នៅក្រុមហ៊ុនគឺមម៉ាញឹកខ្លាំងណាស់ស្ទើតែរកពេលសម្រាកគ្មានសូម្បីតែប្រពន្ធកូនក៏មិនបានទៅជួបដែរ។ ថ្ងៃនេះជេយ៍ខិតខំធ្វើការឱ្យរួចក្នុងថ្ងៃនេះ ដើម្បីទៅជួបប្រពន្ធកូនម្ដងព្រោះខានជួបពួកគេយូរថ្ងៃមកហើយ។
ភ្នែកកំពុងតែសម្លឹងដៃកំពុងតែសរសេរស្រាប់តែមានសម្លេងមួយបន្លឺឡើងនៅមាត់ទ្វា៖
"លោកប្រធានខ្ញុំយកកាហ្វេមកជូន" ជេយ៍មិនតបគ្រាន់តែមើលមុខនាងប៉ុណ្ណោះ បន្ទាប់មកលេខារបស់គេក៏ដើរទចូលទៅខាងក្នុងហើយដាក់កាហ្វេលើតុថ្នមៗ នាងមានបំណងចូលមកចាប់ជេយ៍តែគេដូចមិនខ្វល់នឹងនាងសោះគឺអង្គុយធ្វើការយ៉ាងព្រងើយ។
"បើអស់កិច្ចការហើយនាងចេញទៅវិញចុះ ខ្ញុំកំពុងធ្វើការ"
កាលបើចៅហ្វាយបញ្ជាទៅហើយនាងក៏គ្មានអ្វីត្រូវប្រកែកដែរទើបដើរចេញទៅទាំងមិនសុខចិត្ត។ ចំណែលស៊ុងហ៊ុនដើរមកដោយចៃដន្យក៏ជួបនឹងលេខាបងប្រុស គេឈរមើលនាងរួចញញឹមបែបបញ្ឃឺ លក្ខណៈចូលទៅរកគេដល់បន្ទប់ហើយគេមិនខ្វល់បែបនេះឯង។
តុកៗ...
"ស៊ុងហ៊ុនមករកបងហេ៎! មានការអីឬអត់?"
"ខ្ញុំចង់ឱ្យបងជួយមើលការងារខ្ញុំបន្ដិច តើបានទេ?"
"អូខេ!"
ជេយ៍ទទួលឯកសារពីដៃប្អូនរួចពិនិត្យមើលដោយយកចិត្តទុកដាក់។ ពេលគេមើលរួចក៏ញញឹមហើយហុចឯកសារនោះដោយភ្ជាប់នឹងពាក្យសម្ដីប៉ុន្មានម៉ាត់៖
"អ្ហឹម! ល្អណាស់ មិននឹកស្មានថាប្អូនបងពូកែដល់ម្លឹងសោះ!"
"ក៏ព្រោះតែមានលោកគ្រូពូកែដូចជាបងនោះអី! បើចឹងខ្ញុំសុំទៅធ្វើការសិនមិនរំខានបងទៀតទេ!" ជេយ៍ញញឹមរួចក៏ងក់ក្បាល។
ចំណែកស៊ុងហ៊ុនចេញពីការិយាល័យបងប្រុសក៏ដើរសំដៅទៅការិយាល័យរបស់ខ្លួនវិញ ឆាលីដែលជាកូនចៅជំនិតក៏ចូលទៅខាងក្នុងដើម្បីរាយការណ៍ការងារដែលចៅហ្វាយឱ្យទៅធ្វើ។
ពេលល្ងាចចេញពីធ្វើការជេយ៍ក៏បើកឡានទៅផ្ទះស៊ូនូទាំងសប្បាយរីករាយព្រោះសង្ឃឹមថាបានជួបរាងតូចនិងកូន តែគ្រប់យ៉ាងវាមិនមែនបែបហ្នឹង! គឺទៅដល់ផ្ទះជាប់សោរបញ្ជាក់ថាគ្មានអ្នកនៅ ដូច្នេះគេក៏ដកទូរសព្ទដើម្បីទាក់ទងទៅស៊ូនូប៉ុន្ដែទាក់ទងមិនបានសោះ។ ជេយ៍តាមរករាងតូចគ្រប់ទីកន្លែងសូម្បីតែសាលាមេត្តយ្យក៏ទៅដែរតែមិនឃើញពួកគេសោះ អ៊ីចឹងគេក៏សម្រេចចិត្តទៅហាងកាហ្វេដែលស៊ូនូធ្វើការក្រែងគេនៅទីនោះ។
មកដល់ហាងកាហ្វេជេយ៍ដើរចូលទៅខាងក្នុងទាំងតក់ក្រហល ក៏ឃើញប្អូនប្រុសកំពុងតែអង្គុយនិយាយលេងជាមួយម្ចាស់ហាងមើលទៅពួកគេដូចជាស្និតស្នាលណាស់ តែជេយ៍មិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេព្រោះគេកំពុងតែសម្លឹងរកមើលស៊ូនូ។
"បងជេយ៍! គាត់មកទីនេះធ្វើអី?"
