រាងតូចក៏អង្គុយញាំបាយយ៉ាងខ្មើតតែម្ដងគ្មានខ្វល់ស្អីនិងនាយក្រាស់ដែលខំប្រឹងចង់និយាយជាមួយនិងគេបន្តិចសោះឡើយគេមិនខ្វល់គឺមិនខ្វល់ហើយកុំចង់មកសាកជាមួយគេ
«បងញាំឆ្អែតហើយហ្អី...បងចង់ញាំបង្អែមដែរទេចាំខ្ញុំធ្វើអោយ»ជុងហ្គុក
«មិនចង់ញាំទេ...»នាយតូចឆ្លើយកំបុតកំបុយហើយគេក៏ដើរចេញទៅទាំងគ្មានសម្លឹងមុខនាយក្រាស់ស្អីបន្តិច
«បងថេ...បងចង់ដើរលេងទេ»ជុងហ្គុកហៅបង្អាក់រាងតូចពេលឃើញអ្នកខាងណុះដើរចូលទៅខាងក្នុងក៏ធ្វើអោយអ្នកខាងណុះស្កុបនៅមួយកន្លែងមួយសន្ទុះដែរ
«បើបងចង់ចាំខ្ញុំនាំបងទៅណាខ្ញុំសុំរៀបចំចានសិន»នាយក្រាស់រៀបចំចានឆ្នាំងបណ្ដើរនិយាយបណ្ដើរគេក៏តាមមើលទឹកមុខនាយតូចរហូត
__________
+ភូមិគ្រិះគីម
«បងៗសើចសប្បាយស្អីម្ល៉េះនេះបងមិនបារម្ភកូនខ្លះទេហ្អីបាត់ទៅពីថ្ងៃហើយបងជាប៉ាគេរបៀបមិច...បង»លោកស្រីគីមដើរចូលមកក្នុងបន្ទប់ក៏ឃើញថាស្វាមីរបស់គាត់គឺកំពុងតែអង្គុយសម្លឹងទូរស័ព្ទហើយសើចសប្បាយធ្វើមិនដឹងទាំងដែលគាត់ដើរចូលមកហៅក៏ប្ដីគាត់ធ្វើមិនលឺទៀត ជាប៉ាថេយ៉ុងបង្កើតរឺក៏មិនមែនទេបានជាគ្មានភាពស្ដាយស្រណោះនិងកូនសោះអីញ្ជឹង
លោកស្រីគីមលូកដៃទៅប្រុងវាយដើមដៃប្ដីតែគាត់ក៏ប្រទាក់ភ្នែកជាមួយនិងរូបភាពនៅក្នុងទូរស័ព្ទរបស់ប្ដីគាត់ៗក៏អោនទៅមើលយ៉ាងជិត
«បង...ហើយពួកគេជួបគ្នាតាំងពីពេលណា...បងឆាប់ប្រាប់អូនមកអោយលឿនឡើង»លោកស្រីគីម
«ជួបគ្នាយូហើយតែកូនថេគេមិនដែលរវីរវល់ជាមួយទើបបងនិងក្មួយជុងត្រូវទ្រាមផែនការនេះឡើងមក...ឃើញថាបានផលពិតមែនអូនទ្រាមតែសំបុត្រហៅភ្ញៀវទៅ»លោកគីមសើចក្អាកក្អាយយ៉ាងរីករាយទាំងដែលប្រពន្ធគាត់វិញយ៉ាងវ៉ល់អស់ទៅហើយគាត់មិនដឹងទេថាប្ដីគាត់ទៅរៀបចំផែនការស្អីនោះជាមួយនិងអនាគតកូនប្រសារគាត់តាំងពីពេលណាក៏មិនដឹងគាត់ខំយល់ច្រឡំថាប្ដីចិត្តអាក្រក់ដាក់កូនអស់
«បង!!....ហេតុអីក៏បងមិនប្រាប់អូនទុកអោយអូនបារម្ភពីកូនតែឯង...អ៎ហើយកូនថេគេព្រមជាមួយនិងជុងហ្គុកហើយមែនទេបង»លោកស្រីគីម
ESTÁS LEYENDO
រឿង: 🔥កម្មសិទ្ធចនជុងហ្គុក🔥 "ចប់"
Romanceខ្ញុំស្រលាញ់បងណា គីមថេយ៉ុង 🥰 Novel Taekook, Jeon Jungkook (Top) Kim Taehyung (Bottom)
