ភាគទី​1​• ក្មេង​មាន​បញ្ហា​

3.8K 219 3
                                    


​ "​ ចេញពីរៀនខលប្រាប់ពូភ្លាម​ បេីហ៊ានតែលួចទៅដេីរលេងទៀត​ កុំថាពូអាក្រក់​ "​ JK(ចង់ឲ្យអ្នកទាំងអស់គ្នាអានថា​ ជេខេ​)​ កំពុង​តែផ្ដែផ្ដាលោកក្មួយមហាសែនជេីងល្អម្ង៉ៃៗគិតតែពីដេីរលេង​ រឿងរៀនវិញបាតតារាងរាល់ខែ។

​ "​ ខ្ញុំដឹងហេីយ​ ពូកុំ​រអ៊ូ​ពេកបានទេ? ដឹងអត់ថាវាគួរឲ្យធុញ​ "​ Taehyung នេះហេីយជាក្មួយរបស់អ្នកកម្លោះJK​ ។ និយាយ​រួចរាងតួចបេីកទ្វារឡានចុះធ្វេីរំភេីយ​ ទុកឲ្យJKដកដង្ហេីមធំព្រោះតែចរឹកមហាសែនយ៉ាប់របស់ក្មេងម្នាក់នេះ។

​ 𝗡𝗼𝘁𝗲: មាននាមជា​ពូ​ ក្មួយមែនតែពួកគេមិនជាប់សាច់ឈាមគ្នាសូម្បីបន្ទិច​ ។ JKក៏មិនសូវជាចូលចិត្តចរឹកTaeប៉ុន្មានដែលព្រោះគេជាមនុស្សពិបាកនិយាយគ្នា​ ឆេវឆាវ​ធ្វេីអ្វីតាមតែចិត្តប៉ុន្តែនាយក៏មិនបានទៅរករឿងធ្វេីបាបអវីដែលគ្រាន់តែមនសូវខ្វល់ខ្វាយនឹងថេហ្យុង​ ។ លោកចនប្រាប់ថាTaehyungជាកូនកំព្រាត្រូវមករស់នៅជាមួយJK ។

​ "​ ចេញឡានទៅ! "​ JKប្រាប់ទៅជំនិតរបស់ខ្លួន​ ។

​ ឡានក៏មកបញ្ឈប់នៅមុខក្រុមហ៊ុនដ៏ធំមួយ​ នៅក្នុងទីក្រុង​សេអ៊ូល​ ​អ្នកណាៗក៏ស្គាល់ក្រុមហ៊ុននេះដែល​គឺជាក្រុមហ៊ុន​ ពេជ្រ​ដ៏ល្បី ។
​ JKមានឈ្មោះជាម្ចាស់ក្រុមហ៊ុនដេីរចូលទៅខាងក្នុងដោយដំណេីរស្វាហាប់​ សមជា​បុគ្គល​ថ្លៃថ្នូរ​។ បុគ្គលិក​នាំគ្នាឱនក្បាលគោរពគ្រប់គ្នាៗ​ ។ JKដេីរមកដល់ក្នុងអូហ្វីសធ្វេីការ​ ទម្លាក់​ខ្លួនអង្គុយដោយទាញបន្ធូរក្រវ៉ាត់ក​ បន្ទិច​។
​ តុ​ក​ តុក​ តុក​ សម្លេង​គោះទ្វារ​បីដងដេីម្បីសុំអនុញ្ញាត​ ហេីយមានមនុស្សម្នាក់ម្នាក់ដេីរចូលមក​ ។

​ "​ ចៅហ្វាយ​ពេជ្រ​ដែលយកមកដាក់​ដេញថ្លៃ​ពេលនេះមកដល់ហេីយ​ "​ Dino ជាជំនិត

​ "​ ល្អ​ "​ JK គ្រាន់តែ​ងក់ក្បាល​និងចាប់យកឯកសារខ្លះមក​សុីញ៉េ​ ។

​ ...........

​ ក្រឡេកមេីល​Taehyungនេះវិញគេដេីរចូលសាលាទាំងកាងបំផុត​
​ "​ Taehyung ! " មានគ្រូស្រែកហៅឈ្មោះរាងតូចហេីយគេក៏ឈប់រួចសម្លឹងមេីលគ្រូនោះមេីលពីក្រោមឡេីងលេី​ ។ (សិស្ស​មេីលគ្រូ🌚)​

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now