Episodes 04 : ចាប់អារម្មណ៍គេមែនទេ?

1.1K 107 0
                                    

     #ក្រុមហ៊ុន ដានីឡា-គ្រុប
      / ក្រាក /
     " សូមអញ្ជើញលោកប្រធាន " ស៊ុងហ៊ុន ញញឹមញញែមបើកទ្វាព្រមទាំងហៅបងប្រុសថាប្រធានទៀតពេញៗមាត់
     " ឈប់ហៅចឹងទៅ ស្ដាប់ទៅមិនទម្លាប់សោះ " ជេយ៍ ដើរចូលទៅខាងក្នុងដោយមិនភ្លេចថាអោយប្អូនដែលហៅខ្លួនបែបហ្នឹង មើលទៅដូចជាមិនស្និតស្នាលសោះ
     " យូរៗទៅគង់តែទម្លាប់ទេ យ៉ាងមិចដែរពេញចិត្តឬអត់? " ស៊ុងហ៊ុន ក៏បង្វិលខ្លួនមួយជុំដើម្បីអោយបងប្រុសបានមើលការតុបតែងនៅក្នុងបន្ទប់នេះ
     " ហ្អឹម...ស្នាដៃឯងពិតទេ? " ជេយ៍ និយាយហីៗតែក្នុងចិត្តវិញកំពុងតែស្ញើចសរសើរប្អូនដែលរៀបចំបន្ទប់បានស្អាតហើយត្រូវស្តង់ដាសមជាអនុប្រធានក្រុមហ៊ុនមែន
     " បងនេះភ្នែកមុតមែន មោះសុំអោបបន្ដិច " ស៊ុងហ៊ុន ញញឹមសរសើរស្របពេលជេយ៍សួរជាស្នាដៃរបស់គេ ហើយក៏ចូលទៅអោបបងប្រុសពីក្រោយ
     " អូយ៎! លោកប្រធាន? " ស្រីស្រស់មាត់ក្រហមកាន់កាហ្វេពីរកែវបើកទ្វាចូលមកទាំងគ្មានការអនុញ្ញាតពីអ្នកខាងក្នុង ស្របពេលបងប្អូនគេកំពុងអោបគ្នា
     " ហុីយ! មិចក៏ចូលមកមិនគោះទ្វា ឆាប់ចេញទៅ " ស៊ុងហ៊ុន ឧទានទាំងធុញទ្រានពេលឃើញបុគ្គលិកម្នាក់នេះ
     " អោយខ្ញុំសុំទោសផងលោកប្រធានស៊ុង " នាងបបូរមាត់ក្រហមក៏ប្រញាប់សុំទោសស៊ុងហ៊ុន ដោយសារអ្នកម្ខាងទៀតដេញ នាងក៏យកកាហ្វេដែលកាន់មកជាមួយដាក់លើតុនៅទល់មុខជេយ៍ទាំងមិនភ្លេចអោយភ្នែកកម្លោះសង្ហាទៀតផង ចំណែកឯជេយ៍ញញឹមហើយសម្លឹងមើលគល់ទ្រូងដែលនាងបានបញ្ចេញអោយឃើញយ៉ាងច្បាស់ បន្ទាប់មកនាងក៏ចេញតាមសម្ដីស៊ុងហ៊ុន។
     " យ៉ា!! អាប្អូនចំគួត មិចក៏និយាយជាមួយមនុស្សស្រីបែបនេះហាស៎! និយាយគួរតែឱ្យតម្លៃគេផង " ជេយ៍ លើកដៃវៃប្អូនក្រោយពីឮសម្ដីរបស់ប្អូននិយាយទៅកាន់ស្រីម្នាក់នោះ
     " អូយ៎! បងជេយ៍ស្រីបែបនេះណាគ្មានតម្លៃឱ្យទេ អូយ៎ៗ!! ឈឺ....ឈឺណា បងជេយ៍!! " ស៊ុងហ៊ុន កាន់តែនិយាយជេយ៍កាន់តែម៉ូលថែម ធ្វើឱ្យម្នាក់ទៀតមុខឡើងក្រញ៉ូវ
     " បើមិនឈឺបងម៉ូលឯងធ្វើអី? នេះមាត់ឬជើងវ៉ើយ! និយាយស្ដីមិនគួរឱ្យចង់ស្ដាប់សោះ បានហើយ!ឈប់និយាយជាមួយឯងហើយ ទៅបន្ទប់ឯងវិញទៅ បងចង់មើលឯកសារនេះបន្ដិច " ជេយ៍ ឃើញទឹកមុខគួរឱ្យខ្នាញ់របស់ប្អូនប្រុសកំហូចហើយនាយក៏ដកដៃចេញ
     " បាទ " ស៊ុងហ៊ុន ក៏ចេញទៅតាមបញ្ជាអ្នកជាបងដោយមិនតមាត់ឬតវ៉ាដូចមុននេះនោះទេ។
    Skip~