"ទុកឱ្យខ្ញុំវិញ..."
ស៊ុងហ៊ុនរៀបនឹងងើបទៅរកបងប្រុសហើយស្រាប់តែជុងវ៉ុនហាម ទុកឱ្យគេទៅនិយាយជាមួយគាត់វិញ ដោយដឹងថាគាត់មកទីនេះមានបំណងអ្វី? ថាហើយគេក៏ដើរទៅក្បែរគាត់ រួចនិយាយ៖
"បងមករកស៊ូនូមែនទេ? គាត់មិននៅទេ...លាឈប់ហើយ!"
"លាឈប់... តើមានរឿងអីបានជាលាឈប់? ហើយពេលនេះគេនៅឯណា?"
"ខ្ញុំមិនដឹងទេ!"
"សុំអង្វរប្រាប់មកថាស៊ូនូនៅឯណា? អោយខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរឱ្យតែប្រាប់ថាស៊ូនូនៅណា?"
"ខ្ញុំមិនដឹងពិតមែន! ទោះយ៉ាងណាខ្ញុំនៅអះអាងចម្លើយដដែល គឺខ្ញុំមិនដឹងពិតមែន!"
តាមមើលទឹកមុខនឹងសម្ដីរបស់ជុងវ៉ុននិយាយមួយៗច្បាស់ៗបញ្ជាក់ថាគេពិតជាមិនដឹងមែន ជេយ៍មិនដេញដោលច្រើនក៏ដើរចេញពីហាងទាំងទឹកមុខស្រពោន ជុងវ៉ុនក៏អាណិតគាត់ដែលតែឱ្យធ្វើម៉េចបើគេមិនដឹងពិតមែន ពេលស៊ូនូមកទីនេះគាត់គ្រាន់តែប្រាប់ថាគាត់ចង់សម្រាកប៉ុណ្ណោះ ជុងវ៉ុនក៏មិនសួរនាំច្រើនដែរ ព្រោះជារឿងរបស់បុគ្គលគេគ្មានសិទ្ធិចេះដឹងឡើយ។
#ក្រុមហ៊ុនម៉ាធីហ្សា
ហ៊ីស៊ឺងជូនដំណើរលោកពូនិងប្អូនរួចគេក៏ធ្វើដំណើរត្រឡប់មកក្រុមហ៊ុនវិញ ដោយសារមានការងារខ្លះដែលត្រូវត្រួតពិនិត្យ។ នាយក៏បាននិយាយជាមួយស៊ូនូដែលមុនពេលគេធ្វើដំណើរទៅប្រទេសបារាំង គេសួររាងតូចថា៖
"តើស្ដាយក្រោយទេដែលចាកចេញ?"
ស៊ូនូឈរស្ងៀមបន្ដិចមុននឹងតបសំណួរបងប្រុស "ខ្ញុំមិនស្ដាយក្រោយទេ! អោយតែធ្វើឱ្យពួកគាត់សប្បាយចិត្ត"
"ទោះបីជាត្រូវឈឺចាប់ក៏ដោយ?" ហីស៊ឺងបន្ដ។ គេងក់ក្បាលតិចៗហើយកឱនមុខបន្ដិច ការដែលបែកគ្នាជាមួយមនុស្សដែលខ្លួនស្រឡាញ់វាពិតជាពិបាកខ្លាំងណាស់ ប៉ុន្ដែមានហេតុផលមួយចំនួនដែលយើងចាំបាច់ត្រូវធ្វើទោះបីជាត្រូវឈឺចាប់ក៏ដោយ។ តាមពិតគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ តែសម្រេចលើយើងតើអាចដោះស្រាយបញ្ហាទាំងនោះបានទេ ឬចង់បណ្ដោយទៅតាមយថាកម្ម?
