Part22:ភ្ញាក់ហើយហ្អីលោកគូដណ្ដឹង

2.2K 107 0
                                        

+ម៉ោង7កន្លះព្រឹក

ជុងហ្គុកនិងរាងតូចគេបានសារត្រលប់មកក្នុងផ្ទះហើយព្រោះពេលនេះព្រឹកទៅហើយថ្ងៃក៏រះឡើងកំពស់ណាណីហើយពេលនេះជុងហ្គុកគេកំពុងតែឈរចម្អិនអាហារនៅក្នុងផ្ទះបាយជាមួយនិងថេយ៉ុងពួកគេងូតទឹកសម្អាតខ្លួនជាមួយគ្នារួចរាល់ហើយទម្រាំតែរួចរាល់បិះនិងបានឆុងមីញាំជំនួសអាហារពេលព្រឹកទៅហើយតើ កុំតែជុងហ្គុកគេទប់អារម្មណ៍ជាប់ទេកុំអីចូលសងរបស់រាងតូចហើយចេះតែមកអោយដៃគេទាំងព្រលឹមមិនខ្លាចជាប់ចង្កេះដើរមិនរួចទេហ្អី

«ជុងតើយើងគួតែទៅដាស់ពីអ្នកនោះទេ?»រាងតូចលើកអាហារពេលព្រឹកមកដាក់នៅលើតុមុននិងសួទៅកាន់ជុងហ្គុក

«បងថាកុំអីពួកគេផ្លែកកន្លែងគេងអាចថាយប់មិញគេងមិនស្រួលអោយពួកគេគេងបន្តចុះបន្តិចទៀតគេគង់តែភ្ញាក់មកទេ...អូនឃ្លានក៏ញាំជាមួយបងមុនណាមក»ជុងហ្គុកនិយាយបញ្ចប់ក៏ដឹកដៃរាងតូចទៅខាងក្រៅដែលមានតុបួនជ្រុងមួយនៅក្រោមដើមឈើក្បែរមាត់សមុទ្រត្រជាក់រហឹមតែម្ដងដោយដាក់អោយថេយ៉ុងអង្គុយស្រួលបួលហើយគេក៏ចូលទៅខាងក្នុងវិញដើម្បីទៅយកអាហារសម្រាប់គេនិងរាងតូចដោយទុកពីចំនែកអោយជីមីននិងសូហ្គាគ្របទុកនៅខាងក្នុង

«ជុង...បងមានអីចង់ប្រាប់អូនឬអត់រឹកពាររបស់បងផ្លែកៗតាំងពីយប់មិញម្ល៉េះកុំគិតថាអូនមិនដឹងណា»ជុងហ្គុកដាក់គូទអង្គុយប៉ុកក៏ត្រូវរាងតូចដេញដោលសួភ្លាមព្រោះតែគេចាប់ថ្នាក់រាងក្រាស់បាននិងណា ឃើញគេផ្លែកៗបែបនោះរាងតូចគេក៏ដឹង

«គ្មានអីទេបងធម្មតាតើ...អ៊ុសថេ»ជុងហ្គុកបដិសេធច្រានចោលការចោទប្រកាន់របស់ថេយ៉ុងតែថេគេមិនជឿក៏អោនមុខមកកាន់តែជិតកៀកៗនិងមុខសង្ហាទាក់ទាញអោយជុងហ្គុកភ្ញាក់ព្រើត

«ភ្នែកបងកំពុងតែកុហក់ហើយ នៅសម្លេងបេះដូងរបស់បងទៀតវាលោតខុសពីធម្មតាប្រាប់មកជុងបើមិនចឹង...អូននិងឈប់ស្រលាញ់បងហើយ...»ថេយ៉ុងនិយាយចុងប្រយោគគេក៏ងាក់មុខចេញពីនាយក្រាស់តែក៏ត្រូវនាយចាប់ទាញខ្លួនរាងតូចអោយមកអង្គុយលើភ្លៅរបស់ខ្លួនព្រមទាំងចាប់អោបចង្កេះមួយក្ដាប់នោះជាប់ទើបឆ្មក់ស្នាមថើបមួយខ្សឺតនៅលើថ្ពាល់រលោងស្រិលនោះមុននិងនិយាយបេះបួយអោយអ្នកនៅលើភ្លៅកាន់តែអៀន

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Where stories live. Discover now