Part44:ចូលដណ្ដឹងខ្ញុំទៅ

1.4K 67 0
                                        


«អូនសម្លាញ់ថ្ងៃនេះបងនិងប្អូនប្រុសប្អុនស្រីពួកយើងនាំគ្នាមកលេងអូនណា នេះជាផ្កាដែលអូនចូលចិត្ត »អីឈុនដាក់ផ្ការនះនៅមុខផ្នូហើយគេនៅយកដៃអង្អែលរូបថតតាំងមុខផ្នូរនោះជច្រើនដងទៅមកៗ
ពួកគេនៅអង្គុយទីនោះយ៉ាងយូពេលនេះក៏ដល់ពេលដែលគ្រប់គ្នាត្រលប់មកផ្ទះវិញហើយ

#ភូមិគ្រិះគីម
+សួនក្បែរផ្ទះ
ពេលនេះជីនគេនៅផ្ទះតែម្នាក់ឯងប៉ុណ្ណោះមិនដឹងជាប៉ាម៉ាក់ របស់គេទៅណាអស់រលីងទេជីនដូចយើងដឹងហើយគេគឺជាអ្នកច្នៃមូដខោអាវ ទោះបីជាគេទំនេរមិនធ្វើអីក៏គេនៅតែមានការគិត និយាយអោយខ្លីគេនៅតែគូសរូបខោអាវដែលជាការតាំងចិត្តរបស់គេចេញតាមខួក្បាលរបស់គេជារឿយៗ

«អាហ៊េម...»សម្លេងកាហ៊ែមរបស់បុរសម្នាក់នៅពីខាងក្រោយខ្នងរបស់ជីន គ្រាន់តែជីនបានលឺគេក៏ដឹងណាស់ហើយថាជាអ្នកណា រាងតូចជីនគ្រាន់តែបានលឺគេក៏រៀបចំប្រដាប់ប្រដាររបស់គេបម្រុងនិងដើរចេញតែអ្នកម្ខាងក៏មកចាប់ដៃឃាត់ ហើយម្នាក់នោះគេគឺជាណាមជូននោះឯង

«លេងដៃខ្ញុំ»ជីន
«អូន...អ៎ ជីនមិននៅនិយាយគ្នាលេងសិនទេហ្អី...»ណាមជូនប្រើពាក្យសម្ដីហៅជីន ដូចជាពួកគេធ្លាប់មានអតីតកាលជាមួយគ្នាយ៉ាងចឹង ហើយទឹកមុខដែលណាមជូនសម្លឹងទៅកាន់ជីនគឺដូចជាជ្រាលជ្រៅលើសពីមនុស្សធម្មតាគេសម្លឹងគ្នា
«ខ្ញុំមានការរវល់ខ្ញុំលាសិនហើយ»ជីនក៏រើយកដៃនាយក្រាស់ចេញតែក៏ត្រូវបាន សូជីងមកនិយាយកាត់

«បងជីន....»សូជីងរត់មកដល់ហើយក៏ស្រែកហៅស៊ុកជីនគ្រាន់តែជីនបានឃើញជីនក៏ទំលាក់ប្រដាប់ប្រដារខ្លួនដាក់ទៅលើតុវិញហើយក៏រត់ទៅអោបជាមួយនិងសូជីងទៅ
«នឹកបងណាស់ដឹងទេ...បងជីនអីលូវស្អាតណាស់ បងទៅអង់គ្លេសមិនខ្វល់ខលមកលេងអូនសោះ...ដឹងទេពួកយើងនឹកបងជីនសម្បើណាស់ ជាពិសេសគឺបងជូន គាត់អន្ទះសារចង់ទៅជួបបងដល់អង់គ្លេសទៀតផងតែគាត់មិនដឹងថាបងនៅម្ដុំណា»សូជីង

ណាមជូនគេក៏ញញឹមនៅពេលដែលឃើញប្អូនស្រីរបស់ខ្លួនព្យាយាមនិយាយជួយខ្លួន តែមើលទៅទឹកមុខរបស់ជីនវិញដូចជាមិនល្អឡើយមិនដឹងថាពួកគេមានរឿងអីជាមួយគ្នាឬបានជាជីនដូចជាស្អប់មិនចូលចិត្តណាមជូនចឹង
«បងជីន...បងនៅស្រលាញ់ខ្ញុំ នៅរាប់អានខ្ញុំដូចជាប្អូនស្រីទៀតទេ...»សូជីងក៏ស្រាប់តែសួឡើងមកធ្វើអោយជីនរៀងពិបាកក្នុងការឆ្លើយតបនៅសំណួនោះ

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Место, где живут истории. Откройте их для себя