#ម៉ោង12យប់
ផ្ទុយពីក្ដីសុខដែលថេយ៉ុងនិងជុងហ្គុកកំពុងតែមានយើងងាក់មកខាងជីមីនវិញម្ដងគេនៅមិនទាន់គេងនៅឡើយទេព្រោះគេបារម្ភនិងសូហ្គាខ្លាំងណាស់គេនៅអង្គុយលើសាឡុងកាន់តុក្កតាឈើដោយមានទូរស័ព្ទនៅក្បែរខ្លួន ទឹកមុខគឺស្រពាប់ស្រពោនតែម្ដងហើយ
ដោយអារម្មណ៍មិនល្អផងនោះរាងតូចក៏សម្រេចចិត្តខលទៅសូហ្គាភ្លាមតែម្ដងគេខលទៅក៏ស្រាប់តែសូហ្គាគេលើកភ្លាមៗព្រោះនាយមិនទាន់គេងនៅឡើយ
#In Call
«លោក...នេះលោកនៅមិនទន់គេងទៀតឬ លោកនៅឯណាហើយកំពុងតែធ្វើអ្វីដែរញាំបាយហើយឬនៅ ពេលនេះលោកមានសុវត្ថភាពដែរទេ...អ៉ើ...លោក...»រាងតូចសួនាយក្រាស់មួយខ្សែរទឹកតែម្ដងព្រោះតែក្ដីបារម្ភ នាយតូចដូចជារសាប់រសល់ក្នុងចិត្តពេលលឺបែបនោះរាងក្រាស់ក៏កើតអារម្មណ៍មិនល្អមកភ្លាមៗគេក៏បារម្ភពីជីមីនដូចគ្នា
«ខ្ញុំមិនអីទេ...ជីមីនកុំបារម្ភពីខ្ញុំដោយភ្លេចគេងភ្លេចបាយភ្លេចទឹកលឺទេ...នេះវាម៉ោង១២យប់ហើយឯងនៅមិនទាន់គេងទៀតឬ»សូហ្គាគេក៏បារម្ភពីរាងតូចដូចគ្នាដែរ ព្រោះនេះម៉ោងកណ្ដាលអាធ្រាតហើយរាងតូចគេនៅមិនទាន់គេងទៀតចឹងបានន័យថារាងតូចកំពុងតែបារម្ភពីខ្លួនហើយ
«ហើយលោកនៅឯណាកំពុងតែធ្វើអីចុះ អាកាងស៊ូចាប់វាបានឬនៅ»ជីមីន
«នៅទេពេលនេះក្រុមប៉ូលីសកំពុងតែនៅយាមច្រកចេញផ្ទះចម្ការរបស់វា»សូហ្គា
«បើចឹងលោកត្រូវប្រយ័ត្នខ្លួនផងលឺទេ...អ្ហឹមបានហើយខ្ញុំគេងហើយ»ជីមីន
«សុបិន្តល្អណា»សូហ្គា
«អ្ហឹម...សុបិន្តល្អដូចគ្នា»រាងតូចក៏បានបិទទូរស័ព្ទហើយក៏ក្រោកចេញពីសាឡុងដើរទៅលើគ្រែដាក់ខ្លួនគេងលក់ភ្លាមទៅព្រោះគេបានអស់កង្វល់ហើយបានដឹងថាសូហ្គាមានសុវត្ថភាពហើយបែបនោះ
#ព្រឹកថ្ងៃថ្មី
ព្រឹកនេះពត៌មានដែលជុងហ្គុកត្រូវបាននាយអ្នកធ្វើមុខជំនួញដូចគ្នា កាងស៊ូនោះមួលបង្កាច់គ្រប់យ៉ាង ពេលនេះកំពុងតែចុះផ្សាយគ្រប់កាសែតគ្រប់ប៉ុសទូរទស្សន៍ទាំងអស់មិនថានៅកន្លែងណាទេព្រោះអ្នកធ្វើជំនួញដែលមានមុខមានមាត់គឺល្បីចង់ប្រហែលតារា ជាពិសេសក្រុមហ៊ុនរបស់ជុងហ្គុកល្បីមកតាំងពីជំនាន់តាគេមកម្ល៉េះ
ESTÁS LEYENDO
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Romanceខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
