ភាគទី​5• ទាក់ប្រុសណាកូនម៉ែ😑😑

2.5K 179 4
                                    


​       ការស្រស់ស្រូប​អាហារ​ពេលព្រឹក៏បញ្ចប់ទៅ​ ។ ជុងហ្គុក​បានជូន​ថេហ្យុង​ទៅដល់សាលា​ នៅតាមផ្លូវ​ជុងហ្គុក​រអ៊ូ​ប្រៀនប្រដៅ​ថេហ្យុង​យ៉ាងច្រើន​ឥតល្ហែរ​ តែសុំទោសផង​ថេហ្យុង​មិនបានស្ដាប់ទេព្រោះគេគេងលក់បាត់ទៀត​ទៅហេីយ​ សរុប​ទៅ​ជុងហ្គុក​និយាយតែម្នាក់​ឯងប៉ុណ្ណោះ🔥។
​       ឡាន​សេរី​ទំនើប​បែបអភិជន​ក៏មក​បញ្ឈប់​នៅក្នុងសាលាបណ្ដាលឲ្យសិស្សទាំងអស់ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​ជ្រួលច្របល់​ចង់ដឹងថាជាអ្នកណាដែលមក? ?

​     "​ ដល់​សាលា​ហេីយ​ "​ ជុងហ្គុក​អង្រួន​ស្មារបស់​ថេហ្យុង​បំណងចង់ឲ្យរាងតូចភ្ញាក់ពីដំណេក​ ។ ថេហ្យុង​បេីកភ្នែកសម្លក់លោកពូ​សង្ហារ​បន្ទិចមុននឹងឈានជេីងចុះពីលេីឡាន​ ។
​      "​ នោះ​ជា​ថេហ្យុង​តេី​ "​ សិស្សានុសិស្ស​នាំគ្នាខ្សឹបខ្សៀវគ្នា​ នៅក្នុងសាលានេះមិនសូវជាមានអ្នក​ដឹងថា​ថេហ្យុង​ជាកូនចៅអ្នកណាឡេីយទេីបនឹកស្មានមិនដល់បែបនេះ

​      "​ WTF! ! នេះមកឈប់នៅក្នុងសាលាតែម្ដងហី? "​ ដូចដែលដឹងចឹងថា​ថេហ្យុង​បានគេងលក់នៅលេីឡាន​ មិនដឹងថា​ពូខ្លួនបេីកឡានចូលទេរាល់ដងឈប់ត្រឹមក្លោងទ្វារនឹង។ ជុងហ្គុក​ចុះពីលេីឡាន​ បណ្ដាល​ឲ្យ​សិស្ស​ស្រីៗ​នាំគ្នាបេីកភ្នែកធំៗ​ បេះដូង​ម្នាក់ៗត្រូវបាន​ជុងហ្គុក​ខាបយកទៅអស់ហេីយ​

​      "​ សង្ហារ​ណាស់! "​ ពេលនេះ​ឮតែប្រយោគនេះ​ ។ ថេហ្យុង​ជ្រួញ​ចិញ្ចើម​ហាក់ក្ដៅក្រហាយ​ខ្លាំណាស់ដែលពួកស្រីៗទាំងនោះមេីលមកពូរបស់គេដូចជាចង់បានណាស់ចឹង​ មិនមែន​ប្រច័ណ្ឌ​គ្រាន់តែមិនចូលចិត្តជុងហ្គុក​មិនខ្វល់ពីក្រសែភ្នែកអ្នកផ្សេងក៏ដេីរទៅក្បែរ​ថេហ្យុង​  ហេីយប្រាប់ឲ្យ​ថេហ្យុង​ដេីរមកតាមនាយ​ ។

​        ៚៚ទីចាត់ការ​

​      "​ លោកចន​ សុំទោស​ផងមិនបានចេញទៅទទួលលោកដោយផ្ទាល់បែបនេះ​ "​ លោក​នាយក​សាលាគ្រាន់តែឃេីញ​ជុងហ្គុក​ដេីរចូលភ្លាម​ប្រញ៉ាប់​រៀបចំតុកៅអីដេីម្បីឲ្យបាន​ជុងហ្គុក​អង្គុយ​ស្រួលបួល​ ។

​      "​ មិនអីទេ​ នេះជាក្មួយរបស់ខ្ញុំដែលបាននិយាយគ្នាកាលពីព្រឹកមិញនេះ​ សង្ឃឹម​ថាលោក​នាយកនឹងចាត់ការឲ្យខ្ញុំបាន​ "​ ជុងហ្គុក​និយាយ​សម្ដីយ៉ាងគួរសម​ តែដូចជាសង្កត់សម្លេងបែបគម្រាមបន្ទិចធ្វេីឲ្យអ្នកដែលស្ដាប់​ត្រូវ​លេប​ទឹក​មាត់​ផ្សេីមបំពងក​ ។ លោកនាយក​ងាកទៅមេីលក្មួយរបស់​ ជុងហ្គុក​គាត់កាន់តែភ្ញាក់ផ្អេីលទៀត​  នេះ​គីម​ ថេហ្យុង​ ម៉ូយប្រចាំការនៅ​ទីចាត់ការ​តេីនេះ​ ។ (កាលពី​ព្រឹកមិញ​ជុងហ្គុក​និយាយ​ទូរស័ព្ទ​ជាមួយលោក​ នាយកសាលាដេីម្បីផ្ដល់​សិទ្ធិ​ឲ្យ​ថេហ្យុង​បានប្រឡង​ )​។

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now