Part28:ហេតុអីក៏គេខ្លាចភ្លើង?

1.1K 83 0
                                    

យើងងាក់មកមើលខាងថេយ៉ុងវិញម្ដងពេលនេះថេយ៉ុងគេនៅបន្ទប់ទទួលភ្ញៀវជាមួយនិងសូជីងនៅឡើយហើយអ្វីដែលថេយ៉ុងគេចម្លែកចិត្តនោះគឺជារឹកពាររបស់សូជីងគេដូចអន្ទះសារដូចជាកំពុងតែកើតអ្វីមិនដឹង

«បងប្រុសស្អាតខ្ញុំសួបងមួយសំណួបានទេ?»អង្គុយស្ងាត់ស្ងៀមទៅយ៉ាងយូទើបសូជីងនឹកឃើញសួទៅថេយ៉ុង

«សួមកចុះណាបងឆ្លើយបានបងនិងឆ្លើយ»ថេយ៉ុង
«គឺ....បងត្រូវជាអ្វីនិងលោកពូកាងស៊ូដែរចាស..គឺអូនមកទីនេះច្រើនដងដែរតែអូនអត់ដែលបានជួបនិងបងទេ?»សូជីង

«អ៎ គឺបងនិងគេគឺគ្រាន់តែមនុស្សស្គាល់គ្នាទេបន្តិចទៀតបងនិងត្រលប់ទៅផ្ទះបងវិញហើយមានអីមែនទេសូជីង?»ថេយ៉ុង

«គ្មានៗអីទេបង»សូជីងក៏ចាប់ផ្ដើមបញ្ចេញទឹកមុខែបនៅមិនសុខចេញមកគេប្រៀបដូចជាអន្ទះអន្ទែងខ្លាំងណាស់អង្គុយស្ងាត់ជាមួយគ្នាជាង10នាទីក្រោយក៏ស្រាប់តែ..

«អួយ...ៗបងថេៗខ្ញុំឈឺពោះណាស់...អួយសឺតត៎...បងថេជួយខ្ញុំផងខ្ញុំឈឺពោះ»សុខៗសូជីងក៏ស្រាប់តែឈឺពោះឡើងមកដួលប្រកាច់ពេញនិងថេយ៉ុងឃើញបែបនោះគេភ័យណាស់

«អោយបងធ្វើយ៉ាងមិចទៅហៅបងប្រុសរបស់អូនមកល្អទេ...»ថេយ៉ុង
«បងថេបងជួយនាំខ្ញុំទៅពេទ្យជំនួសបងប្រុសខ្ញុំផងតើបានទេ...អួយ...ខ្ញុំឈឺណាស់»សូជីង
«តែបងគ្មានឡានទេអ្ហឹមចេះចុះលោក..អ៊ុស»ថេយ៉ុងបម្រុងស្រែកហៅអង្គរក្សដែលនៅក្បែរនោះអោយជួយគេនាំសូជីងទៅពេទ្យតែសូជីងមកចាប់ទាញដៃគេជាប់

«មិនបាច់ទេ  បងនាំខ្ញុំទៅបន្តិចទៅណា យើងទៅតាក់ស៉ីក៏បានដែរបងថេ...អួយឈឺពោះ»សូជីង
«បើចឹងក៏បានតោះៗបងនាំឯងទៅពេទ្យ»រាងតូចនិយាយហើយក៏បន្ទន់ជង្គង់បន្តិចលើកបីសូជីងចេញទៅខាងក្រៅឯអង្គរក្សដែលបានឃើញក៏សួ

«អ្នកប្រុសៗអ្នកនាងតូចកើតអីឬ»
«សូជីងឈឺពោះខ្ញុំត្រូវប្រញាប់នាំគេទៅមន្ទីពេទ្យបើអ្នកប្រុសរបស់លោករកខ្ញុំប្រាប់ចឹងទៅ»ថេយ៉ុង
«ចុះអោយខ្ញុំជូនទៅដែរទេបាទ»
«មិនបាច់ទេ»ឆ្លើយទាំងប្រញាប់ប្រញាល់ហើយរាងតូចក៏បន្តបីនាងតូចសូជីងរត់ចេញទៅខាងក្រៅ(ពីផ្ទះរបស់កាងស៊ូចេញទៅខាងក្រៅផ្លូវថ្នល់គឺឆ្ងាយគួសមអាចនិយាយបានថា600ម៉ែត្រដែរព្រោះភូមិគ្រិះរបស់គេធ្វើនៅក្នុងទំហំដីជាច្រើនហិចតា)ប៉ុន្នេះថេបីសូជីងចេញទៅដាច់ខ្យល់ស្លាប់ហើយ

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Nơi câu chuyện tồn tại. Hãy khám phá bây giờ