ភាគទី​43:​ ចាំខ្ញុំរំលោភឲ្យមេីល​ 👨🏼‍❤️‍👨🏻

1.6K 132 0
                                    

ស្មោះស្ម័គ្រលុះក្ស័យ​ សរសេរដោយ​ ក្មេងតូច​ Sheila 😭🖕🏻

​   ធ្វេីដំណេីរដោយមិននិយាយរកគ្នារហូតមកដល់​ ខុនដូររបស់​សង្សារចាស់​ JK។   រាងក្រាស់យកឡានទៅចតមួយកន្លែង​ និងបេីកទ្វារឲ្យថេហ្យុង​ យ៉ាងទន់ភ្លន់​
​    "​ អូន~ កុំធ្វេីដូចពួកយេីងឈ្លោះគ្នាអី​ ពួកយេីងមកជួប​សង្សារចាស់បងទាំងមូលណា៎​ បេីនាងដឹងថា​ពួកយេីងកំពុងតែឈ្លោះគ្នា​ តេីនាងគិតបែបណា​ ? " JK
​   "​ ពួកយេីងមានបានឈ្លោះគ្នាឯណា​ អូនគ្រាន់តែមិនចង់និយាយជាមួយបង​ " ថេហ្យុងឱបដៃញាក់ស្មាដូចមិនបានខ្វល់ខ្វាយអ្វីទាំងអស់​ ។
​    "តោះ​ ! ចឹង​ " JK ទាញ​ព្រលេះដៃរាងតូចដៃពីការ​ព័ទ្ធទ្រូងមកកាន់ដូចជាគូស្នហេ៍​ បណ្ដេីរគ្នាចូលទៅខាងក្នុង​ ធ្វេីឲ្យថេហ្យុងនឹករំភេីបចិត្ត​អៀនឡេីងមក​ ។

      ទីងៗៗ!  

​    មកដល់មុខបន្ទប់ហេីយ​ JK បានចុចបន្ដឹងសម្លេង​ ។
​    "​ មករកគ្នាញឹកញាប់ទេដឹង​ បានជាចាំច្បាស់ដល់ថ្នាក់នឹង​ ! " ថេហ្យុងនៅ​ឆ្លៀត​បង្ហេីបសំនៀងរងូវៗដូចចង់ដៀមដាម​ ប្ដី​ ស្របពេលដែលJKក៏បានស្ដាប់ឮ​ នាយក៏ងាកមក​ សម្លឹងទឹកមុខប្រពន្ធដែលកំពុងតែធ្វេីមុខជម្រេញ​ដូចចង់ឆ្កួតអីផង​ ។ ប្រពន្ធ​នាយពិបាកប្រដៅណាស់​ ណាមួយមួយរយៈនេះដូចជា​ ម៉ួលម៉ៅនិងយកតែចិត្តផងទេីបនាយមិនប្រកាន់​
​ 
​    ក្រាក​ 
​  មនុស្សស្រីបេីកទ្វារទាំងស្នាមញញឹម​ ជាប់មុខព្រោះតែនាងរង់ចាំJKអស់រាប់ម៉ោងមកហេីយ​ ។ ប៉ុន្តែ​ស្នាមញញឹម​ត្រូវទម្លាក់ដល់បាតជេីងនៅពេល​ បានឃេីញវត្តមានថេហ្យុងកំពុងឈរឱបដៃJK យ៉ាង​ហំហួន​ មិនចង់គិតច្រេីន​  នាងធ្វេីជានិយាយតាមធម្មតា​ ព្រោះ​នាងក៏ស្គាល់ថេហ្យុងដែរ​ ស្គាល់ត្រឹមតែថាជាក្មេងដែល​ JK ចិញ្ចឹម​ នាងមិនទាន់ដឹងពី​ទំនាក់ទំនង​ដ៏សុីជម្រៅរស់ពួកគេពេលនេះទេ​
​    "​ ខុនដូរបងស្រី រៀបចំមាន​សោភណ្ឌភាពគួរឲ្យចង់រស់នៅណាស់​ ប្រហែល​ពូជុងមកនៅទីនេះ​ញឹកញាប់ទេដឹង​ ? " ថេហ្យុងចូលមកសម្លឹងភ្នែកវាសពេញផ្ទៃបន្ទប់​ នឹកជាពាក្យស្ញេីចសរសេីរបង្កប់ន័យដៀមដាមទៅលេីJK ផ្ទួនៗ​  និងដាក់ខ្លួនអង្គុយធ្វេីខ្លួនតាមធម្មតា
​     "​ ពេលនេះមិនដូចពីមុនទេ​ ថេ​ បងជុងមិនដែលមករក​ បងសោះ​ "​ សាយ៉ា​ ប្រឹងទួញយំសម្ដែងជាតួកម្សត់ជាមួយថេហ្យុងក្រែងគេ​អាណិត​ ជួយនាងឲ្យឆាប់បានត្រូវគ្នាជាមួយJK វិញ​ ។ ប៉ុន្តែ​នរណាទៅដឹង​ សម្ដីនាងបង្ករឲ្យថេហ្យុងមាន​សង្ឃឹម​ និងជឿជាក់លេីJK ជាងមុន​
     " គាត់មាន​ប្រពន្ធ​ហេីយ​ ម៉េចនឹងទំនេរមករកបងបានដូចមុនទៀតទៅ​ ? " ថេហ្យុង​
​    "ហា៎​ ? ថេហ្យុងក៏ជឿបងជុងដែរ​ ? បងគិតថាគាត់កំពុងតែកុហកព្រោះមិនចង់ត្រូវគ្នាជាមួយ​ បង​ គាត់ប្រហែលជានៅខឹងបង​ ទេីបងក់ងរបែបនឹង​ " សាយ៉ា​ នាងមិនជឿគ្រប់យ៉ាងដែលJK ប្រាប់នាងកាលពីលេីកមុនទេ​ កាលនោះJKអះអាងថានាយមាន​ប្រពន្ធ​ហេីយទេីបមិនអាច​ត្រូវគ្នាជាមួយ​ នាងវិញបាន​ ព្រោះ​ថាទាំងបេះដូង​  ទាំងខ្លួនប្រាណនាយប្រគល់ទៅឲ្យប្រព្ធអស់ហេីយគ្មានសល់សម្រាប់នាងឡេីយ​ ។ 😌

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now