    #ទីក្រុងប៉ារីស ប្រទេសបារាំង
   ក្រឡេកមកមើលភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ត្រកូលម៉ាធីហ្សាដែលមានលំដាប់ទី១នៅទីក្រុងប៉ារីស។ គ្រួសារដ៏មានអំណាចមួយនេះមានកប់ពពកចង់ដេកសុីមួយជីវិតក៏មិនអស់ដែរ តែដោយសារការទម្លាប់នឹងមិនចេះនៅស្ងៀម បុរសវ័យប្រហែល៤០ក្រាស់ខំប្រឹងធ្វើការមិនលួសមួយថ្ងៃសោះ សឹងតែរកពេលសម្រាកគ្មាន។
     " យ៉ាងមិចហើយ រឿងយើងឱ្យទៅស៊ើបនោះ? " បុរសវ័យ៤០ក្រាស់ជាម្ចាសក្រុមហ៊ុន ម៉ាធីហ្សា-គ្រុប ចោទសំណួរសួរកូនចៅដែលឈរនៅចំពោះមុខលោក
     " បាទ លោកម្ចាស់គឺគ្មានដំណឹងពីម្ចាស់តូចទេ ពួកខ្ញុំខំប្រឹងស្វែងរកគ្រប់ទីកន្លែងហើយនៅតែមិនឃើញ"
     " ហ្អឹម! ឯងចេញទៅវិញចុះ...តើកូននៅឯណានូដឹងទេប៉ានឹកកូនណាស់? " ជុងហ្គុក ម៉ាធីហ្សា សម្លឹងរូបថតកូនប្រុសដែលលោកស្រឡាញ់ដូចជាកែវភ្នែកទាំងទឹកមុខក្រៀមក្រំ
     " បាទ " អាឡិច អោនបន្ដិចក៏ចេញទៅតាមបញ្ជារបស់ចៅហ្វាយខ្លួន
     " ជុង! អូនរៀបចំអាហារឱ្យបងរួចហើយ បងញុំាបន្ដិចទៅ មើលចុះបងស្គមណាស់ " រាងតូច ដើរមកជិតស្វាមីដែលអង្គុយក្រៀមក្រំព្រោះតែនឹកកូនជាទីស្រឡាញ់
     " តែបងមិនឃ្លានទេថេយ៍.... " ជុងហ្គុក ឧទានទាំងមើលមុខប្រពន្ធដែលឈរនៅចំពោះមុខ
     " បងមិនឃ្លានក៏គួរតែញុំាដែរ " ថេយ៉ុង ម៉ាធីហ្សា ជាប្រពន្ធលោក ជុងហ្គុក ម៉ាធីហ្សា
     " តែ.... " ជុងហ្គុក រកប្រកែកតែត្រូវប្រពន្ធនិយាយកាត់មុន
     " បើកូនដឹងថាបងមិនញុំាអាហារដោយសារតែគេនោះ គេប្រាកដជាបន្ទោសខ្លួនឯង " ថេយ៉ុង ក៏ប្រើស្នៀតនេះដើម្បីលួងលោមឱ្យរាងក្រាស់ញុំាអី
     " បាទ ក៏បាន " ជុងហ្គុក ក៏ប្រញាប់ក្រោកហើយចុះទៅខាងក្រោមជាមួយនឹងប្រពន្ធ។
___________
    / ទឹង ទឹង /
     សម្លេងកណ្ដឹងមុខផ្ទះបានបន្លឺឡើងរាងតូចដែលកំពុងតែរៀបចំខ្លួនដូចជាចេញទៅខាងក្រៅបានដើរមកបើកទ្វាឱ្យនាយតូចដែលឈរនៅមុខរបងឱ្យចូលខាងក្នុង។
     " អៅ....វ៉ុននី! ចូលសិនមក " ស៊ូនូ ឃើញជាជុងវ៉ុនម្ចាស់ហាងបស់ខ្លួនក៏ហៅនាយតូចឱ្យចូលទៅអង្គុយនៅខាងក្នុង
     " បាទ ចុះក្មួយជេមស៍នោះបងនូ? " ជុងវ៉ុន ដើរមកដល់ក្នុងផ្ទះក៏សួររកក្មេងតូចតែម្ដងព្រោះសន្យាថានឹងនាំគេដើរលេងញុំាអី
     " នោះអី!! " ស៊ូនូ ញញឹមចង្អុលទៅកូនដែលកំពុងតែចុះមកខាងក្រោមសំដៅមករកជុងវ៉ុន
     " ពូវ៉ុន..... " ជេមស៍ ចុះមកដល់ខាងក្រោមក៏រត់មករកជុងវ៉ុនតែម្ដង
