#ភូមិគ្រឹះដានីឡា
នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃឱ្យឃើញស្រ្ដីចំណាស់ម្នាក់កំពុងតែអង្គុយអានកាសែតនៅលើសាឡុង ហើយក៏មានអ្នកបម្រើម្នាក់ដើរចូលមករួចជម្រាបលោកស្រីនៅវត្តមានរាងតូច។
"លោកស្រី!អ្នកប្រុសស៊ូនូមកលេង គាត់កំពុងចាំនៅខាងក្រៅ" នាងនិយាយដោយឱនក្បាៀបន្ដិចជាការគោរព។
"ឱ្យគេចូលមក..." លោកស្រីតបទាំងអន្ទះសារចង់ជួបមុខចៅប្រសារ។
"ចាស៎ លោកស្រី" នាងតបក៏ចេញទៅអញ្ជើញរាងតូចនិងកូនឱ្យចូលមកខាងក្នុងតាមបញ្ជារបស់លោកស្រី។
ស៊ូនូនិងកូនដើរចូលមកខាងក្នុងតាមការអញ្ជើញ។ គ្រាន់តែឃើញវត្តមានរបស់ចៅលោកស្រីក៏ប្រញាប់ងើបទៅទទួលហើយឱបជេមស៍ទាំងក្ដីនឹករលឹក។ គាត់សប្បាយចិត្តណាស់ពេលដឹងថាចៅៗមក ព្រោះមិនឮជេយ៍ប្រាប់ថាប្រពន្ធគេនឹងមកថ្ងៃនេះ។
"អង្គុយសិនមកចៅ!" លោកយាយឃើញៅឈរក៏បបួលអង្គុយលេងសិន ហើយគាត់ក៏ងាកទៅមើលចៅទូតដែលអង្គុយលើកំភ្លៅ។
"បាទ លោកយាយសុខសប្បាយទេ? ចុះសុភាពយ៉ាងម៉េចដែរ?" ស៊ូនូសួរនាំតាមរបៀបមនុស្សចាស់ ពេលខ្លះគាត់សុខសប្បាយផ្លូវកាយតែផ្លូវចិត្តកំពុងតែប្រះស្លាប់។
"ចាស៎ សុខសប្បាយខ្លាំងណាស់! ព្រោះចៅត្រឡប់មកវិញ ហើយកាន់តែសប្បាយចិត្តពេលឮថាចៅនិងរៀបការជាមួយចៅជេយ៍ឆាប់ៗនេះ"
"បាទ" ស៊ូនូសប្បាយចិត្តពេលឮលោកយាយមានប្រសាសន៍ដូច្នេះ មិននឹកស្មានថាគេក៏មានចំណែកសំខាន់នៅក្នុងគ្រួសាររាងក្រាស់ដែលសោះ ពួកគាត់សុទ្ធតែពេញចិត្តនឹងស៊ូនូហើយចាត់ទុករាងតូចដូចជាគ្រួសាររបស់គាត់។
"លោកយាយចុះពូហ៊ុននៅផ្ទះទេ?" ជេមស៍នៅសុខៗក៏សួររកពូព្រោះចង់លេងជាមួយពូរបស់គេ។
"ចាស៎ ពូហ៊ុនមិននៅទេ ទៅធ្វើការបាត់ហើយល្ងាចបានមកវិញ!" លោកស្រីតប។
"បាទ ចឹងអូននឹងនៅទីនេះរហូតដល់ពូហ៊ុនមក បានទេអាប៉ា?" ជេមស៍ចង់ជួបពូចឹងក៏សុំអាប៉ានៅទីនេះរហូតដល់ពូហ៊ុនមកបានត្រឡប់ទៅវិញ។
