«គឺដោះខោអាវយកទៅហាល បងមិនឃើញខោអាវសើមទេហ្អីយើងមិនអាចពាក់ខោអាវទាំងសើមបានទេខ្លាចឈឺ បងក៏ត្រូវដោះដែរ ឆាប់ឡើងមកអូនជួយ...»ថេយ៉ុងដោះខោអាវខ្លួនរួចក៏ដើរទៅជិតនាយក្រាស់ទាំងលូកដៃប្រុងដោះខោអាវអោយជុងហ្គុកដែរតែនាយមើលទៅនាយក្រាស់ដូចជាភ្លាំងភ្លឹកស្លេស្លឺសង្ស័យកំពុងតែភ្លឹកនិងមើលរាងកាយស្រឡូនគ្មានសម្លៀកបំពាក់នៅនិងមុខហើយមើលទៅនោះ...
ក្រោយពេលដែលនាយតូចដោះខោអាវអោយជុងហ្គុករួចគេក៏យកទៅសំដឹលហាលនៅលើមែកឈើក្បែរនោះ ពេលរួចរាល់នាយតូចក៏ដើរមកវិញទាំងមានកែវភ្នែកមួយគូកំពុងតែសម្លឹងមកចំគេសម្លឹងតាំងពីចុងជើងដល់ចុងសក់មិនដឹងថាគេសម្លឹងក្នុងន័យអ្វីឡើយ
«ជុងបងមើលស្អីក៏មើលម្ល៉េះ ប្រយ័ត្នអូនរុកភ្នែកខ្វាក់ទៅ...អូនបង្កាត់ភ្លើងបន្តិចសិនទុកដេញមូស»នាយតូចដោយឃើញថាគេមើលខ្លួនពេកក៏ពិបាកនិងធ្វើខ្លួនណាស់ទោះបីពួកគេទាំងពីឃើញរូបរាងកាយរបស់គ្នាច្រើនលើកច្រើនសារក៏ដោយក៏នៅតែមានអារម្មណ៍ថាខ្មាស់តិចតួចដែរលេងមកអង្គុយមើលបែបនេះ យ៉ាងមិចមិនដឹងទេលោកអើយ នាយតូចក៏គេចនាយបន្តិចដើម្បីទៅបង្កាត់ភ្លើងតាមវិធីបុរាណ..រហូតដល់ឆេះ ទើបនាយតូចដើរមកក្បែរនាយក្រាស់វិញ
«ហឹសៗ...អូនដោះខោអាវអស់បែបនេះមិនខ្លាចបងមានអារម្មណ៍ទេហ្អី...?»ក្រោយពេលរាងតូចដាក់គូទអង្គុយនៅលើស្លឹកឈើដែលពួកគេកាច់យកមកក្រាលនៅលើដីនោះហើយ នាយក្រាស់ក៏និយាយចំអន់សើចហឹសៗគ្មានគិតថាខ្លួនកំពុងតែមានរបួសស្អីទេប្រុសមាត់រអិលនេះ អត់មិនបានវាយបាក់ដៃដែលត្រូវគ្រាប់និងលូវហៃ
«ជុង...បងឆ្គួតទេអីមកនិយាយអីបែបនេះ...កំពុងតែត្រូវរបួសមិនអីចឹងឬ..មាត់បានបែបនេះបើកុំតែមានរបួសទេកុំអីអូននិងវាយអោយណាណីមិនខាន»ថេយ៉ុងវាយជើងនាយក្រាស់មួយដៃផាច់ស្អប់ណាស់នឹកឃើញតែរឿងនិងឯងប្រុសល្មោភអើយ
«បងនិយាយលេងទេ...ជើងរបស់អូនយ៉ាងមិចទៅហើយបាត់ឈឺគ្រាន់ហើយឬនៅ»ជុងហ្គុក
«អ្ហឹមពេលនេះមិនអីទេតែខ្លាចថាស្អែកនេះវានិងហើមព្រោះអំបាញ់មិញចុះទឹក...»ថេយ៉ុង«បើចឹងអូនគេងទៅព្រឹកនេះយើងត្រូវធ្វើដំណើរទាំងព្រលឹម...ផង»ជុងហ្គុកប្រះខ្លួនគេងទាំងលាដៃម្ខាងដែលមិនត្រូវគ្រាប់នោះអោយថេយ៉ុងកើយជំនួសខ្នើយ
«...»រាងតូចមិននិយាយអ្វីឡើយគ្រាន់តែបម្រាស់ខ្លួនគេងនៅលើដៃនាយ ដោយញញឹមហើយក៏មិនភ្លេចអោបនាយក្រាស់យ៉ាងណែនដៃទៀតដែរ
«អូនខ្លាចដែរទេថេយ៍...?»ជុងហ្គុក
«ខ្លាច...តែពេលដែលអូនបាននៅក្បែរបងមិនថាមួយជំហ៊ានទៀតត្រូវបាត់បង់ជីវិតក៏អូនមិនខ្លាចដែរអូននិងដើរកាន់ដៃបងឆ្លងគ្រប់រឿងទៅជាមួយបង...ហើយអូនក៏មានបងនៅចាំការពារអូនហើយ អូនគ្មានអ្វីត្រូវខ្លាចទេ...ព្រោះបងនិងការពារអូនដោយជីវិតរបស់បងនោះអី...»ថេយ៉ុងអោបនាយកាន់តែខ្លាំងពេលនិយាយដល់ត្រង់នេះ ជុងហ្គុកគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់គេជាជីវិត ជាក្ដីស្រលាញ់ ជាដង្ហើមគ្រប់យ៉ាងទាំងអស់ដែលគេមាន គេមិនអាចបាត់បង់នាយបានឡើយបើសិនជាបាត់នាយវាព្រៀបដូចជាគេគ្មាន ជីវិត គ្មានក្ដីស្រលាញ់ហើយក៏គ្មានដង្ហើមដក់ផងដែរ...
ŞİMDİ OKUDUĞUN
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Romantizmខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)