«ជុង....ហ្ហឺកហ្ហឺ...»ថេយ៉ុងយំខ្លាំងៗអោនទៅអោបលើករាងកាយជុងហ្គុកអោយផុតដីបន្តិចទាំងទឹកភ្នែកហូរដូចជាទឹក ពេលឃើញមនុស្សដែលខ្លួនស្រលាញ់នៅសល់ត្រឹមតែដង្ហើមចង្រិត....
«បងឃុកឃី...ហ្ហឺកហ្ហឹក...»ជីមីន
«ហ្ហឺកៗ...ថេយ៍អូនយំធ្វើអី...ហ្ហឺ...អាស៊ូ អាជូនយើងផ្ញើរពួកឯងមើលថែថេយ៍និងមីននីផង...បងសុំទោសណាថេយ៍មីននី ដែលបងមិនអាចនៅមើលថែអូនបានដោយខ្លួនឯង...ពេលអត់ពីបងទៅអូនត្រូវរកប្រុសដែលល្អអោយដូចបងណា...»ជុងហ្គុកដូចជាកំពុងតែផ្ដាំផ្ញើរទៅរាងតូចទាំងពីព្រោះគេកំពុងតែដឹងថាក្នុងខ្លួនរបស់គេធាតុទាំងអស់កំពុងតែច្របូកច្របល់គ្នាវាដូចជាពិបាកគ្រប់គ្រងណាស់ចំនែកឯខាងក្រៅរាងកាយវិញឈាមដែលហូរពីមុខរបួសក៏បន្តរឥតឈប់ដូចគ្នាប្រសិនជាឈាមហូរអស់ពីខ្លួនអ្នករបួសប្រឈមជាមួយនិងការបាត់បង់ជីវិត
«ហ្ហឹកៗ...ជុងបងកុំនិយាយចឹងអីបងមិនកើតអីទេអូននាំបងទៅពេទ្យណា...អ្ហឹស...ជីមីនជួយគ្រាជុងទៅពេទ្យជុងមិនត្រូវកើតអីទេ...ហ្ហឺកៗៗ..»រាងតូចនិយាយលាយឡំជាមួយនិងទឹកភ្នែក នាយតូចមិនខ្វល់ឡើយទោះបីជាជុងហ្គុកគេគ្មានផលតបស្នងនិងខ្លួនក៏ដោយថេយ៉ុងប្រឹងទាញគ្រារាងក្រាស់អោយក្រោកឈរទាំងមិនមានកម្លាំងសោះគេដូចជាខ្សោះអស់ពីខ្លួនដូចគ្នានិងជុងហ្គុកដែរព្រោះពេលសម្លឹងឃើញមនុស្សដែលខ្លួនស្រលាញ់ស្មើរជីវិតត្រូវមកជិតស្លាប់នៅនិងមុខបែបនេះគេពិបាកធ្វើចិត្តណាស់
«ហ្ហឹកៗ...មិចក៏លើកមិនរួចចឹង...ហ្ហឹកហ្ហឺ...លោកស៊ូ បងចម្លាក់ គ្រប់គ្នានៅឈរមើលអីឆាប់មកជួយជុងអោយលឿនមក...ហ្ហឹកហ្ហឺ...មិនឃើញជុងកំពុងតែឈឺទេហ្អេ...ឆាប់ឡើង
...លោកស៊ូ...ហ្ហឹកហ្ហឺ...»ថេយ៉ុងអោបរាងកាយក្រាស់ស្រែកហៅអ្នកគ្រប់គ្នាដែលឈរសម្លឹងមកកាន់គេនោះអោយមកជួយជុងហ្គុកទាំងយំអោយគគ្រូកជុងហ្គុកកំពុងតែឈឺមិចក៏គ្រប់គ្នាធ្វើដូចជាគ្មានរឿងអីចឹង
«ហ្ហឹកហ្ហឺ...បងឃុកឃី...បងឃុកឃីគាត់ទៅហើយ...ហ្ហឹកហ្ហឺ...បងឃុកឃីគាត់ស្លាប់ហើយថេយ៍...»ជីមីនដែលអង្គុយទ្រក្បាលជុងហ្គុកគេក៏បានឃើញថាជុងហ្គុកគេបានទម្លាក់ដៃដែលបានលើកទៅប៉ះជាមួយនិងមុខរបស់ថេយ៉ុងអំបាញ់មិញនោះចុះ ចំនែកក្បាលដែលប្រឹងងើបសម្លឹងមកកាន់ពួកគេក៏ធ្លាក់ចុះទៅដូចគ្នា នេះក៏អាចសន្មត់បានហើយថាជុងហ្គុកគេបានស្លាប់ហើយ...
YOU ARE READING
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Romanceខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
