Part27:ដំណើរទៅរកភ័សត្តុតាង

1.1K 70 0
                                    

«អាយូនយើងផ្ញើរឯងមើលថែមីននីផងណា ថេយ៉ុងផងយើងផ្ញើរផងវើយហើយរឿងក្ដីឯងកុំបាច់ខំប្រឹងពេកអី...យើងមិនចង់អោយឯងត្រូវមកពិបាកដោយសារតែយើង»ជុងហ្គុក

_____________
#ម៉ោង7យប់

កាងស៊ូក៏បានជូនរាងតូចមកផ្ទះវិញព្រោះពួកគេបានដើរលេងជាមួយគ្នានិយាយគ្នាពីនេះពីនោះក៏រៀងល្ងាចទើបកាងស៊ូសុំជាអ្នកដែលជូនថេយ៉ុងត្រលប់មកផ្ទះ

«រាត្រីសួស្ដីណាថេ»កាងស៊ូ
«អ្ហឹម រាត្រីសួស្ដី ធ្វើដំណើរត្រលប់ទៅវិញដោយសុវត្ថភាពណាបាយៗ»រាងតូចនិយាយហើយនាយកាងស៊ូក៏បានចូលឡានបើកត្រលប់ទៅវិញទៅរាងតូចក៏ដើរចូលទៅខាងក្នុងដូចគ្នា

«កូនថេ...អ្នកណាមកជាមួយនិងកូនហ្អាថេ»លោកស្រីគីម
«ជាអ្នកស្គាល់គ្នាណាម៉ាក់  អ៎កូនញាំបាយពេលល្ងាចនៅខាងក្រៅរួចហើយរាត្រីសួស្ដីណាម៉ាក់»ថេយ៉ុង
«ទេអំបាញ់មិញដូចជាអ្នកណាអីញ្ចេះមានអារម្មណ៍ដូចជាធ្លាប់ស្គាល់...ហឹសប្រហែលជាមិត្តថ្មីរបស់កូនថេហើយ»លោកស្រីនិយាយហើយក៏ដើរទៅបន្ទាប់គេងរបស់គាត់នៅឯជាន់លើបាត់ទៅ

#បន្ទប់ថេយ៉ុង
រាងតូចដើរមកដល់ខាងក្នុងក៏បានឃើញអីវ៉ាន់ដែលគេបានទិញពីថ្ងៃនិងនៅលើសាឡុងទើបគេដើរមកមើលបន្តិចហើយក៏ទម្លាក់អាវក្រៅទុកនៅលើចុងគ្រែទើបគេដើរសំដៅទៅតុក្បាលគ្រែទាញប្រតិទិនដែលនៅតាំងលើតុនោះរួមជាមួយនិងប៊ិចផង គេគូសរង្វង់មូលមួយនៅលើថ្ងៃនោះហើយគេក៏ដាក់ចុះវិញទើបដើរទៅរកទូខោអាវចាត់ការងូតទឹក

_______________
#ព្រឹកថ្ងៃថ្មី
ព្រឹកនេះសូហ្គានិងជីមីនគេមានតួនាទីយ៉ាងសំខាន់ក្នុងការតាមរកភ័ស្តុតាងដើម្បីមកជួយបងប្រុសគេហើយទីតាំងដំបូងនោះគឺ JK Groupនិងឯងតែអ្វីដែលពិបាកសម្រាប់គេនោះគឺ ក្រុមហ៊ុននេះគេបានធ្វើការបិតតាំងពីថ្ងៃមានរឿងដំបូងម្ល៉េះហើយអ្វីដែលយ៉ាប់ជាងនេះនោះគឺនៅខាងក្នុងបំផុតដែលជាបន្ទប់ដាក់ឯកសាសំខាន់គឺដំបូងឡើយទ្វាសុវត្ថភាពបិទដោយប្រើលេខកូដសម្ងាត់ដែលជាលេខកូដដែលចេញពីកាតបុគ្កលិកធ្វើការនៅទីនេះផ្ទាល់

«លោក...នៅឈរដល់ពេលណាទៀតប្រយ័ត្នគេមកឃើញឆាប់ចូលទៅ»ជីមីនដើរមកក៏ត្រូវបុកជាមួយនិងស្មានាយទើបសួទៅកាន់គេ

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Wo Geschichten leben. Entdecke jetzt