គ្រាន់តែក្រឡេកចំចៅហ្វាយកំពុងតែបោះជំហានសំដៅមក ជេគរហ័សងើបឈរហើយដើរទៅបើកទ្វាឱ្យគាត់។ ហ៊ីស៊ឺងដើរចូលបាត់សូម្បីតែមុខកូនចៅហ្វាយក៏មិនខ្ចីសម្លឹងមើលដែរ ប្រហែលជមានអារម្មណ៍មិនសូវល្អទើបមានអាការៈបែបនេះ។
ជេគដើរចូលការិយាល័យសំដៅទៅតុធ្វើការលោកប្រធានដោយភ្ជាប់នឹងឯកសារជាច្រើនដើម្បីយកទៅឱ្យគាត់ពិនិត្យ ពេលរួចរាល់គេនឹងប្រគល់ឱ្យផ្នែករដ្ឋបាលចាត់ចែង។
"រួចហើយ... អាចទៅវិញបាន!"
"បាទ អរគុណលោកប្រធាន" ជេគដើរចេញទាំងទឹកមុខក្រញ៉ូវ ព្រោះមិនយល់នឹងអាប្បកិរិយាគាត់វាមើលទៅដូចសោះកក្រោះពេក។ មួយរយៈនេះគាត់ដូចជាល្ហិតល្ហៃទើបមិនចង់និយាយជាមួយអ្នកណាសូម្បីតែខ្លួនឯង។
#ទីក្រុងប៉ារីស
បន្ទាប់ពីធ្វើដំណើរប្រហែលជាង១៥ម៉ោងគ្រួសារជុងហ្គុកក៏បានមកដល់ទីក្រុងប៉ារីសប្រកបដោយសុវត្តិភាព។ នៅតាមផ្លូវធ្វើដំណើរទៅភូមិគ្រឹះក្មេងតូចអង្គុយលើភ្លូវអាប៉ាមើលទិដ្ឋភាពនៅក្នុងទីក្រុងឡើងភ្លឹក វាជាលើកទីមួយដែលគេធ្វើដំណើរមកទីនេះ។ ស៊ូនូអង្គុយលើឡានទាំងគ្មានវិញ្ញាណមិនដឹងថាចិត្តគេគិតទៅដល់ណាទេសូម្បីតែកូនហៅក៏មិនឮដែរ។ ជេមស៍ហៅអាប៉ាបីទៅបួនដងរហូតដល់គាត់ឆ្លើយទើបគេចង្អុលទៅទួរអេហ្វែលដែលជាកន្លែងល្បីជាងគេនៅក្នុងទីក្រុងប៉ារីស ស៊ូនូងក់ក្បាលតិចៗហើយញញឹមរួចប្រាប់ឈ្មោះនិងប្រវត្តិកន្លែងនេះឱ្យកូនបានស្គាល់។
ជុងហ្គុកក៏លួចសម្លឹងកូនខ្លះៗដែរ តាំងតែពីពួកគេចេញដំណើរពីព្រលាន្ដម្ល៉េះ គេគឺស្ងប់ស្ងប់ទឹកមុខមិនសូវស្រស់បស់ប៉ុន្មានទេ ទោះបីជាដឹងហើយថាកូនមិនមិនសប្បាយចិត្តដោយសាររឿងអ្វី តែគាត់ហាក់មិនខ្វល់ខ្វាយនឹងអារម្មណ៍គេតែសោះ ចង់ឃើញកូនបែបនេះរហូតទៅមែនទេ បើកូនៗស្រឡាញ់គ្នាហើយហេតុអីមិនឱ្យពួកគេនៅជាមួយគ្នា តើគាត់ធ្វើបែបនេះចង់បានអ្វី?
#ភូមិគ្រឹះម៉ាធីហ្សា
ក្រោយពីធ្វើដំណើរជិតកន្លះម៉ោងពួកគេក៏បាមមកដល់ភូមិគ្រឹះដ៏ធំស្កឹមស្កៃនៃត្រកូលម៉ាធីហ្សា ស៊ូនូចុះពីឡានសម្លឹងមើលភូមិគ្រឹះដែលខ្លួនធ្លាប់រស់នៅតាំងពីនៅតូច តែដោយសារសំណាងមិនល្អទើបរស់នៅបែកទីនេះអស់រយៈពេលជិត៦ឆ្នាំ។
"កូនឆាប់ចូលទៅខាងក្នុងទៅ..."
