«ជីមីនឯងត្រូវតែទៅ...ឯងរត់ចេញទៅរត់ទៅដើម្បីមកតាមអោយគេមកជួយខ្ញុំបើពួកយើងនៅជាមួយគ្នាបែបនេះកាងស៊ូប្រាកដជាសម្លាប់អ្នកណាម្នាក់ចោលជាមិនខាន...ជឿខ្ញុំណាកាងស៊ូគេមិនសម្លាប់យើងទេរត់ទៅ...ហ្ហឹកៗ..ថាអោយរត់ទៅ..ទៅ ហ្ហឹ....»ថេយ៉ុងច្រានរាងកាយជីមីនអោយរត់ចាកចេញទៅទាំងកលទឹកភ្នែក ហើយសម្លេងរបស់កូនចៅកាងស៊ូក៏ជិតមកដល់ពួកគេដូចគ្នាដែរ
«ហ្ហឹក...ថេ...ហ្ហឹកហ្ហឺៗៗៗ...ចាំខ្ញុំណាខ្ញុំនិងត្រលប់មកជួយឯងវិញ....មើលថែខ្លួនអោយបានល្អលឺទេ...ខ្ញុំទៅហើយ...ហ្ហឺៗ»ជីមីននិយាយហើយគេក៏រត់ចាក់ចេញទៅទាំងទឹកភ្នែកហូរមិនឈប់គេរត់ទៅយ៉ាងលឿនបំផុតតាមដែលអាចធ្វើបានគេរត់មិនងាក់ក្រោយនោះឡើយមិនមែនថាគេតាំងចិត្តរត់ចោលមិត្តសម្លាញ់នោះទេតែគេត្រូវទៅរកជំនួយហើយគេក៏និងវិលមកកន្លែងដើមវិញគេវិលមកជួយមិត្តរបស់គេដាច់ខាត
«រកឃើញលោកថេយ៉ុងនិងជីមីនដែរទេ?»
«មិនឃើញទេ»
«អេ៎ នេះជាស្អីនិង»កូនចៅរបស់កាងស៊ូដែលមានឋានះខ្ពស់ជាងគេបន្តិចនាយក៏បានប្រទះឃើញជាយក្រណាត់អាវដែលមានប្រឡាក់ឈាមនាយក៏បានលើកមកមើល
«តាមរកអោយឃើញពួកគេនៅរត់ទៅណាមិនទាន់ឆ្ងាយទេព្រោះមានម្នាក់កំពុងតែរបួស»កូនចៅដែលជាមេគេបានបញ្ជាកូនចៅក្រោមបង្គាប់របស់គេអោយតាមរកបន្តហើយពួកគេក៏ទាំងអស់គ្នាក៏បន្តទៅតាមរក ប៉ុន្តែអ្នកជាមេគេបានដើរតាមស្នាមឈាមដែលវាស្រក់តក់ហូរនៅលើស្មៅនោះរហូតដល់ជួប...
«អ៎ាយយ៎!!...ទេ..»ថេយ៉ុង
___________________
យើងងាក់មកមើលខាងជីមីនវិញម្ដងគេរត់ទាំងភ័យខ្លាចរត់ទាំងយំខ្សឹកខ្សួលព្រោះគេភ័យខ្លាចថាថេយ៉ុងកើតរឿងអី ជីមីនរត់មិនសូវបានមើលផ្លូវប៉ុន្មានទេគេមើលតែពីខាងក្រោយ
«ហ្ហឹកៗៗ...ថេយ៍!...ហ្ហឹកៗ...ចាំខ្ញុំណាខ្ញុំនិងតាមគេមកជួយឯង...ហ្ហឹកៗ...អ៎ា!!....អត់ទេលេងយើងទៅៗៗ...លេងៗ...ជួយផ...»ជីមីនរត់លឿនធ្លេវមិនបានមើលមុខក្រោយក៏បានរត់ទៅបុកជាមួយនិងសូហ្គាដួលទាំងពីអ្នកដែលជីមីនមិនបានមើលនោះទេថាជាអ្នកណាគេគ្រាន់តែភ័យខ្លាចទើបនិយាយចេញទៅបែបនោះ
«ជីមីនៗនេះគឺខ្ញុំណាខ្ញុំសូហ្គា...ជីមីន»សូហ្គា
«ហ្ហឹក...លោកស៊ូ...ហ្ហឹកហ្ហឺ...»ជីមីនគ្រាន់តែឃើញថាជាសូហ្គាភ្លាមនាយតូចក៏សសុលខ្លួនពួនចូលប្រឡោះទ្រូងអោបនាយក្រាស់ជាប់ណែន ទីបំផុតគេបានរួចខ្លួនហើយ គេបានមកជួបគ្រប់គ្នាហើយ...តែចុះថេយ៍វិញ....
YOU ARE READING
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Romanceខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
