរយូរពេកក៏ចូលទៅសួរនាំ ស៊ុងហ៊ុនងាកមកចាប់អារម្មណ៍បុគ្គលិកមុននឹងទៅរកកន្លែងគួរសម បន្ទាប់ពីកម្មង់អីផឹកហើយនាយក៏អង្គុយគយគន់សម្រស់ម្ចាស់ហាង បុគ្គលិកដែលមកទទួលនាយអម្បាញ់ក៏លួចខ្សឹបប្រាប់រាងតូច កាលបើស្ដាប់សម្ដីរបស់កូនជុងវ៉ុនក៏ញញឹមចេញថ្ពាល់ខួចធ្វើឱ្យអ្នកកំពុងតែមើលស្ទើរតែគាំងបេះដូង មិនដឹងជាកូនចៅអ្នកណាទេស្អាតអីក៏ស្អាតយ៉ាងនេះប្រសិនបើបានធ្វើជាប្រពន្ធនាយឱ្យស្រួលមួយជីវិត (មិនឱ្យធ្វើការងារ  ចាំនាយរកស៊ីចិញ្ចឹម)។
     " សួរស្ដី ជួបគ្នាទៀតហើយ "
     " បាទ សួរស្ដី "
     " នេះកាហ្វេរបស់លោក ខ្ញុំសុំទៅធ្វើការសិនហើយ " ស៊ុងហ៊ុនងក់ក្បាលហើយញញឹម រាងតូចក៏ប្រញាប់ទៅធ្វើការរបស់ខ្លួនវិញ ពីដំបូងបុគ្គលិករវល់ទើបចូលឆុងកាហ្វេជំនួសគេមួយភ្លេត តែដោយសារនាយក្រាស់មកក៏សម្ដែងបន្ដទៅ កាលពីថ្ងៃមុនជងវ៉ុនប្រាប់ថាគេជាបុគ្គលិកនៅទីនេះមិនបាននិយាយថាខ្លួនជាម្ចាស់ហាងឡើយក៏បណ្ដោយតែម្ដងទៅ។ រីឯនាយកម្លោះអង្គុយគងទាក់ខ្លាផឹកកាហ្វេកំពុងតែប្រើក្រសែភ្នែកស្រទន់សម្លឹងទៅនាយតូចសង្ហា កាយវិការដ៏គួរឱ្យស្រឡាញ់ធ្វើឱ្យនាយកម្លោះលង់ស្ទើរតែដកចិត្តមិនរួច កំពុងតែជក់គយគន់សម្រស់នាយតូចជុងវ៉ុនស្រាប់តែទូរសព្ទរោទ៍ស៊ុងហ៊ុនក៏ប្រញាប់ទទួល។
" អាឡូ! "
" បាទ អាឡូ! ចៅហ្វាយនៅឯណា? មានមនុស្សមកសុំជួបចៅហ្វាយ "
     " អ្នកណា? "
     " មិនដឹងទេ តែនាងប្រាប់ថាបើចៅហ្វាយមិនមកឥឡូវនេះ នាងនឹងអុកឡុងកន្លែងធ្វើការរបស់ចៅហ្វាយ "
     " បើចឹងប៉ុណ្ណឹងបានហើយ បន្ដិចទៀតយើងទៅដល់ "
     " អ៉ឹម...ប្អូនហា៎! គិតលុយ "
     " ចាស៎ នេះ.... " បុគ្គលិកស្រីស្អាតក៏យកក្រដាសមួយសន្លឹកហុចឱ្យស៊ុងហ៊ុន បន្ទាប់មកនាយក៏ទទួលពីដៃនាងហើយក៏ដកលុយហុចឱ្យបុគ្គលិកម្នាក់នេះ រួចក៏ចាកចេញទៅទាំងប្រញាប់ប្រញាល ជុងវ៉ុនបង្អាក់សកម្មភាពឆុងកាហ្វេហើយតាមមើលដំណើររបស់នាយរហូតដល់គេចេញទៅផុត មកដល់សួរស្ដីតែពេលទៅវិញសូម្បីមួយម៉ាត់ក៏មិនលាដែរ ចិត្តអាក្រក់មែនក្រាស់របស់គេ។
     #ក្រុមហ៊ុន ម៉ាធីហ្សា-គ្រុប
     នាយកម្លោះសង្ហាកម្ពស់១.៨០សងទីម៉ែត្រកំពុងតែអង្គុយធ្វើការនៅក្នុងករិយាល័យរបស់គេ ពេលដែលនាយផ្ដោតអារម្មណ៍លើការងារស្រាប់តែឮសម្លេងគោះទ្វា។
     តុក! តុក!
     " ចូលមក! អង្គុយសិនមក ឯងដឹងតួនាទីខ្លួនឯងហើយមែនទេ? បើអញ្ចឹងទៅឆុងកាហ្វេឱ្យយើងមួយកែវមក " ហ៊ីស៊ឺង មិនចូលចិត្តសួរនាំអ្វីច្រើនក៏ប្រឱ្យលេខាទៅឆុងកាហ្វេឱ្យ ម្យ៉ាងគេក៏ចង់ដឹងដែលថាលេខាថ្មីរបស់ខ្លួនមានថ្វីដៃល្អឬអត់?