"បាទ តោះកូនជេមស៍!" ស៊ូនូតបនឹងប៉ាតូចហើយក៏ដឹកដៃកូនចូលទៅខាងក្នុងដោយមានថេយ៉ុងជាអ្នកនាំមុខ។
ជុងហ្គុកអង្គុយលើសាឡុងរៀបនឹងហារមាត់និយាយទៅហើយ ស្រាប់តែថេយ៉ុងកាត់សម្ដីគាត់៖
"កូននូធ្វើដំណើរមកយូរប្រហែលជាអស់កម្លាំង កូនទៅសម្រាកចុះ..."
ស៊ូនូញញឹមដាក់ប៉ាតូចមុននឹងដឹកដៃកូនឡើងទៅខាងលើ ទោះខាននៅទីនេះយូរក៏ពិតមែនតែគ្រប់កន្លែងនៅទីនេះគេសុទ្ធតែចាំទាំងអស់។ ជុងហ្គុកអង្គុយសម្លឹងប្រពន្ធព្រោះមិនសុខចិត្តដែលគេចូលមកកាត់សម្ដីរបស់គេតែថេយ៉ុងធ្វើជាមិនខ្វល់ក៏ឡើងទៅបន្ទប់។
គ្រាន់តែបើកទ្វាបន្ទប់ស៊ូនូពិតជាភ្ញាក់ផ្អើលព្រោះគ្រប់យ៉ាងនៅក្នុងបន្ទប់នេះគឺនៅដដែលមិនប្ដូរឡើយ។
"ជាបន្ទប់អាប៉ាមែនទេ? ស្អាតណាស់" ក្មេងតូចសួរខណៈភ្នែកកំពុងតែសម្លឹងបន្ទប់ទាំងមូល វាធំជាងបន្ទប់របស់គេដល់ទៅ៣ដង ហើយមិនថាបន្ទប់ធំឬតូចឡើយឱ្យតែយើងចេះរៀបចំទុកដាក់វាប្រាកដជាស្អាត។
"បាទ កូនងងុយទេ? បើកូនងងុយឡើងគេងលើគ្រែចុះអាប៉ារៀបចំឥវ៉ាន់ដាក់ក្នុងទូរ" ស៊ូនូតប
ជេមស៍ងក់ក្បាលរួចក៏ឡើងគេងលើគ្រែតាមអាប៉ាប្រាប់ តែក្មេងតូចគេងមិនលក់ឡើយគេរើទៅវិញទៅមកឥតឈប់រាងតូចក៏ចូលទៅក្បែរហើយនិទានរឿងឱ្យកូនស្ដាប់ទើបគេគេងលក់ បន្ទាប់មកស៊ូនូក៏រៀបចំសម្លៀកបំពាក់ដាក់ក្នុងទូរនឹងរបស់ប្រើប្រាស់ផ្សេងទៀត ទម្រាំរៀបចំរួចរាល់ជិតមួយម៉ោងឯណោះ។
អាហារពេលល្ងាចរៀបចំរួចរាល់ថេយ៉ុងក៏ឱ្យអ្នកបម្រើទៅតាមកូននិងចៅតែស៊ូនូបដិសេធ រីឯជេមស៍ចុះមកជាមួយអ្នកបម្រើស្រីដែលឱ្យទៅតាមស៊ូនូមិញនេះ។
ជុងហ្គុកឃើញវត្តមានចៅប្រុសក៏ស្មានដឹងទៅហើយថាស៊ូនូមិនព្រមចុះមកញុំាអីឡើយ ទើបចង់ទៅតាមតែត្រូវថេយ៉ុងហាម៖
"កុំរំខានកូន! បណ្ដោយឱ្យគេនៅម្នាក់ឯងសិនទៅ..."
"ហើយបើកូនឈឺនោះគិតយ៉ាងម៉េច?" ជុងហ្គុកបង្ហាញទឹកមុខព្រួយបារម្ភកាលបើកូនមិនព្រមចុះមកញុំាអាហារពេលល្ងាច ព្រឹកក៏មិនញុំា ថ្ងៃក៏មិនញុំា ទៅមានកម្លាំងមកពីណា?
"អាហារត្រជាក់អស់ហើយឆាប់ញុំាទៅ...នឹងបានទៅសម្រាក!" ថេយ៉ុងនិយាយចប់ក៏អង្គុយក្បែរចៅប្រុស ដោយសារស៊ូនូមិននៅថេយ៉ុងក៏ជួយបញ្ចុកបាយចៅជំនួសអាប៉ារបស់គេ។ ពេលជេមស៍ញញឹមម្ដងៗគឺដូចអាប៉ារបស់គេណាស់ ធ្វើឱ្យជុងហ្គុកនឹកដល់កាលស៊ូនូនៅក្មេង។
YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Contoព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...