Part46:បងក្លាយជាមនុស្សពិកាហើយ

1.6K 69 0
                                        

#5ឆ្នាំមុន
នៅថ្ងៃដែលថេយ៉ុងគេគេងពេទ្យដោយសារតែយំៗរហូតដល់គេងលក់ ពេទ្យក៏បានចាក់ថ្នាំសម្រួលអារម្មណ៍ទើបថេយ៍គេងលក់រៀងយូគ្រាន់បើដែរ ពេលនោះទាំងជីមីន លោកប៉ាអ្នកម៉ាក់របស់ថេយ៍ ណាមជូនជីន ពួកគេក៏បាននាំគ្នាទៅបន្ទប់ផ្ទុកសពគឺនាំគ្នាទៅមើលរាងកាយរបស់ជុងហ្គុកមុនពេលនាំសពទៅធ្វើពិធីតាមប្រពៃណីប្រទេសកូរ៉េ

«បងឃុកឃី...ហ្ហឹកហ្ហឺ...មិចក៏បងទៅចោលពួកយើង...ហ្ហឹហ្ហឺ...បងឆាប់ក្រោកមកវិញមក...ក្រោកមកៗភ្លាមមក...ហ្ហឹកៗៗ...»នាយតូចជីមីនយំអង្រួនដៃបងខ្លួនមិនបានប៉ុន្មានក៏សន្លប់ភ្លឹងក្នុងរង្វង់ដៃសូហ្គាភ្លាមៗ

«ជីមីនៗៗ..ៗ»លោកស្រីគីមនិងស្វាមី /សូហ្គា
«នាំជីមីនទៅសម្រាកទៅក្មួយស៊ូ»លោកស្រីគីម
គ្រប់គ្នាជាពិសេសគឺសូហ្គាក៏បានលើកកាយតូចល្អិតដែលបានសន្លប់បាត់មាត់ឈឹងបីឡើងចាកចេញទៅ តែគេបោះជំហ៊ានមិនទាំងបានពីជំហ៊ានស្រួលបួលផង ក៏ស្រាប់តែ...

«ជុងហ្គុក...លោកពូអ្នកមីងអាជុងកើតអី...ហ៎ា...ជុងហ្គុកមិនទាន់ស្លាប់ទេ»ណាមជូនដែលនៅក្រោយគេបានឃើញជុងហ្គុកដូចជារង្គើខ្លួននៅមានកន្រ្តាក់ដៃខ្លាំងៗទៀត ហើយនាយក៏ដឹងដោយសារដង្ហើមរបស់គេក៏ស្រាប់តែមានឡើងមកពេលនោះណាមជូនក៏បានរត់ទៅហៅគ្រូពេទ្យដើម្បីមកដឹកនាំគេទៅសង្រ្គោះជាបន្ទាន់

#បន្ទប់ICU
គ្រូពេទ្យកំពុងតែនាំគ្នាដុតដៃដុតជើងដើម្បីធ្វើការសង្គ្រោះជុងហ្គុកតាមវិជ្ជាពេទ្យរបស់គេទៅយ៉ាងសស្រាក់សស្រាំបំផុត ចំនែកឯអ្នកដែលនៅខាងក្រៅវិញក៏ដើរទៅដើរមករង់ចាំដំណឹងល្អផងដែរ សូហ្គានាយពិបាកចិត្តសឹងស្លាប់ម្ខាងមិត្តម្ខាងមនុស្សស្រលាញ់គេទៅរកជីមីនផងក៏អង្គុយចាំជុងហ្គុកផង

#កន្លះម៉ោងក្រោយមក
រៀងយូគួសមជីមីនក៏បានដឹងខ្លួនក្រោយដឹងដំណឹងពីសូហ្គាភ្លាមនាយតូចក៏រត់សំដៅបន្ទប់សង្រ្គោះភ្លាមៗ
«ម៉ាក់ប៉ា...បងឃុកឃីៗយ៉ាងមិចហើយបាទ»ជីមីនគេសែនត្រេកអរជាខ្លាំងដែលដឹងដំណឹងនេះទើបរត់មកទាំងប្រញាប់ប្រញាល់មិនបានសួនាំសូហ្គាថាពេលនេះជុងហ្គុកកំពុងតែនៅក្នុងបន្ទប់ICUនៅឡើយទេ

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Место, где живут истории. Откройте их для себя