«ហឹសៗ...បងថេបងព្រមពិតមែនឬ បងរៀបការជាមួយនិងខ្ញុំពិតមែនហ្អី...ខ្ញុំស្ដាប់មិនច្រឡំទេឬ...អួយសឺត...»ជុងហ្គុករវល់តែស្រែកអរប្រឹងគិតថាមិនមែនជាការពិតពេលនោះថេយ៉ុងក៏លូកដៃទៅមូលដើមដៃនាយធ្វើអោយជុងហ្គុកឈឺតែគេក៏សប្បាយចិត្តព្រោះគិតថាវាជាការពិតពេលនោះជុងហ្គុកក៏បានលើកពររាងតូចគ្រវីឆឹលតែម្ដងគេរង់ចាំមកជាច្រើនឆ្នាំហើយគេរង់ចាំក្ដីស្រលាញ់ពីថេយ៉ុងតបមកគេវិញទាំងគ្មានសង្ឃឹមតែពេលនេះរាងតូចក៏អូខេបែបនេះសប្បាយចិត្តៗខ្លាំងៗ
«នេះបងយំព្រោះតែខ្លាចថាខ្ញុំលេងស្រលាញ់បងឬ ហឹសៗបងថេស្ដាប់ណាខ្ញុំមិនខ្វល់ថាមុខបងទៅជាយ៉ាងណាឬក៏ក្លាយទៅជាបែបណាឡើយខ្ញុំស្រលាញ់បងព្រោះតែបងគឺជាគីមថេយ៉ុងមនុស្សដែលឆ្នាស់ឆ្នើមគួអោយស្រលាញ់ដែលឈរនៅនិងមុខខ្ញុំនេះហើយ»ជុងហ្គុក
«ពិតមែនហ្អី...បើខ្ញុំក្លាយជាមនុស្សចាស់ដើរកោងតើលោកនៅស្រលាញ់ខ្ញុំទៀតទេ...មើលទៅលោកក៏សង្ហាខ្ញុំមិនជឿថាលោកមានតែខ្ញុំម្នាក់ទេ»ថេយ៉ុងអោបដៃខ្លួនឯងបែរមុខចេញធ្វើជានិយាយរបៀបមនុស្សចង់អោយមានអ្នកយល់ចិត្ត ជុងហ្គុកឃើញបែបនោះគឺរឹតតែខ្នាញ់និងចរិករបស់រាងតូចអាងរខ្ទើតៗនិងណាស់ទើបនាយក្រាស់បែរមុខមកចាប់ស្មានាយតូចអោយបែរមករកខ្លួន
«បងថេ..បងសម្លឹងភ្នែកខ្ញុំមកហើយបងស្ដាប់ខ្ញុំលឺទេ...ខ្ញុំមិនដឹងនោះទេថាកាលពីមុនបងបានជួបនៅរឿងអ្វីមកខ្លះ តែពេលនេះខ្ញុំសូមអោយបងដឹងថាបុរសម្នាក់ដែលឈរនៅពីមុខបងនេះនិងធ្វើអោយបងជួបតែសេចក្ដីសុខ ជួបតែរឿងល្អៗកើតឡើងក្នុងជីវិតបើបងមិនជឿបងអាចពិសោធន៍ក្ដីស្រលាញ់របស់ខ្ញុំបានខ្ញុំទុកពេលអោយបងមួយជីវិតសម្រាប់នៅពិសោធន៍បេះដូងរបស់ខ្ញុំហើយបងនិងបានដឹងថាបងជ្រើសរើសខ្ញុំគឺមិនខុសពិតមែន»រាងក្រាស់ចាប់ដៃទាំងពីរបស់នាយតូចក្រសោបជាប់ទើបយកវាមកដាក់ផ្ទាល់និងដើមទ្រូងខាងឆ្វេងរបស់គេនិយាយដោយក្ដីលួងលោមសម្ដីទន់ភ្លន់ធ្វើអោយអ្នកស្ដាប់លឺហើយក៏មិនអាចទប់ទឹកភ្នែកបានមួយកម្រិតទៀតវាកំពុងតែប្រដេញគ្នាស្រក់មកឥតឈប់តែមិនមែនហូទឹកភ្នែកព្រោះតែឈឺចាប់នោះទេតែវាជាទឹកភ្នែកនៃសេចក្ដីសុខទៅវិញ
YOU ARE READING
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Romanceខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
