«បងរើសធ្វើអីច្រើនម្ល៉េះបងថេ»ជុងហ្គុកអង្គុយក្បែរនាយតូចសម្លឹងមើលអ្នកខាងណុះរើសសំបក់គ្រំនោះយ៉ាងរីករាយ
«វាសុទ្ធតែគួអោយស្រលាញ់ ជាងអ្នកខ្លះនៅម្ដុំនេះទៀត រើសទៅទុកបានជាគ្នាគ្រាន់កំដរអផ្សុក»ថេយ៉ុង
«អីយ៉ាបងថេខ្ញុំមិនគួអោយស្រលាញ់ត្រង់ណាទៅមើលចុះសង្ហាក៏សង្ហាសាច់ដុំក៏មានអាចបីបងរត់លេងពេញឆ្នេរនេះបានទៀតផងតែអាសំបកខ្យងខ្ចៅនេះវាអាចធ្វើអីអោយបងសប្បាយបានទៅវាមិនទាំងចេះនិយាយផង...អោយមកណេះមកខ្ញុំយកវាគប់ចោល»ជុងហ្គុកប្រុងកញ្ឆកយកសំបកនោះគប់ចោលតែថេគេរហ័សជាងទើបធ្វើអោយជុងហ្គុកធ្វើអីមិនបាន
«នែ៎...ក្មេងឆ្គួតឯងនេះ ខ្ញុំគ្រាន់តែរើសសំបកនេះយកទៅលេងហើយឯងវាស្អីណាស់ណាទៅ...អីក៏ចិត្តចង្អៀតម្ល៉េះ...មើសថយចេញទៅ»ថេយ៉ុងរុញនាយក្រាស់ចេញបន្តិច គ្រាន់តែគេចង់រើសសំបកខ្ចងលេងសោះអីក៏ចិត្តកំណាញ់ម្ល៉េះប្រុសម្នាក់នេះ
«បងថេបងទៅណាទៀតហើយកុំទៅឆ្ងាយពេកនេះល្ងាចហើយណាស់យើងគួតែប្រញាប់ត្រលប់ទៅវិញទៅបងថេ...»ជុងហ្គុកស្រែកហៅនាយតូចពីចម្ងាយទាំងខ្លួនក៏ដើរតាមរាងតូចតាមក្រោយទាំងចង់អស់ខ្យល់ទៅហើយគេហត់សឹងស្លាប់តែមើលទៅថេយ៉ុងវិញគេបែរជាសប្បាយទៅវិញ
«ហ្ហើយគួអោយធុញពិតមែន»រាងតូចរអ៊ូងូវៗតែឯងពេលលឺនាយហៅគេៗមកដើលេងអោយសប្បាយបែរជាមកលឺតែនាយក្រាស់ស្ដីអោយគេរអ៊ូដាក់គេមិនឈប់សោះទាំងរឿងសំបកខ្យង រឿងដើរលេងឆ្ងាយ រឿងមិនអោយគេប៉ះទឹក ចំមែនហើយមកដើរលេងដូចជាមកឃុំខ្លួនចឹង
«ជុងហ្គុក...លោកយកទូរស័ព្ទមកជាមួយដែរទេ...?»ថេយ៉ុង
«បងយកទៅធ្វើអីឬក៏ចង់យកខលទៅអ្នកផ្ទះ...ខ្ញុំដឹងទាន់បងណាស់»ជុងហ្គុកពេលដើរមកជិតនិងរាងតូចគេក៏ចំកោងខ្នងទាំងភាពហត់នឿយ
«ខ្ញុំយកមកថតរូប ទុកចិត្តចុះយើងគោរពសន្យាជានិច្ចបើមិនគ្រប់មួយអាទិត្យទេយើងនិងមិនទៅណាទេអោយមកអោយឆាប់ឡើងជាងមិនទាន់ងងឹត»ថេយ៉ុងក៏លូកដៃទៅយកទូរស័ព្ទពីដៃរបស់ជុងហ្គុកហើយក៏យកមកថតរូប
ВЫ ЧИТАЕТЕ
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Любовные романыខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