     " បាទ? ខ្ញុំ...បាទ " ជេក ឮដូច្នេះក៏ក៏ប្រញាប់ចេញទៅតាមធ្វើបញ្ជាចៅហ្វាយយ៉ាងលឿន បន្ដិចក្រោយមកជេគក៏មកដល់ហើយដាក់កាហ្វេឱ្យចៅហ្វាយរបស់ខ្លួននៅលើតុ រាងក្រាស់សម្លឹងហើយក៏លើកកែវក្រេបបន្ដិច គ្រាន់តែជាតិកាហ្វេឆ្លងកាត់បំពងករបស់ខ្លួនរាងក្រាស់ស្រាប់តែបើកភ្នែកធំៗមិននឹកស្មានថាគេឆុងកាហ្វេរបស់គេល្អយ៉ាងនេះសោះ។
     " អ៉ឹម...កាហ្វេខ្ញុំយ៉ាងមិចដែរ? ត្រូវមាត់លោកដែរឬអត់? " ជេក តាមមើលទឹកមុខចៅហ្វាយយ៉ាងយូរទម្រាំដាច់ចិត្តសួរ។
     " អ៉ឹម អាចទទួលយកបាន " ហ៊ីស៊ឺង ដាក់កាហ្វេនៅលើតុថ្នមៗហើយក៏ឆ្លើយធម្មតាៗមិនបញ្ចេញអាការៈឱ្យអ្នកម្ខាងទៀតដឹងឡើយ ជេកញញឹមកាលបើឮថានាយអាចញុំាមិនបានព្រោះវាមិនអាក្រក់ខ្លាំងដូចដែលគេបានគិត។
" នៅឈរដល់ណា៎! មានការងារច្រើនណាស់ដែលត្រូវធ្វើ យើងបានឱ្យគេរៀបចំតុធ្វើការឱ្យឯងរួចហើយគឺនៅត្រង់នោះ ហើយនេះការងាររបស់ឯងយកទៅមើលសិនទៅបើមិនយល់ត្រង់ណាអាចសួរខ្ញុំបានគ្រប់ពេល " ហ៊ីស៊ឺង យកឯកសារដែលទុកលើតុនោះហុចឱ្យនាយតូច ព្រោះវាជាការងារដែលជេកត្រូវដឹង ហើយម្យ៉ាងទៀតនាយចង់ឱ្យគេយល់ឱ្យបានច្បាស់សិនចាំប្រគល់ការងារធំអោយធ្វើ។
" បាទ " ជេក ទទួលឯកសារមួយច្បាប់ពីដៃរាងក្រាស់ហើយក៏ដើរទៅកន្លែងធ្វើការរបស់ខ្លួន រីឯអ្នកខាងនេះតាមសម្លឹងកូនកម្លោះគេមិនព្រិចភ្នែកសោះ អ្នកណាទៅហាមចិត្តមិនឱ្យមើលបាននោះ បើសង្ហាម្លឹងៗនោះ។ នៅក្នុងការិយាល័យដ៏ធំទូលាយគឺមានសភាពស្ងាត់ច្រងំដោយសារម្នាក់ជាប់រវល់ការងាររៀងៗខ្លួន ជេកអង្គុយមើលការងារដែលរាងក្រាស់អោយយ៉ាងយកចិត្តទុកដាច់ ទោះបីជេកមើលទៅក្មេងហើយមិនធ្លាប់មានបទពិសោធន៍ការងារពីមុនមកប៉ុន្ដែគេអាចធ្វើបាន ស៊ីហ៊ីមិនសូវជាទំនេរដៃទេព្រោះនាយជាប់សញ្ញេឯកសារដែលកូនចៅយកមក ប៉ុន្ដែអង្គុយសុខៗស្រាប់តែចាប់អារម្មណ៍ខ្លួននៅពីរនាក់មិនមែននៅតែម្នាក់ឯងដូចពីមុនឡើយ នាយលួចដៀងភ្នែកសម្លឹងមើលរាងតូច ពេលដែលគេកំពុងតែផ្ដោតអាហារម្មណ៍លើអ្វីមួយពិតជាគួរឱ្យស្រឡាញ់ណាស់។
     " ស្អាតណាស់!! " នាយញញឹមពោលពាក្យស្អាតដោយភ្នែកផ្ដោតលើនាយតូចដែលអង្គុយនៅជ្រុងម្ខាងទៀត ជេករហ័សងាកមកព្រោះតែឮសម្លេងរាងក្រាស់និយាយតែគេស្ដាប់មិនសូវបានក៏ងាកមកធ្វើឱ្យហ៊ីស៊ីងភ័យភ្នែកសរព្រៀត។

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now