Part17:នាំបងទៅឡើងឋានសួគ៍

2.2K 113 0
                                    

«ខ្ញុំថាបងកុំទាន់ប្ដូនាមត្រកូលមកជាចន ថេយ៉ុងអី បងត្រូវមើលចិត្តខ្លួនឯងនិងគិតមើលអោយច្បាស់សិនទៅ..ថ្ងៃស្អែកខ្ញុំជូនបងត្រលប់ទៅវិញហើយខ្ញុំក៏ត្រូវមានកាងារបន្ទាន់ផង...អ្ហឹមបើចឹងតោះពួកយើងត្រលប់ទៅវិញទៅនេះមេឃកាន់តែងងឹតហើយ»ជុងហ្គុកប្ដូទឹកមុខ180ដឺក្រេតែម្ដងគេកំពុងតែអន់ចិត្តនិងរាងតូចជាខ្លាំងត្រូវហើយគេកំពុងតែគិតថាថេយ៉ុងគ្រាន់តែចូលចិត្តដែលគេស្អាតសង្ហាតែប៉ុណ្ណោះ ចុះបើរូបរាងគេដូចជាលើកមុននោះប្រហែលជាថេយ៉ុងមិនយកភ្នែកមើលគេផងក៏មិនដឹង

បន្ទាប់ពីនោះជុងហ្គុកក៏បានឌុបរាងតូចត្រលប់ទៅវិញ នៅតាមផ្លូវជុងហ្គុកមិនបានមាត់រកថេយ៉ុងសោះឡើយហើយម្នាក់ៗក៏ស្ងៀមស្ងាត់ទៅរហូត

ដោយឃើញថាវាដូចជាស្ងាត់ជ្រុលពេកថេយ៉ុងគេក៏លើកដៃទាំងគូរបស់គេទៅក្រសោបចង្កេះនាយក្រាស់យ៉ាងណែនហើយក៏ផ្ដើមនិយាយមុន

«លោកមិនដឹងទេឬកាលពីបីឆ្នាំមុនលោកត្រូវគេប៊ូលីពេលនិងពួកគេបានចូលទៅទីចាត់ការទាំងអស់លោកដឹងឬអត់ថាជាស្នាដៃរបស់អ្នកណា?»ថេយ៉ុងផ្ដើមសួទៅកាន់រាងក្រាស់ ជុងហ្គុកក៏ដឹងស្រាប់ហើយថាអ្នកដែលប៊ូលីគេកាលពីប៉ុន្មានឆ្នាំមុននិងគឺជាកូនរបស់អ្នកមានឥត្ធិពលហើយក៏គ្មានអ្នកណាហ៊ានទៅរករឿងពួកនិងនោះទេបើហ៊ានគឺមានតែម្នាក់នោះគឺប្រាកដជាជើងខ្លាំងឬក៏ជាកូនអ្នកមានលើសនោះ តែកាលណុះជុងហ្គុកគេមិនបានចាប់អារម្មណ៍ស្អីឡើយព្រោះកាលនិងក្រោយពីគេត្រលប់មកជាជុងហ្គុកវិញគេក៏មិនលើកលែងអោយអាអ្នកដែលប៊ូលីគេស្រាប់ហើយគឺត្រូវតែសងដប់គុណនិងម្ភៃ

«កាលនិងគឺខ្ញុំនេះហើយដែលទៅប្ដឹងលោកនាយកអោយចាត់ការពួកវា...ខ្ញុំមិនដឹងនោះទេថាខ្លួនឯងគិតអី តែពេលនោះបេះដូងវាបានបញ្ជាអោយខ្ញុំត្រូវតែទៅជួយលោក...»ថេយ៉ុងបន្តឹងដៃអោបនាយជាប់ណែននិយាយទាំងងាក់មុខចេញគេខ្លាច រឿងនេះគេខំលាក់មកជាច្រើនឆ្នាំគេមិនដែលបញ្ចេញថាគេបានជួយនាយវ៉ែនតានោះឡើយពោលគឺគេជួយគ្រាន់តែលាក់ប៉ុណ្ណោះ

«លោកមានចាំទេអ្នកដែលតែងតែផ្ញើរកាដូរអោយលោកជារៀងរាល់ថ្ងៃដំណាច់ឆ្នាំនិងថ្ងៃខួបកំណើតរបស់លោកនោះ...គឺ...គឺជាខ្ញុំនេះហើយខ្ញុំសុំទោសដែលខ្ញុំតែងតែរំខានលោកមកជាយូតែខ្ញុំក៏មិនយល់ពីខ្លួនឯងដូចគ្នាបើលោកមិនចូលចិត្តខ្ញុំនិងឈប់»រាងតូចនិយាយដោយអោនមុខចុះហើយក៏ព្រលែងដៃពីការអោបចង្កេះនាយវិញ គ្រាន់តែជុងហ្គុកបានលឺថេយ៉ុងនិយាយបែបនោះហើយគេក៏ស្រាប់តែឈប់កង់ង៉ក់ភ្លាមៗ

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Donde viven las historias. Descúbrelo ahora