"នៅញុំាបាយល្ងាចនឹងហើយ ចាំយាយតេហជៅជេយ៍និងចៅហ៊ុនមក" បើជ្រុលជាចៅៗមកហើយលោកស្រីក៏ខានជួបពួកគេយូរដែរទើបបួលញុំាបាយនៅទីនេះមួយពេល។
"បាទ លោកយាយ" លោកស្រីបបួលហើយស៊ូនូមិនអាចបដិសេធបានឡើយព្រោះមើលទៅដូចជាមិនសម ម្យ៉ាងយូរៗបានមកលេងគាត់ម្ដងនៅញុំាបាយទីនេះមួយពេលក៏មិនទាស់ខុសអ្វីដែរ។ ចំណែកឯជេមស៍នៅអង្គុយក្បែរលោកយាយមិនព្រមងើបសោះ ហើយក៏មិនចង់ទៅភូមិគ្រឹះម៉ាធីហ្សាដែរព្រោះគ្មានអ្នកលេងជាមួយ បើនៅទីនេះស៊ុងហ៊ុននាំជជែកលេងបានក្មេងតូចអះអាងចង់ជួបពូរបស់គេ។
ពេលល្ងាចប្រហែលជាម៉ោង៦ជេយ៍និងស៊ុងហ៊ុនមកដល់ផ្ទះដំណាលគ្នា។ រាងក្រាស់ទាំងពីរចុះពីលើឡានក៏ដើរចូលទៅខាងក្នុងឃើញជេមស៍កំពុងតែអង្គុយមើលទូរសព្ទ សង្ស័យតែរពិសខ្លាំងពេកបានស៊ូនូឱ្យលេងព្រោះធម្មតារាងតូចមិនដែលឱ្យកូនមើលទូរសព្ទទេគឺឱ្យមើលសៀវភៅឬគូសរូបជំនួសវិញ។
"ក្មួយជេមស៍មើលអីនឹង?" ស៊ុងហ៊ុនសួរ
"ពូហ៊ុន! អូនមើលតុក្កតាមើលជាមួយអូនអត់?" ជេមស៍ប្រញាប់ងើបហើយបបួលពូមើលជាមួយ។
"ពូអត់មើលទេ!ខ្លាចខូចភ្នែក គេមិនឱ្យក្មេហមើលទូរសព្ទទេអត់ល្អ! មែនអត់បងជេយ៍!" ស៊ុនហ៊ុននិយាយព្រោះបារម្ភ ម្យ៉ាងគេនៅតូចមិនគួរឱ្យមើលទូរសព្ទយូរពេកខ្លាចខូចភ្នែក។
"ត្រូវហើយ! មោះឱ្យទូរសព្ទមកប៉ាកូនលេងជាមួយពូទៅ..."បើមិនយកលេសចឹងមិនងាយទុកទូរសព្ទឡើយ ជេមស៍ជាក្មេងងាយនិយាយស្ដាប់ណាស់ ពេលខ្លះក៏ខូចរករឿងដែរប៉ុន្ដែដោយពេល។
"បាទ ពូហ៊ុនពួកយើងទៅលេងបន្ទប់ពូទៅ!" ជេមស៍ហុចទូរសព្ទឱ្យប៉ាហើយបបួលពូទៅលើ ដោយសារបន្ទប់គេមានរបស់លេងច្រើនទើបក្មេងតូចចូលចិត្តបបួលពូឡើងទៅខាងលើ។
"បានតើ! ចឹងពួកយើងឆាប់ទៅ...." ស៊ុងហ៊ុនលើកក្មួយហើយពួកគេក៏ឡាងទៅខាងលើជាមួយគ្នា។ ជេយ៍កាន់ទូរសព្ទរួចទៅផ្ទះបាយមើលអនាគតប្រពន្ធធ្វើម្ហូប។ នាយក្រាស់ឈរមើលប្រពន្ធទាំងបារម្ភ តាមចិត្តចង់ឱ្យរាងតូចអង្គុយស្ងៀមៗព្រោះខ្លាចប៉ះពាល់ដល់កូនតែរាងតូចចង់ជួយ ម្យ៉ាងគ្រាន់តែជួយប៉ុណ្ណោះមិនអីទេ។
