Part49:បបូរមាត់អូននៅតែផ្អែមឆ្ងាញ់

1.8K 56 0
                                        

ពេលនោះយូជីនក៏បានដើរមកក្បែរនិងថេយ៉ុងរួចក៏និយាយឡើង
«ប៉ាតូចព្រមទៅណា អូនក៏ចង់ឃើញប៉ាធំនិងអាប់ប៉ាមានស្នាមញញឹមជាមួយគ្នា»យូជីន
«តាមពិតអូនក៏ព្រមតាំងពីឃើញបងម្ល៉េះ តែអូនខ្មាស់កូន...»ថេយ៉ុង
«ពុទ្ធោហ្ហើយ...ថេយ៉ុងពេលនាំគ្នាផលិតកូនមិនខ្មាស់គេមកខ្មាស់គេត្រង់រៀបការទៅវិញ»នេះជាសម្ដីរបស់ជីន ជាបងប្រុសជើងល្អរបស់គេនិងណាមើលសម្ដីគាត់ចុះមិនដឹងថាប្អូនខ្មាស់គេទេ

«បងជីន...បងនិយាយស្អីនិងខ្មាស់ប៉ាម៉ាក់ផង»ថេយ៉ុង
«សម្រេចថាអូនព្រមរៀបការជាមួយបងហើយណាថេយ៍»ជុងហ្គុក
«អ្ហឹម...ព្រមហើយ»ថេយ៉ុង
«យេ៎...ចាប់ពីថ្ងៃនេះទៅប៉ាតូចអូនមានប្ដីហើយ...លោកយាយលោកតា អ៊ុំជីន ពូមីនអ៊ុំជូនពូហ្គា»នាងតូចរត់យ៉ាងលឿនជុំវិញគ្រប់គ្នាគេសប្បាយចិត្តពេកដែលឃើញប៉ាម៉ាក់របស់ខ្លួនសប្បាយចិត្តបែបនោះ តាមពិតយូជីននាងបានដឹងហើយថាប៉ារបស់គេមិនបានពិការពិតនោះជុងហ្គុកបានប្រាប់មុន តែចូលរួមលាក់បាំងដើម្បីចង់ស៊ុបប្រាយម៉ាក់តូចរបស់គេនិងណា

«បើចឹងល្អហើយយើងលើកយកថ្ងៃល្អមកតែម្ដង»លោកស្រីគីម
«លោកប៉ាអ្នកម៉ាក់ថ្ងៃល្អមិនហួសពីមួយអាទិត្យទៀតទេណាបាទកូនចង់ឃើញថេយ៍ស្លៀកឈុតរៀបការយូណាស់ហើយ កូនចង់ក្លាយជាគ្រួសារមួយដែលពេញលេញ»ជុងហ្គុក
«អ្ហឹមបើចឹងពួកយើងត្រូវប្រញាប់ទៅសេអ៊ូលវិញនៅព្រឹកនេះហើយបងត្រូវប្រញាប់ទៅរៀបចំផ្ទះ និងទៅរៀបចំអោយរួចរាល់មុនកូនៗយើងទៅ»លោកស្រីគីម

«ម៉ាក់...មិនបាច់ធ្វើកម្មវិធីអីធំដុំពេកទេកូនថា..អ៊ុស.»ថេយ៉ុងបម្រុងនិងនិយាយតបទៅទៀតតែជុងហ្គុកក៏មកអោបរាងតូចជាប់ហើយក៏និយាយកាត់សម្ដីនាយតូចវឹង
«កុំចឹងអីថេយ៍រៀបការគឺមានតែម្ដងគត់ក្នុងមួយជីវិតរបស់យើងឬមួយក៏អូនខ្មាស់គេដែលមានបងជាមេគ្រួសារទើបបានជាអូនមិនចង់រៀបការ ហឹម»ជុងហ្គុកនិយាយដល់ត្រឹមនេះក៏ធ្វើមុខងក់ងរធ្វើអោយថេយ៍រហ័សទាញមុខនាយមកប្រសព្វនិងខ្លួនវិញទើបនិយាយ

«ជុង...កុំងរទៅមើលអូនគ្មានគំនិតចឹងទេ គឺអូនគ្រាន់តែមិនចង់អោយបងខ្ជះខ្ជាយលុយកាក់ព្រោះតែរឿងនិងណាមួយកូនពួកយើងក៏ធំទៅហើយ...អូន...ស្រលាញ់បងចង់រៀបការជាមួយបងខ្លាំងៗៗណាស់អូនចង់អោយ   ពិភពលោកដឹងថាបងគឺជារបស់អូនហើយអូនក៏ជារបស់បង អូនមិនដែលគិតថាខ្មាស់គេដែលអូនមានស្នេហាជាមួយនិងបងឡើយផ្ទុយទៅវិញអូនគឺសប្បាយចិត្តនិងរីករាយបំផុតដែលអូនមានវត្តមានបងក្នុងជីវិត»ថេយ៉ុង
«បើចឹងអូនត្រូវតែព្រមអោយបងធ្វើគ្រប់យ៉ាង អូនគ្រាន់តែទ្រាមខ្លួនធ្វើជាកូនក្រមុំរបស់បងទ្រាមខ្លួនអោយស្រស់ស្អាតអោយរៀបរយដើរចូលពិធីមង្គល់ការពួកយើងទៅគឺបានហើយ»ជុងហ្គុករឹតដៃអោបនាយតូចនៅខាងមុខគ្រប់គ្នាពេលនេះបែបជាកំពុងតែគិតថាផែនដីធំមួយនេះមានតែមនុស្សពីរអ្នកហើយមើលទៅនោះ

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Место, где живут истории. Откройте их для себя