«ចាប់វា....»សូហ្គាស្ទុះទៅត្រកងរាងតូចជាប់ហើយក៏បញ្ជាអោយកូនចៅជាប៉ូលីសចូលទៅចាប់តែម្ដង
«អ៎ា...ឈាមៗឈាម....»រាងតូចងើបបន្តិចសម្លឹងទៅកាន់ដៃរបស់គេបានឃើញឈាមហូរមកច្រើនពេកនាយតូចក៏សន្លប់ភ្លាមៗតែម្ដងមនុស្សគេខ្លាចឈាមណាស់(ដូចបងសាចឹងគាត់ក៏ខ្លាចឈាមដែរតែមិនដូចមីនៗទេអេដមីនឃើញស្រែកយំទៅវិញ)🙂😂
«ហ្ហើយ...អំពុលទុកពិតមែន...ចាប់វាទៅប៉ូសទៅ»សូហ្គាគ្រៀករាងតូចជាប់ទើបងាក់មកបញ្ជាអោយកូនចៅជាប៉ូលីសចាប់វាទៅប៉ូសទើបងាក់មកវិញលើកបីរាងតូចទន់ល្អូកនោះដើរទៅរកឡាន (គាត់យករាងតូចវីរះនារីទៅមន្ទីពេទ្យហើយបងប្អូន)
#Skip
យើងងាក់មកមើលជុងហ្គុកវិញម្ដងបន្ទាប់ពីចូលទៅក្នុងបន្ទប់ទឹកដើម្បីរម្ងាប់អារម្មណ៍របស់គេបានហើយគេក៏ចេញមកធ្វើការជាបន្តដើម្បីរហ័សរួចនិងអាលបានត្រឡប់ទៅជួបជាមួយនិងម្ចាស់ចិត្តរបស់គេព្រោះគេបានសន្យាថានិងត្រលប់ទៅវិញថ្ងៃនេះជុងហ្គុកធ្វើការបណ្ដើរផ្ទៀងមើលនាឡិកាដែលនៅក្បែរនោះបណ្ដើរយូៗគេក៏ដក់ដង្ហើមធំព្រោះមានអារម្មណ៍ថាពេលវេលាដូចជាដើរយឺតដល់ហើយគេបានសន្យាថាត្រលប់ទៅវិញនៅថ្ងៃត្រង់នេះផង
«ដល់ម៉ោងហើយ...បងថេចាំខ្ញុំណាបន្តិចទៀតយើងបានជួបគ្នា...»ជុងហ្គុករើប្រដាប់ប្រដាររៀបចំតុកន្លែងគេធ្វើការបណ្ដើរញញឹមបណ្ដើរគេចាំតែប៉ុន្មានម៉ោងសោះដូចជាចាំពីបីថ្ងៃអីញ្ចឹងដូចជាយូខុសពីសព្វដង អីញ្ចឹងមែនមនុស្សមានស្នេហាគឺដូចបងគុកចឹងណ៎ចាំគេដូចចាំម៉ាក់មកពីផ្សា
ទ្រើង~~~ទ្រើង~~
ជុងហ្គុករើប្រដាប់ប្រដារសុខៗទូរស័ព្ទផ្ទាល់ខ្លួនរបស់គេក៏បានរោទ៍ឡើងទើបនាយក្រាស់ប្រើដៃម្ខាងរៀបចំប្រដាប់ប្រដារដាក់កាបូបហើយម្ខាងទៀតលើកនិយាយមិនទាំងបានមើលលេខនោះផងថាជាអ្នកណាដែលខលមកនោះ
«ហិលឡូ...»ជុងហ្គុក
«អាជុងប្អូនប្រុសរបស់ឯងត្រូវរបួសគេចាក់ពេលនេះនៅមន្ទីពេទ្យ»សូហ្គា
«ហ៎ាជីមីនត្រូវគេចាក់អ៉ើៗយើងទៅដល់អីលូវហើយ»និយាយមិនទាំងស្រួលបួលផងនាយក៏រត់ចេញទៅយ៉ាងលឿនគម្រោងដែលថានិងត្រលប់ទៅវិញក៏ត្រូវរំសាយហើយពេលនេះគេគិតអ្វីមិនឃើញក្រៅពីបារម្ភពីប្អូនគេឡើយ
YOU ARE READING
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Romanceខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
