ភាគទី14​ :​ គ្រប់យ៉ាងសម្រាប់TaE💚💜

2.1K 161 5
                                    

Part14 

       ព្រឹកថ្ងៃថ្មីជាថ្ងៃជាថ្ងៃអាទិត្យ​ ទាំងJKទាំងTaeមិនមានរវល់អ្វីនោះទេ​ ។ ព្រឹកឡេីងJKភ្ញាក់មុនTaeងូតទឹកចុះទៅត្រៀមអាហារជាស្រេចនិងបានឲ្យDinoទិញសម្លៀកបំពាក់ឲ្យTaeទុកពាក់។
​     មួយសន្ទុះក្រោយមកTaeចុះមក​ ចូលអង្គុយតុញ៊ាំតែម្ដងព្រោះតែឃ្លានតាំងពីយប់មកមិនទាន់បានបាយចូលពោះមួយគ្រាប់ផង​ ។

​      រឺងៗៗៗ​ សម្លេងទូរស័ព្ទនៅក្បែរនោះរោទ៍ថេហ្យុងអេីតមេីលវាទូរស័ព្ទរបស់លោកពូសម្អប់​ ឃេីញលេខដែលខលមកហេីយនាយតូចកេីតជំងឺជ្រេញឡេីងមក​ ព្រោះឃេីញលេខនោះsaveឈ្មោះរបស់Varo​ ។ JKរវល់តែនៅក្នុងផ្ទះបាយបង្ហេីយម្ហូបមួយមុខទៀតទេីបទូរស័ព្ទសរោទិ៍ចោល​ បែបនេះ​ រឺងៗៗៗៗៗៗៗៗៗៗ

​       "​  ថ្លង់ណាស់វេីយ​!  " អត់ទ្រាំមិនបានរាងតូចស្រែកដាក់ទូរស័ព្ទ​ មិនហ៊ានហៅJKឲ្យមកទទួលនោះទេព្រោះគេតាំងចិត្តថានឹងមិននិយាយរកJKអស់មួយ-ជីវិត! តែបែរជានាំទុក្ខដាក់ខ្លួន​ បេីមិនហៅJKចុះបេីខ្លួនលេីក? ? ចង់ដឹងណាស់ថា​Varoមានប្រតិកម្មយ៉ាងណា​ ? ។

​       "​  អាឡូ​ លោកជុងគឺខ្ញុំVaroនិយាយណាចាស៎​ ពេលនេះលោកនៅទីណាខ្ញុំពិតជាបារម្ភពីលោកខ្លាំងណាស់​ "  នាងនិយាយឡេីងម្ញិកម្ញក់ស្ដាប់ក៏ដឹងថាកំពុងតែសម្ដែង​ យកចិត្ត​ រាងតូចញញឹមចុងមាត់​ ។

​       "​ គាត់នៅជាមួយខ្ញុំ​ នាងមានការស្អី​ជាមួយគាត់​ នាងអ៊ុំមុខយា​ "
       "  អ្នក..អ្នកណានឹង? " នាងចាំសម្លេងថេហ្យុងអត់បាន​
​       "ខ្ញុំគីម​ ថេហ្យុងណា៎ស្គាល់ទេ​?  ប្រហែលជាអាយុចាស់ពេកហេីយទេីបឆាប់ភ្លេចខ្ញុំលឿនថ្នាក់នេះ​ "  ថេហ្យុង​

​       "​អ្ហាយ! អាក្មេងឆ្កួតហេតុអីបានជាឯងនៅជាមួយលោកជុង​ ក្រែងឯងត្រូវបណ្ដេញចេញហេីយតេី​ អ៎ឬក៏ឯងទៅតោងទាមអង្វរលោកជុង​ ឯងនេះមាយាមែន​ "  Varo

       "​ខុសហេីយបាទ​ ពូជុងជាអ្នកទៅហៅខ្ញុំឲ្យមកនៅខុនដូររបស់គាត់​ ព្រោះមិនចង់ឲ្យខ្ញុំទេីសចិត្តដែលត្រូវរស់នៅក្រោមដំបូលផ្ទះជាមួយនឹងនាងអ៊ុំឯង​ យល់ទេ​ "​ ថេហ្យុងអង្គុយនិយាយរ៉ាយរ៉ាប់ទាំងញញឹមញញែម​ 

    ស្មោះស្ម័គ្រលុះក្ស័យ 💓Where stories live. Discover now