នៅក្នុងព្រៃពេលនេះគឺមានបួនក្រុមដែលក្រុមរបស់សូហ្គាតាមរកក្រុមរបស់ជុងហ្គុកដែលមាន សូហ្គាជីមីន ណាមជូន អីឈុន ចំនែកឯក្រុមប៉ូលីសវិញគឺតាមរកនាងកាងស៊ូ ជុងហ្គុកនិងថេយ៉ុងក៏ព្យាយាមរកផ្លូវចេញមកខាងក្រៅ ចំនែកឯក្រុមរបស់កាងស៊ូវិញគឺពួកគេតាមរកជុងហ្គុកនិងថេយ៉ុងចង់ដឹងថាតើអ្នកណារកអ្នកណាជួបមុន ទាល់តែតាមដានជាមួយអេដមីនទៀត....
_____________
«ជីមីន ឯងគួតែសម្រាកបន្តិចទៅមើលទៅឯងដូចជាអស់កម្លាំងណាស់»សូហ្គាមកចាប់ដៃជីមីនទាមទារអោយគេសម្រាកខ្លះព្រោះជីមីនដូចជាខំប្រឹងដើរខ្លាំងណាស់តាំងពីព្រឹករហូតដល់ពេលនេះម៉ោង10ទៅហើយគេមិនសម្រាក់សោះ
«អ្ហឹស...ខ្ញុំមិនអីទេខ្ញុំត្រូវប្រញាប់ទៅតាមរកបងឃុកឃីនិងថេយ៉ុងអោយជួប...សិន..ទៅតទៅលោក...អួយ...»ជីមីនសម្ដីប៉ប៉ាច់ប៉ប៉ោចយ៉ាងណាគេមិនសម្រាកដាច់ខាតខ្លួនតូចផងដៃជើងល្វៃៗចឹងតើទៅស៊ូបានប៉ុណ្ណា រាងតូចនិយាយចប់ក៏ងងឹតមុខភ្លាមៗរកដួលតែក៏ត្រូវបានសូហ្គាមកជួយទប់ទាន់ពេលក៏នាំរាងតូចទៅទម្រេតខ្លួនបន្តិចនៅក្រោមម្លប់ឈើមួយក្បែរនោះ
«ជីមីនញាំទឹកបន្តិចសិនទៅណេះ»សូហ្គាឈោងយកទឹកពីណាមជូនដែលហុចមកអោយគេនោះ មូលគម្របចេញហើយក៏ហុចទៅអោយជីមីនបន្ត
«អ្ហឹម...ខ្ញុំមិនកើតអីទេយើងទៅបន្តទៅខ្ញុំបារម្ភពីបងឃុកឃីនិងថេយ៉ុង»ជីមីនញាំទឹករួចរាល់ក៏ទាមទារចង់ចេញដំណើរបន្តទៀតទាំងដែលខ្លួនឯងកម្លាំងកំហែងក៏ស្ទើរតែអស់ពីខ្លួនរលីង
«យើងគ្រប់គ្នាក៏បារម្ភពីជុងហ្គុកនិងលោកថេដែរ ប៉ុន្តែមើលតាមកម្លាំងរបស់ឯងទៅ សម្រាកយកកម្លាំងមួយសន្ទុះចាំទៅបន្តក៏មិនអីដែរបើឯងកើតអីម្នាក់ទៀតទៅនោះ យើងនិងគ្មានកម្លាំងទៅមុខបន្តទេ»សូហ្គា
«...»រាងតូចមិនមាត់តែគេក៏យល់ព្រមសម្រាកតាមនាយសុំហើយគ្រប់គ្នាក៏យល់ព្រមសម្រាក់តាមដែរទៅ
________________
ងាក់មកមើលថេយ៉ុងនិងជុងហ្គុកវិញម្ដងពេលនេះពួកគេកំពុងព្យាយាមរកផ្លូវចេញមកខាងក្រៅ
ជុងហ្គុកដើៗគេក៏យកដៃបាំងថ្ងៃសម្លឹងមើលទៅព្រះអាទិត្យចង់ដឹងថាស្មើរនេះម៉ោងប៉ុន្មានហើយ
«ថេយ៍យើងសម្រាកសិនទៅថ្ងៃនៅកណ្ដាលក្បាលហើយ»ជុងហ្គុកពោលពាក្យនោះដោយសម្លេងខ្សាវៗ ទឹកមុខមិនសូវជាល្អប៉ុន្មានទេ រូបរាងក៏ទ្រុដទ្រោមបបូមាត់ក៏គ្រាមស្លេកស្លាំង នាយដូចជាអស់កម្លាំងពីខ្លួនណាស់ទៅហើយតែខ្លួនក៏ចេះតែទ្រាំដើម្បីដើរទៅមុខអោយបាន គេនិងការពារថេយ៍រហូតដល់ទីបំផុត
«ជុង...ហូយមិចក៏បងស្លេកស្លាំងម្ល៉េះ...សម្រាកសិនទៅជុង...ខ្លួនត្រជាក់ណាស់...»រាងតូចងាក់មកខាងក្រោយទើបបានឃើញសភាពរបស់ជុងហ្គុកនៅពេលនេះគេស្ទើតែដើរលេងរួចទៅហើយ របួសនោះប្រហែលជាកំពុងតែធ្វើទុកខ្លាំងណាស់
«បងមិនអីទេ...សម្រាកតែបន្តិចទៅលេងអីហើយ»ជុងហ្គុកប្រុងផ្អែកក្បាលនិងដើមឈើនោះដើម្បីសម្រាកភ្នែកមួយភ្លែត តែថេយ៉ុងក៏បានលូកដៃទៅស្រាយក្រណាត់ដែលរុំរបួសអោយជុងហ្គុកនោះចេញ ដែលនាយតូចរុំអោយជុងហ្គុកកាលពីយប់មិញនោះ
YOU ARE READING
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Romanceខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
