Part9:បងKookieនឹកបងណាស់

3.4K 159 1
                                        

«ព្រឹកស្អែកខ្ញុំត្រូវត្រលប់ទៅសេអ៊ូលវិញ...ប្រហែលជាថ្ងៃត្រង់ទើបខ្ញុំត្រលប់មកវិញ បងចង់ទៅដែរទេ...ចាំខ្ញុំនាំបងត្រលប់ទៅផ្ទះវិញ»ជុងហ្គុកសម្លឹងឃើញទឹកមុខបែបកម្សត់ៗរបស់រាងតូចគេក៏គិតថារាងតូចប្រហែលជាចង់ទៅផ្ទះទើបគេបបួលថេយ៉ុងត្រលប់ទៅវិញបែបនោះគេនិងបញ្ឈប់ការភ្នាល់គ្រប់យ៉ាងទាំងអស់ព្រោះគេដូចជាដឹងពីថេយ៉ុងហើយប្រហែលជាខ្លួនមិនអាចធ្វើអោយថេស្រលាញ់គេនោះឡើយ ចំនែកឯថេយ៉ុងគេក៏រាងភ្ញាក់ផ្អើលនៅពេលលឺបែបនោះគេក៏ចាប់ផ្ដើមមិនយល់ពីខ្លួនឯងហើយហេតុអីក៏ក៏មិនប្រាប់នាយទៅថាគេនិងទៅក្រែងនេះជាអ្វីដែលគេតែងតែទាពីជុងហ្គុកមែនទេចុះអីលូវមានឧកាសហើយបែរជាស្ងាត់ជ្រាបមិនមាត់សោះចឹង

«ខ្ញុំបានប្រាប់នាយហើយថាខ្ញុំនិងនៅពិសោធន៍ការភ្នាល់ជាមួយនាយនៅទីនេះមួយអាទិត្យខ្ញុំនិងមិនទៅណាទេរហូតដល់គ្រប់មួយអាទិត្យ...»ថេយ៉ុងនិយាយទាំងទឹកមុខស្រពាប់ស្រពោនព្យាយាមសម្លឹងមុខនាយក្រាស់ដោយកែវភ្នែកពិបាកស្មានគេចង់ដឹងណាស់ហេតុអីក៏សុខៗនាយបែរជាចង់ដោះលេងគេយ៉ាងនេះទៅវិញទាំងមិនទាន់គ្រប់មួយអាទិត្យផង

«តែខ្ញុំថាមិនបាច់ភ្នាល់ឬពិសោធន៍ស្អីទៀតទេព្រោះខ្ញុំដឹងចម្លើយហើយ...បងធ្លាប់ប្រាប់ខ្ញុំមិនអញ្ចឹងហ្អីថាបងគ្មានចិត្តហើយក៏និងគ្មានផ្លូវអាចកើតឡើងបាននោះដែរ បើបងចង់ខ្ញុំនិងនាំបងត្រលប់ទៅវិញ»ជុងហ្គុក
«និយាយច្រើនណាស់ខ្ញុំបានប្រាប់ហើយថាខ្ញុំនិងមិនទៅណាទាំងអស់...កុំតាមខ្ញុំលោកចង់ទៅណាក៏ទៅចុះតែខ្ញុំនិងនៅទីនេះ»ថេយ៉ុងនិយាយហើយក៏ក្រោកឈរអស់កម្ពស់ដើរចូលទៅខាងក្នុងទាំងប៉ាក់ប៉ើកៗតែគេក៏បានហាមមិនអោយជុងហ្គុកដើរទៅតាមគេឡើយ

«បងញាំបាយសិនទៅបងទើបតែញាំបានបន្តិចទេ»ជុងហ្គុក
«ខ្ញុំឆ្អែតហើយ»ថេយ៉ុងនិយាយហើយក៏ទាញទ្វាបន្ទប់បិទលឺសូតែគ្រឹបចំនែកឯជុងហ្គុកគេក៏មិនសប្បាយចិត្តដែរដែលឃើញរឹកពាររបស់ថេយ៉ុងបែបនេះ គេចង់នាំថេយ៉ុងត្រលប់ទៅផ្ទះរបស់គេវិញព្រោះតែគេមិនចង់អោយថេយ៉ុងមកលំបាក់បែបនេះដូចជារឿងមុតជើងនេះជាដើមគេឈឺខ្លាំងណាស់ដែលបានឃើញរបួសរបស់ថេយ៉ុងគេសឹងតែកាប់ចិញ្រ្ចាំសំបកខ្យងនោះអោយខ្ទេចដូចជាអំបិលម័ដ្ឋនោះទេតែចិត្តមួយក៏មិនដាច់ពីគេ

រឿង:    🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"Место, где живут истории. Откройте их для себя