«...ខ្សឺតត៎!!....នេះជាការថើបកក់...យើងកក់ឯងហើយណា»សូហ្គាអោនទៅថើបថ្ពាល់នាយតូចមួយខ្សឺតហើយនិយាយថាវាជាការកក់ខ្លួនរបស់នាយក្រាស់ចំពោះរាងតូច ចំនែកឯអ្នកម្ខាងអៀនកាន់តែខ្លាំងមុខវិញឡើងក្រហមទែងតែម្ដង
«អ្ហឹម...លេងខ្ញុំមើស...ខ្ញុំមានរបស់អោយលោក»ជីមីនខំប្រមូលស្មារតីមកវិញរើខ្លួនចេញពីដៃនាយ រួចក៏ដើរទៅខាងក្រៅចូលមកវិញព្រមជាមួយនិងតុក្កតាឈើដែលសូហ្គាគេទិញអោយនោះយកមកអោយនាយ
«ហឿក...ណេះ»ជីមីន
«....»សូហ្គាក៏បានទទួលយកមកមើល លើកនេះគឺច្បាស់ៗណាស់នៅលើខ្លួនតុក្កតានោះគឺមានអក្សហើយៗអក្សនោះគឺមានន័យថា
[ខ្ញុំ...ជីមីន ស្រលាញ់លោក សូហ្គាមើលថែខ្ញុំអោយដូចបងឃុកឃីមើលថែខ្ញុំលឺទេ!!! ]
«ហ៉ឹស...»នាយក្រាស់បែជាសើចទៅវិញនៅពេលអានចប់ធ្វើអោយជីមីនក៏ឆ្ងល់ជាខ្លាំងទើបនាយតូចវាយទ្រូងនាយមួយដៃផាច់មិនមែនតិចឯណាគេតូចពិតមែនតែកម្លាំងក៏ធំណា
«លោកសើចស្អី...បើដឹងហើយខ្ញុំត្រលប់ទៅផ្ទះវិញហើយប្រហែលជាពេលនេះ យូជីននិងប៉ាតូចគេមកហើយ»រាងតូចក៏បែរខ្នងត្រលប់ទៅវិញតែក៏ត្រូវបានរាងក្រាស់អោបពីខាងក្រោយជាប់
«មិនបាច់ទៅទេ យប់នេះនៅគេងកំដរបងបានទេ»សូហ្គា
«តែ...»ជីមីនប្រុងបដិសេធតែមើលទៅសូហ្គាគេដូចជាសេដៗដូចជាស្ងៀមស្ងាត់នាយដាក់ចង្កាលើស្មារបស់គេយ៉ាងស្ងាត់ស្ងៀមទើបនាយតូចដូចជាយល់ មិនប្រកែកក៏ព្រមតាមនាយទៅ
#ភូមិគ្រិះចន
ម៉ោងស្មើនេះគឺម៉ោង8ហើយនៅក្នុងផ្ទះគឺនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយព្រោះម្ចាស់ផ្ទះនៅមិនទាន់គេង
«អ្នកនាងតូច...»សម្លេងស្រែកហៅរបស់ម៉ែដោះនៅទីនេះហៅទៅកាន់ស្រីតូចកូនម្ចាស់វិមានព្រោះនាយតូចកំពុងតែអង្គុយនៅលើសាឡុងតែម្នាក់ឯងដូចជាកំពុងតែមើលរូបថត
«ចាស ម៉ែដោះ...»នាងតូចឆ្លើយដោយសម្លេងស្រពាប់ស្រពោនស្ដាប់ហើយក៏អាចអោយយើងដឹងភ្លាមថានាងកំពុងតែពិបាកចិត្ត
«អ្នកនាងរបស់អ៊ុំកើតអ្វីមែនទេចាស»ម៉ែដោះ
«ខ្ញុំនឹកប៉ាធំណាស់ម៉ែដោះ...»នាងតូចក៏ស្រាប់ែបង្ហូទឹកភ្នែកស្រក់មកភ្លាមៗតែម្ដងនៅពេលដែលនិយាយដល់ត្រឹមនេះភ្លាម ទើបម៉ែដោះរហ័សទាញកាយយូជីនមកអោបដើម្បីលួងលោម យូជីនគេមិនដែលសូម្បីតែបានជួបជាមួយនិងប៉ារបស់គេសោះធ្លាប់លឺតែគ្រប់គ្នានិយាយជាពិសេសគឺប៉ាតូចរបស់គេនិងហើយ
ВЫ ЧИТАЕТЕ
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Любовные романыខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