     " ហៃយ៉ា! ក្មួយពូសង្ហាណាស់ថ្ងៃនេះ ហើយចង់ទៅណាដែរ? " ជុងវ៉ុន  ដឹងហើយតែធ្វើជាសួរ
     " អា៎...ក្រែងពូថានាំអូនទៅដើរលេងនោះអី? " ជេមស៍ ទម្លាក់ទឹកមុខបន្ដិចពេលឮពូក្បាលខូចសួរបែបនេះ
     " ពូនិយាយចឹងមែនហ្អេស៎? " ជុងវ៉ុន ធ្វើជាភ្លេចដើម្បីចង់សាកចិត្តកូនក្មេង
     " បាទ..... " ជេមស៍ តបទាំងគ្មានការស្ទាក់ស្ទើរ
     " សង្ស័យតែពូភ្លេចហើយ " ជុងវ៉ុន នៅតែរក្សាទឹកមុខដដែល ចំណែកឯរាងតូចដែលឈរមើលសើចពីនាក់ពូក្មួយ
     " ពូវ៉ុន....ហ្អឹ!! " ជេមស៍ ហៅឈ្មោះពូទាំងមាត់រកពេប
     " អា៎ៗៗ....ពូនិយាយលេងទេ តោះចឹងទៅល្ងាចហើយ " ជុងវ៉ុន តាមទាន់ក៏ប្រញាប់ដោះស្រាយ មិនចឹងក្មេងក្បាលខូចម្នាក់នេះយំពិបាកលួងណាស់។
#ផ្សារទំនើប
     មកដល់ផ្សារទំនើបភ្លាមទឹកមុខក្មេងតូចញញឹមខ្ចិបឡើងលិបភ្នែក ព្រោះបាន អាប៉ានិងពូវ៉ុនគេនាំដើរលេងហ៎!
     " អា៎...ក្មួយចង់ទៅណា? " ជុងវ៉ុន ស្រាប់តែស្រែកល្មមឮគួរសមដែរ ពេលក្មួយក្បាលខូចទាញដៃរត់ទៅណាមិនដឹង
     " កូនជេមស៍!! កុំទាញពូប្រយ័ត្នដួល.... " ស៊ូនូ និយាយទៅកាន់កូនកំពុងតែអូសដៃពូគេទៅរកហាងការ៉េមមួយនៅខាងមុននោះ
     " បាទ ដឹងហើយ! អូស៎.... " ជេមស៍ ស្រែកពេលឃើញពូរកដួលតែ....
     " អូយ៎!! " ជុងវ៉ុន
     " សុំទោស....មានត្រូវត្រង់ណាឬអត់? " សម្លេងត្រជាក់ស្រេបគួរឱ្យចង់ស្ដាប់បានបន្លឺឡើងនៅក្បែរត្រចៀកនាយតូចដែលភ្លឹកនឹងសម្រស់ដ៏ស្រស់សង្ហាអ្នកដែលកំពុងតែឈរនៅចំពោះមុខខ្លួន
     " អត់ទោសបាទ! មានត្រូវត្រង់ណាឬអត់? " ស៊ុងហ៊ុន បានសួរម្ដងទៀតពេលឃើញនាយតូចមិនកម្រើខ្លួនសោះ
     " អត់-អត់ទេ សុំទោសផង ដែលមិនប្រយ័ត្នដើរប៉ះលោក " ជុងវ៉ុន ក៏ដឹងខ្លួនពេលទទួលបានដង្ហើមអ្នកម្ខាងទៀតប៉ះនឹងកញ្ចឹងក ហើយក៏បានដកខ្លួនចេញពីនាយនិងអោនសុំទោស
     " បាទ មិនអីទេ បើចឹងខ្ញុំសុំទៅសិនហើយ " ស៊ុងហ៊ុន ញញឹមនឹងបានលានាយតូច
     " បាទ " ជុងវ៉ុន តបទាំងទឹកមុខក្រហមហើយតាមសម្លឹងមើលផែនខ្នងពេលនាយដើរទៅ។
     " អេ ចាប់អារម្មណ៍គេមែនទេ? "
     " ហ្អឹម....បងនិយាយស្អី! ខ្ញុំគ្រាន់តែ.... "
     " គ្រាន់តែអី?? "
     " គឺ....ឈប់និយាយជាមួយបងហើយ តោះក្មួយជេមស៍ " ជុងវ៉ុន មិននិយាយក៏ចាប់ដៃក្មួយពីដៃអាប៉ាគេហើយដើរសំដៅទៅហាងលក់ការ៉េម ស៊ូនូឈរសើចនឹងចរិករបស់នាយតូចមើលចុះសង្ស័យអៀនហើយ។

មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)Where stories live. Discover now