ភាគទី11: បង្កជម្លោះ 💔

2.2K 154 4
                                    

           " ខ្ញុំសុំទោស..ដែរគិតខុសតែឯង " ថេហ្យុងក្បួចមាត់ទាំងអឹមអៀន ពេលនេះហេតុអ្វីក៏អៀនJKម្ល៉េះរាល់ដងមិនដែរអីផង អាពូនឹងដាក់ស្នេហ៍ខ្ញុំម៉ង !
           " បន្ទិចទៀតពូដល់ម៉ោងចេញហើយ ថេអង្គុយចាំពូមួយភ្លែតណា៎ ចាំយើងទៅផ្ទះវិញជាមួយគ្នា " JKញញឹមដែរក្មេងចេះយល់នាយលើកដៃញីសក់ក្បាលរាងតូចលេង ថេហ្យុងកាន់តែអៀនលើសដើម ទើបប្រញ៉ាប់វាសដៃJKចេញហើយដើរទៅអង្គុយលើសាឡុង ខ្ជិបជើងយ៉ាងស្ងប់ស្ងាត់   ។ចំណែកJKយូរៗម្ដងងាកមើលថេហ្យុង នាយក៏មានក្ដីសុខ ពេលមានក្មេងនេះនៅក្បែរ  ។
         ប្រើរយៈពេល 1ម៉ោងJKរួចរាល់ការងារ។ នាយរៀបចំសារេអាវបន្ទិច មុននឹងក្រោកសម្ដៅទៅរកថេហ្យុងដែរអង្គុយងោក ។
        " តោះពូរួចរាល់ហើយ "  JKកេះស្មាថេហ្យុងតិចៗ ថេហ្យុងក្រោកឡើងហើយញញឹមទាំងបុទភ្នែកដាក់ជុងហ្គុក ចង់និយាយថាពេលនេះភ្នែកខ្ញុំបើកមិនរួចទេ   ToT
     
        In Car ៙៙

      នៅក្នុងឡានមានDinoជាអ្នកបើក ចំណែកJKនិងថេហ្យុងអង្គុយនៅកៅអីខាងក្រោយ គ្រាន់តែដល់ក្នុងឡានភ្លាមថេទម្លាក់ខ្លួនបិទភ្នែកដេកយកសុខតែម្ដង ។ JKឃើញបែបនេះទើបទាញកាយតូចឲ្យបានគេងលើភ្លៅមាំរបស់ខ្លួន ថេហ្យុងគេងរហូតដល់ភូមិគ្រឹះ JKរៀបនឹងបីរាងតូចឡើងទៅបន្ទប់តែខណៈនោះ ថេហ្យុងក៏ភ្ញាក់ល្មម ទម្លាប់ថេហ្យុងឲ្យតែមានអ្នករំខានដំណេកតែបន្ទិចក៏ភ្ញាក់ហើយ។
       " អរគុណ ពូ " ថេហ្យុងពោលរួចដើរចូលក្នុងផ្ទះយ៉ាងប្រញ៉ាប់ គេចង់ទៅងូតទឹកដើម្បីឲ្យស្វាង
       " មកវិញហើយហេស៎? " ចូលមកដល់ខាងក្នុងភ្លាម មានសម្លេងវ័យចំណាស់ស្រែកសួរថេហ្យុង ។រាងតូចងាកភ្នែកទៅមើលទើបដឹងថាជា ម៉ាក់របស់ជុងហ្គុក តែនៅក្បែរគាត់មានមនុស្សស្រីម្នាក់ផងដែរ ។

       " បាទ.. ខ្ញុំមកវិញហើយលោកយាយ "  ថេហ្យុងឆ្លើយអូសសម្លេងសើចញឹមៗធ្វើមុខស្លឺៗ ឌឺដាក់វ័យចំណាស់ ពួកគេមិនសូវជាត្រូវរ៉ូវគ្នាទេ ជួបគ្នាពេលណាដឹងតែមានសង្គ្រាមពាក្យសម្ដីមិនខាន មិនមែនថេហ្យុងគ្មានសីលធម៌ទេតែ គាត់តែងតែរករឿងថេហ្យុងមុនរហូត ថេហ្យុងមិនមែនជាមនុស្សចិត្តថ្ម ផងតបានចេះតែតទៅ  ។
        " អ៎ូ..អ្នកម៉ាក់មកដល់តាំងពីអង្កាល់  " JKដែរចូលមកក្រោយគេ មានការភ្ញាក់ផ្អើលបន្ទិចដែរពេលឃើយម្ដាយចុងនៅទីនេះ យល់ស្ថានការភ្លាមតែធ្វើជាសួរដើម្បីទាញអារម្មណ៍ មនុស្សចំពោះមុខកុំឲ្យឈ្លោះគ្នាទាន់

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now