"ចៅជេយ៍មកឈរអីនៅទីនេះ មកមើលប្រពន្ធធ្វើម្ហូបមែនទេ?" លោកស្រីឃើញហៅឈរនៅមាត់ទ្វាក៏សួរ។
"បាទ តើមានអីឱ្យខ្ញុំជួយឬអត់?" ជេយ៍ដើរចូលទៅជិតបន្ដិច។
"អត់ទេ! បងទៅលើសម្អាតខ្លួនចុះពេលរួចខ្ញុំនឹងឡើងទៅតាម បងជួយងូតទឹកឱ្យកូនផងលេងមួយថ្ងៃឡើងបែកញីសពេញខ្លួនហើយ" នៅផ្ទះបាយមានអ្នកជួយច្រើន ស៊ូនូក៏ប្រាប់ឱ្យនាយវិញទីនេះទុកឱ្យខ្លួនជាអ្នកចាត់ការវិញ។
"បាទ ចឹងបងទៅបន្ទប់ហើយ" ជេយ៍តបក៏ចាកចេញ ចំណែកលោកយាយនិងស៊ូនូធ្វើម្ហូបបន្ដ។
ជេយ៍ឡើងដល់ខាងលើក៏ដើរតម្រង់ទៅបន្ទប់ស៊ុងហ៊ុនមុនព្រោះត្រូវយកជេមស៍ទៅងូតទឹក។ ជេមស៍ទៅជាមួយប៉ាពេលងូតទឹករួចក៏មករកពូហ៊ុនវិញ បានលេងជាមួយពូសើចឱ្យគគ្រឹកតែម្ដង។
ពេលចម្អិនអាហាររួចគ្រប់គ្នាក៏មកបន្ទប់អាហារជុំគ្នាហើហយពេលនោះក៏មានវត្តមានយ៉ុនហ្គីនិងជីមីនផងដែរ។ ពួកគេញុំាអាហារជុំគ្នាយ៉ាងរីករាយក្រោយពីខានជួបជុំបែបនេះយូរ។ ពេលញុំាអាហាររួចពួកគេនៅអង្គុយនិយាយលេងជាមួយប៉ានិងយាយសិនទើបជម្រាកគាត់ត្រឡប់ទៅវិញ។
មកដល់ភូមិគ្រឹះម៉ាធីហ្សាគឺស្ងាត់ជ្រាបដោយសារតែលោកប៉ារបស់រាងតូចចូលសម្រាកអស់ហើយ។ ម៉ោង៩ជិត១០ជេមស៍ចាប់ផ្ដើមងងុយកសុំឱ្យប៉ាជូនទៅបន្ទប់។ ជេយ៍ពរកូនទៅបន្ទប់និងរៀបចំកន្លែងគេងឱ្យចំណែកស៊ូនូក៏ទៅបន្ទប់ដើម្បីសម្អាតខ្លួនព្រោះរាងតូចចូលផ្ទះបាយមួយល្ងាចហើយ។ មួយសន្ទុះរាងតូចចេញពីបន្ទប់ទឹករួចក៏រៀបចំកន្លែងគេងហើយនាយតូចនិងនាយក្រាស់ក៏ប្រញាប់ចូលគេងដោយសារម្នាក់សុទ្ធតែងងុយហើយអស់កម្លាំង។
YOU ARE READING
មន្ដស្នេហ៍អាប៉ាវ័យក្មេង (Compete)
Short Storyព្រោះតែការធ្វេសប្រហែសរបស់បុរសម្នាក់ធ្វើអោយក្មេងប្រុសម្នាក់រស់នៅយ៉ាងវេទនា។ អាយុ18ឆ្នាំជាវ័យដែលពេញទៅដោយការសិក្សានិងភាពសប្បាយរីករាយ តែសម្រាប់ក្មេងប្រុសម្នាក់នេះត្រូវពរពោះកូនរបស់បុរសម្នាក់នោះ។ *BTS & ENHYPEN* ជេយ៍ ដានីឡា / ស៊ូនូ ម៉ាធីហ្សា ស៊ុងហ៊ុន ដានី...