Part38:បើស្លាប់ក៏ស្លាប់ទាំងពីរអ្នកតែ...

1K 64 0
                                    

«ហៅយើងមកថាមានរឿងសំខាន់ចង់ប្រាប់នោះតើរឿងអីឆាប់និយាយមកអាជុង»សូហ្គា
«អ្ហឹមពិតមែនហើយពួកយើងនិងជួយថេនិងជីមីនយ៉ាងពេញទំហឹងឯងនិយាយមកចុះ»ណាមជូន
«ពេលនេះយើងដឹងហើយថាទីតាំងរបស់អាកាងស៊ូដែលចាប់ខ្លួនយកថេទៅទុកនោះនៅទីណា...»
«ពិតមែនហ្អេ...»សូហ្គា
«អ្ហឹម...»ជុងហ្គុកគ្រហឹមងក់ក្បាលបន្តិចគេចង់បញ្ជាក់ប្រាប់ថាពិតមែន
___________________
#TaeMin
យើងងាក់មកមើលខាងថេយ៉ុងនិងជីមីនវិញម្ដងពេលនេះពួកគេទាំងពីកំពុងតែអង្គុយស្រាយចំណងអោយគ្នា
«ជីមីន ឯងអង្គុយអោយស្ងៀមទៅខ្ញុំស្រាយចំណងអោយណា យើងត្រូវតែរត់ចេញពីទីនេះអោយបានចាំខ្ញុំស្រាយអោយ»ថេយ៉ុងនិយាយហើយគេក៏រំកិលគូទទៅក្បែរជីមីនដោយអោយជីមីនបែរខ្នងមករកគេ(ពួកគេទាំងពីត្រូវចងដៃជាប់ដាក់ទៅក្រោយខ្នង ហើយអង្គុយផ្ទាល់និងការ៉ូដូចគ្នា)

«ថេ  ថេឈប់សិនមានអ្នកចូលមកហើយ...»ជីមីន
«ចៅហ្វាយអោយខ្ញុំចូលមកប្រាប់ថា10នាទីទៀតយើងនិងចេញពីទីនេះហើយ»នាយជាកូនចៅនោះនិយាយហើយគេក៏បានចេញទៅថេយ៉ុងក៏បន្តស្រាយចំណងអោយជីមីនបន្តរហូតចំណងត្រូវរបូតដោយជោគជ័យ

«ថេចាំខ្ញុំស្រាយអោយវិញណា»ជីមីនរលាស់ខ្លួនចេញពីចំណងតិចៗទើបបែរខ្លួនមកស្រាយចំនងអោយថេយ៉ុងវិញម្ដង
មិនយូចំណងដែលនៅលើដៃរបស់ថេយ៉ុងក៏របូត
«យើងត្រូវឆាប់ចេញពីទីនេះបើមិនចឹងទេយើងប្រហែលជាត្រូវទៅតាមវារហូតមិនខានតោះយើង»ថេយ៉ុងនិយាយទាំងភ្នែកក៏សម្លឹងមើលលើក្រោមឆ្វេងស្ដាំរកផ្លូវចេញពីទីនេះ

«បើចឹងឆាប់ចេញទៅក្រែងពួកវាមកទាន់តែថាពួកយើងចេញទៅតាមណាទៅ»ជីមីន
«យើងមិនអាចចេញតាមខាងមុខបានទេយើងត្រូវរកផ្លូវចេញផ្សេងមកតាមយើងមក»ថេយ៉ុងនិយាយហើយក៏ដើរចូលទៅខាងក្នុងផ្ទះនោះកាន់តែជ្រៅជាងមុនរហូតដល់កន្លែងមួយវាជាបន្ទប់មួយដែលគ្មានអ្វីនៅក្នុងសោះជាបន្ទប់ទូលាយគ្មានសម្ភារះគ្មានគ្រែគ្មានតុទូនិយាយរួមទទេស្អាត

«ថេយ៉ុងនៅទីនេះមានបង្អួចយើងត្រូវសម្រុកចេញពីទីនេះ»ជីមីនដើរមកក៏បានឃើញបង្អួចប៉ុន្តែបង្អួចនោះត្រូវបិទជាប់ជិតឈឹងវាប្រៀបដូចជាទីនេះជាកន្លែងដែលគេហាមមិនអោយចូលមកចឹងឯងតែជីមីនគេក៏ព្យាយាមទាញឈើដែលគេវាយដែកគោលបិទនោះតែម្នាក់ឯងចំនែកឯថេយ៉ុងវិញនៅឈរផ្នែកកណ្ដាលនៃបន្ទប់នៅឡើយគេដូចជាផ្ទៀងនិងអ្វីមួយ

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Where stories live. Discover now