ភាគទី8​•យេីងស្រឡាញ់ឯង

2.4K 172 0
                                    

Taehyungចូលទៅងូតទឹកប្រមាណជា​៣០នាទីគេបានចេញមកវិញដោយស្លៀកពាក់ខោអាវរបស់​JK។ បន្ទាប់ពីនោះTaeបានដេីរចុះមកក្រោមវិញឃេីញJKកំពុងរៀបចំម្ហូបអាហាររួចជាស្រេច​ ។

​ "​ ឆ្ងុយណាស់តេីស៎​ ពូចេះធ្វេីអាហាដែលហ៎ខ្ញុំមិនដែលដឹងសោះ​ "​ គ្រាន់តែដាក់គូទអង្គុយភ្លាមTaeក៏និយាយចម្អន់ឲ្យJKភ្លែត។ JKសេីចចុងមាត់មិនខឹងតែអស់សំណេីចនឹងសំណួរដ៏ល្ងីល្ងេីនេះ

​ "ចង់មេីលងាយ? ពូមិនមែនគ្មានរស់នៅគ្មានបានការដូចជាឯងទេ​ "​ JKតបទាំងញញឹមជាប់មាត់បំណងឌឺឲ្យនាយតូច

​ "​ ឆឺស​ ចាំមេីលចុះខ្ញុំនឹងប្រឡងឲ្យបានលេខមួយឲ្យពូឯងមេីលត្រៀមតែប្រគល់សោរឡានថ្មីឲ្យខ្ញុំទៅបានហេីយ​ "​ Taehyungពោលទាំងជឿជាក់ពេញពោះ​ ថាខ្លួនប្រាកដជាធ្វេីបាន

​ " រឿងឯងចូលក្លឹបយប់មិញហេីយថែមបោក​ទូរស័ព្ទ​ចោលខ្ទិចបំផ្លាញរបស់ផ្ទាល់ខ្លួនពូមិនទាន់ចាត់ការផង! !"JKបន្លឺសង្រ្គឺតសម្លេងដល់ប្រយោគនេះធ្វេីឲ្យTaeភ័យខ្លួនឡេីងសភ្នែកភ្លេចឲ្យឈឹងទៅថាខ្លួយប់មិញនឹងលួចទៅក្លឹបថែមទាំងផឹកស្រា​ស្រវឹងជោកខ្លួនទៀត..ពុទោ្ធ

​ "​ ញ៊ាំបាយសិនទៅ​ រឿងផ្សេងចាំនិយាយពេលក្រោយ"ដោយឃេីញថាTaeកំពុងតែភ័យហេីយមិនចង់បំភ័យក្មួយJK ក៏មិនបង្ខំដែល។ Taeដួសបាយមកញ៊ាំយ៉ាងស្ងាត់ស្ងៀមសូម្បីសម្លេងប៉ះទង្គិចស្លាបព្រាចានក៏មិនមានឮសូរដែល។

​ រឺង​ រឺង​ រឺង​ ៚៚​ ទូរស័ព្ទ​របស់​ជុងហ្គុក​បាន​រោទិ៍​ឡេីងTaeគ្រាន់តែដៀងភ្នែកមេីលបន្ទិចចង់ដឹងថាជានរណាគេ។ JKសម្លឹងមេីលអេក្រង់ហេីយទាញវាមកកាន់យ៉ាងលឿនមិនឲ្យTaeឃេីញទាន់ដូចជាចម្លែកណាស់ឬមានស្រីទេដឹង?

​ "នៅ​ញ៊ាំ​បាយសិនចុះ​ ពូទៅនិយាយ​ទូរស័ព្ទ​" JKនិយាយហេីយក៏ក្រោកចេញទៅដោយទឹកមុខមាំរកតែTaehyungសួរនាំមិនបាន។
​ "មិនដឹងជានាំមកកោះនេះធ្វេីអ្វីទេទាំងស្ងាត់​ ទាំងឯកោគ្មានមនុស្ស​ ហេីយអ្នកនាំមកនោះក៏មិនខ្វល់ពីយេីងទៀតចំជាឆ្កួតមែន!" Taeពេបមាត់យកសមចាក់សាច់​ ចាក់បាយក្នុងចានខឹងនឹងលោកពូកម្លោះដែលទុកខ្លួនចោល។

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now